ក្រុងសឹង្ហបុរី៖ ប្រទេសសឹង្ហបុរី នឹងត្រៀមបង្ហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន ១ ៥០០ បង្កើតជារូបសត្វនាគភ្លើងស្វាគមន៍ភ្ញៀវទេសចរ នៅមុខឆ្នេរ Marina Bay នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ដើម្បីស្វាគមន៍និងប្រារព្ធពិធីបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៤។
ការបង្ហាញពន្លឺភ្លើងជារូបសត្វនាគ ដោយយន្តគ្មានមនុស្សបើកនោះ មានចំណងជើងថា «ក្លោងទ្វារនាគ ឬ The Legend of the Dragon Gate»ដោយមានយន្តគ្មានមនុស្សបើកចំនួន ១ ៥០០ គ្រឿង បង្ហោះឡើងលើមេឃដើម្បីប្រាប់ពីរឿងនិទានរបស់ស្តេចនាគក្នុងទេវកថា។
ការបង្ហាញនេះមានរយៈពេល ១០ នាទី ចាប់ផ្តើមពីម៉ោង ៨ យប់ នៅ ថ្ងៃទី៦ ខែកុម្ភៈ ដែលធ្លាប់បានបង្ហាញកន្លងមក នៅឆ្នាំ ២០១០ នៅឆ្នាំ ២០១១ នៅឆ្នាំ ២០១៦ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។
ចំពោះរឿង និទាន «ក្លោងទ្វារនាគ» ពោលថា មានសត្វត្រីដ៏ធំមួយបណ្តែតខ្លួនលើទឹកជ្រោះ ដែលហូរពីភ្នំទេវៈ ដែលគេស្គាល់ថាវាជាសត្វនាគ។ ត្រីនាគនោះ ខិតខំតស៊ូននៀលខ្លួន ដើម្បីហែលឡើងលើគោក និងទីបំផុត តាមរយៈស្នាមននៀលរបស់ត្រីនោះ ត្រូវគេស្គាល់ថា ជាច្រកទ្វារនាគ និងត្រូវបានគេជឿថានឹងប្រែក្លាយទៅជានាគដ៏មានឥទ្ធិពល។
បន្ទាប់ពីទស្សនាការបង្ហាញពន្លឺយន្តគ្មានមនុស្សបើកនោះ សូមបន្តដំណើរទៅកាន់កម្មវិធី Spectra - A Light & Water Show នៅម៉ោង ៨.៣០ យប់ និង ៩.៣០ យប់ ដោយឥតគិតថ្លៃ ដោយមានការសម្តែង រយៈពេល ១៥ នាទី ពីយន្តបាញ់ទឹក ការបញ្ចាំង ពណ៌ចម្រុះ ឡាស៊ែរ និងបែបផែន ជាពិសេសមានបទភ្លេង ដែលជាវង់តន្រ្តីដ៏ពីរោះៗតែម្តង៕PR