កំពង់ស្ពឺៈ ក្រសួងបរិស្ថាន​បាន​លើកឡើងថា តំបន់​ខ្នង​វាល​ជា​តំបន់​ទេសចរណ៍​ផ្សងព្រេង​ដ៏​ចាប់អារម្មណ៍ ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​សូរិយា ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។​

បើ​យោងតាម​ក្រសួងបរិស្ថាន ដើម្បី​បាន​ទៅលេង​ទីនោះ​អ្នកទេសចរ​ត្រូវធ្វើ​ដំណើរ​ពី​ក្រុង ច្បារមន តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤៤ ឆ្ពោះ​ទៅកាន់​ផ្សារ​ជាំ រួច​បន្តដំណើរ​ប្រមាណ ១៥ នាទី ហើយ​បត់ស្តាំ ដោយ​ត្រូវ​ចំណាយ​ពេលវេលា​សរុប​ប្រមាណ ៤-៥ ម៉ោង​ពី​ភូមិ ទាំង​ការធ្វើដំណើរ​ដោយ​គោយន្ត និង​ថ្មើរជើង ទើប​អាច​ទៅ​ទៅដល់​ជំរំ។

ភាពស្រស់ស្អាត​នៃ​ចម្ការ​ស្រល់ និង​វាលស្មៅ​បៃតងខ្ចី ទឹកជ្រោះ​ដាតូ យាយម៉ៅ ឆាយខ្នាញ និង​អូរ​ត្រជាក់ចិត្ត កាន់តែ​ពិសេស​អ្នកទេសចរ​អាច​រីករាយ​ជាមួយ​ថ្ងៃរះ ថ្ងៃ​រៀបលិច ធម្មជាតិ និង​ជីវចម្រុះ​ជាច្រើន​តាម​ដងផ្លូវ៕​