ក្រុងវៀងចន្ទន៍: នៅពេល​ព្រឹក​ព្រលឹម​លើ​ទីក្រុង​ហ្លួង​ប្រា​បាង ព្រះសង្ឃ​​​បាន​និមន្ដ​​តាម​ដងផ្លូវ​ ដើម្បី​ទទួល​ការ​ដាក់​បាត្រ​ពីពុទ្ធ​បរិស័ទ​។​ ប៉ុន្តែ​លម្ហូ​ភ្ញៀវ​ទេសចរ ​ដែល​កាន់​កាមេរ៉ាថត​ច្រូងច្រាង​​ ហាក់​បាន​កំពុងធ្វើ​ឱ្យខូចទម្រង់ប្រពៃណី​ដ៏ស្ងាត់ស្ងៀមនៃ​​ទីក្រុង​បុរាណរបស់​​ឡាវមួយ​​នេះទៅវិញ​។​

​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ជិត ៨០ ម៉ឺន​ នាក់​​​ក្នុង​រយៈពេល ៩ ​ខែ​ ដំបូង​នៃ​ឆ្នាំ២០២៣​ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ បាន​រាយការណ៍​ថា​ ខេត្ត​នេះ​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​បាន​ជិត​បី​លាន​នាក់​នៅ​ចុងឆ្នាំ ២០២៤​។​

​​ទេសចរ​បាន​បញ្ចូល​លុយជា​ច្រើន​ទៅក្នុង​សេដ្ឋកិច្ច​ដ៏​រង្គោះរង្គើ​របស់​ប្រទេស​ឡាវ។ ប៉ុន្តែ​វា​ក៏បាន​ជះ​ឥទ្ធិពល​ដល់​​អ្នកស្រុក​​ ខណៈ​​ក្រុម​ទេសចរ​បរទេស បាន​​​ផ្លាស់ប្តូរ​សកម្មភាព​វប្ប​ធម៌​នៅក្នុង​ទីក្រុង​ខេត្ត​ដ៏​ស្ងប់​សុខ​នេហ​​។​

​​ជា​រៀងរាល់​ព្រឹក​នៅតាម​បណ្តោយ​ផ្លូវ Kounxoau ជា​កន្លែង​ដែល​ព្រះសង្ឃ​​និមន្ដ​ ដោយ​ជើង​ទទេរ​ដើម្បីឱ្យ​ពុទ្ធ​បរិស័ទ​ដាក់​បាត្រ​​។ ​អ្វីដែល​ធ្លាប់ជា​ទង្វើ​សាមញ្ញ​​ និង​ការគាំទ្រ​រវាង​អ្នក​កាន់​ព្រះពុទ្ធសាសនា​​ក្នុង​តំបន់ និង​ព្រះសង្ឃ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជា​យូរ​មកហើយ​។​

​ឥឡូវនេះ ព្រះសង្ឃ​ត្រូវ​​និមន្ដ​​ឆ្លងកាត់​អ្នកទស្សនា​រាប់រយ​នាក់ អង្គុយ​លើ​កៅអី ​ដើម្បី​ដាក់​បាត្រ​ ខណៈដែល​មគ្គុទ្ទេសក៍​ទេសចរ​​​ណ៍​រុញ​ទូរស័ព្ទ​ថត​ប្រផិត​ព្រះកាយ​ព្រះ​សង្ឃ​​។​

AFP

​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ដែល​ទីក្រុង​ហ្លួងប្រាបាង​ ទទួល​ភ្ញៀវទេសចរ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក ដើម្បី​ធ្វើជា​សាក្សី​ក្នុងការ​ប្រគេន​ចង្ហាន់​ពេលព្រឹក។ ប៉ុន្តែ​អ្នកស្រុក​និយាយថា ពិធី​នេះ​ឥឡូវ​ស្រដៀង​នឹង​ការថតរូប​សែលហ្វី​លេង​ទៅវិញ​។​

​អាជីវក​រវ័យ ​៣០ ​ឆ្នាំ​ ម្នា​ក់បាន​ត្អូញត្អែរថា​៖ «​ពួកគេ​កំពុង​ថតរូប​ច្រើនជាង​ទិញចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​​»។​

​វា​ជាការ​ថ្លឹងថ្លែង​ដ៏​លំបាក​មួយ​ ដែល​អាជីវករ​លក់​កន្ត្រ​កបាយ​ដំណើប​ក្នុងតម្លៃ ៥ ម៉ឺន​គីប (១ ​ម៉ឺន​រៀល​​) ដល់​ភ្ញៀវ​ទេសចរ ទោះ​ត្រូវ ឬ​មិន​ត្រូវការ​។​

​អាជីវកររូប​នេះ​​បាន​និយាយថា​៖ «​ប្រសិនបើ​ មិនមាន​ភ្ញៀវទេសចរ​គ្រប់គ្រាន់​ទេនោះ​ យើង​នឹង​ខាតបង់​​។​ ​ភ្ញៀវទេសចរ​កាន់តែច្រើន របៀប​រស់នៅ​របស់​យើង​កាន់តែ​មានការ​ផ្លាស់ប្តូរ»​។​

​ទេសចរ Zhang Ying ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ទេសចរណ៍​ដែល​ទើបនឹង​មកដល់​ពី​ទីក្រុង Chongqing បាន​ប្រាប់ AFP ថា​អ្នកស្រី​​តែងតែ​ចង់ទៅ​លេង​។​

​ស្ដ្រី​​វ័យ ៧០ ឆ្នាំ​រូបនេះ ​បាន​និយាយថា៖ «​ប្រទេស​នេះ​គឺជា​តារា​ដែល​កំពុង​រះ ហើយ​ប្រហែលជា​នឹង​អភិវឌ្ឍ​បានល្អ​នាពេល​អនាគត ជាពិសេស​ជាមួយនឹង​ខ្សែក្រវាត់ និង​ផ្លូវ​របស់ Xi Jinping ជួយ​សេដ្ឋកិច្ច​របស់​ពួកគេ»។​

​​ភ្ញៀវទេសចរ​ចិនម្នាក់​ទៀត​ Shi Qii បាន​និយាយថា អ្នកស្រី​​ក្រោក​តាំងពី​ព្រលឹម​ និង​មាន​ការ​​​ភ្ញាក់ផ្អើល​​ពេលឃើញ​សកម្ម​ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ​ដ៏​ច្រើន​សន្ធឹក​​។​

​អ្នកស្រី​​បាន​និយាយថា​៖ «​គ្មាន​មនុស្ស​នៅតាម​ផ្លូវ​ទេ​ពេល​យើង​ភ្ញាក់​ពី​ដំណេក​ ហើយ​ស្រាប់តែឃើញ​មនុស្ស​ដ៏​ច្រើន​បែប​នេះ​»​​។​

​ពេល​អ្នកស្រី Qii កំពុង​​និយាយ ស្ត្រី​ជនជាតិ​ឡាវ​វ័យក្មេង​ម្នាក់ ​បាន​ដេញ​ទេសចរ​ទៅ​មុខ​ទៅ​ក្រោយ​​ និង​បានរុញ​​បុរស​ម្នាក់​ ដែល​កំពុង​ចុច​កាមេរ៉ា​ទូរ​ស័ព្ទ​របស់ខ្លួន​ចូល​ទៅមុខ​ពុទ្ធ​សាសនិក​។​

​យុវតី​ឡាវ​រូប​នេះ​ ​បាន​ប្រាប់ AFP ថា​៖ «​គ្រប់ពេលវេលា​ខ្ញុំ​ត្រូវ​ប្រាប់​អ្នកទេសចរ​កុំ​ឱ្យ​​ចូល​ជិតព្រះ​សង្ឃ​​ពេក​​​។​ ​ខ្ញុំ​ចូលចិត្ត​ដែលមាន​ភ្ញៀវទេសចរ​ច្រើន​មក។ ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្ត​ពេល ដែល​ភ្ញៀវទេសចរ​​​ច្រើនពេក ហើយ​ស្រែក​វ៉ូកវ៉ាក​នោះទេ​​»៕ AFP/HR​

AFP

AFP

AFP