ទីក្រុងមីឡេនដ៍៍ៈ វានឹងក្លាយជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រនៃការបើកដំណើរការខ្សែរថភ្លើងបែបបុរាណ ហើយនឹងទាក់ទាញភ្ញៀវទេសចរពីចំណុចសំខាន់ៗទៅកាន់តំបន់ជនបទនានាក្នុងប្រទេសអ៊ីតាលី សម្រាប់ឆ្នាំ ២០២៤ នេះ។
មើលទៅទំនងជាការបើកទំព័រថ្មី សម្រាប់ផ្លូវរថភ្លើងប្រភេទនេះនៅតំបន់អឺរ៉ុប នាពេលបច្ចុប្បន្ន។ វាមិនត្រឹមតែគេចង់ជិះមើលទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏លើកស្ទួយវិស័យបរិស្ថានផងដែរ។
បន្ទាប់ពីផ្លូវរថភ្លើងថ្មីដ៏អស្ចារ្យមួយ បានដាក់ឱ្យដំណើរការក្នុងប្រទេសអ៊ីតាលី កាលពីឆ្នាំមុន ប្រទេសនេះកំពុងដាក់ឱ្យដំណើរការមិនមែនផ្លូវរថភ្លើងថ្មីចំនួនបីខ្សែទៀត។ ហើយខ្សែរថភ្លើងថ្មីនោះមានឈ្មោះថា FS Treni Turistici Italiani ដែលផ្តោតលើការផ្តល់ជូននូវបទពិសោធន៍ផ្លូវដែកពិសេសមួយ សម្រាប់អ្នកទេសចរនៅក្នុងប្រទេសអ៊ីតាលី ជាជាងគ្រាន់តែធ្វើដំណើរពីគោលដៅ A ទៅ B។
ខ្សែដែកទាំងបីប្រភេទនោះមានឈ្មោះ Lusso (ប្រណីតភាព) ឈ្មោះ espressi ( ផ្លូវលឿន) និងឈ្មោះ omnibus-regionali (យឺត) ដែលត្រូវបានដំណើរការដោយប្រតិបត្តិករផ្លូវដែករបស់រដ្ឋនៃប្រទេសអ៊ីតាលី តាមរយៈក្រុមហ៊ុន Ferrovie dello Stato Italiane (FS)។
ផ្លូវដែករត់លើចម្ងាយឆ្ងាយទាំងបីនេះ ក៏មានបម្រើសេវាកម្មល្អដូចជាខ្សែដែកដ៏ប្រណីត Orient Express La Dolce Vita របស់អ៊ីតាលីដែរ ហើយវានឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ នេះ។ សេវាកម្មខ្សែដែកឈ្មោះ Omnibus-regionali នឹងក្លាយជាគម្រោងផ្លូវដែក ដែលមានតម្លៃសមរម្យ និងមានល្បឿនយឺតជាងមុន ដោយផ្តោតលើការបង្ហាញនូវបណ្តំទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសអ៊ីតាលី ហើយវានឹងឈប់នៅទីប្រជុំជនតូចៗ និងភូមិឋាននានា ដែលមានរក្សាមូវប្រពៃណី ម្ហូបអាហារ ប្លែកៗ។
ចំពោះសេវាកម្មរហ័ស នឹងដឹកជញ្ជូនអ្នកដំណើរពីទីក្រុងធំៗ ទៅកាន់តំបន់ទេសចរណ៍នានា គឺមានដូចជាចេញពីទីក្រុង Milan ទៅឆ្នេរសមុទ្រ Tuscan និងរួមបញ្ចូលរថភ្លើងពេលយប់ ដែលធ្វើដំណើរជុំវិញតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ផងដែរ៕