ក្រុងវ៉េនីស៖ មួយរយៈចុងក្រោយនេះ ប្រទេសអ៊ីតាលី ហាក់បើកនូវយុទ្ធនាការខ្លាំងក្លា ដើម្បីទាក់ទាញវិស័យទេសចរណ៍ តួយ៉ាងសម្រាប់អ្នកធ្វើដំណើរ ១ ថ្ងៃ សំបុត្រតម្លៃ ៥ អឺរ៉ូ ក្នុងមនុស្សម្នាក់ទៅកាន់ទីក្រុងវ៉េនីស (Venice) ដែលជាទីក្រុងបណ្តែតទឹកដ៏ធំ និងល្បាញល្បាញបំផុតនៅតំបន់ប៉ែកអឺរ៉ុប។
នៅចាំបានថា ទីក្រុង Venice បានប្រកាសថា ខ្លួននឹងចាប់ផ្តើមយកពន្ធលើវិ័ស័យទេសចរណ៍ តែត្រូវបានពន្យារពេល ២-៣ ដូចជាដំបូងត្រូវបានស្នើឡើងនៅខែមិថុនា ឆ្នាំ២០២២ និងបន្ទាប់មកនៅខែមករា ឆ្នាំ ២០២៣។
ទោះជាយ៉ាងណាក៏ដោយ ថ្លៃសេវាចូលកម្សាន្តទីក្រុង Venice បានចាប់ផ្តើមជាផ្លូវការឡើងវិញនាពេលថ្មីៗនៅក្នុងការដំណើរការសាកល្បងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ ខណៈតម្លៃពិសេស សម្រាប់អ្នកធ្វើដំណើរតម្លៃពិសេស ចង់ចូលទស្សនាទីក្រុង Venice ចាប់ពីខែមេសា តម្លៃ ៥ អឺរ៉ូ នោះ ដោយត្រូវបង់ថ្លៃសំបុត្រដើម្បីធ្វើដូច្នេះ។
តែសម្រាប់ការធ្វើដំណើរដោយផ្ទាល់ទៅកាន់កោះតូចៗដូចជា កោះ Burano និង កោះ Murano នឹងមិនចាំបាច់បង់ប្រាក់ទេ ទាំងអ្នកស្រុក និងអ្នកដំណើរឆ្ងាយៗ។ចំពោះអ្នកស្នាក់នៅក្នុងទីក្រុងរយៈពេលមួយយប់ ឬច្រើនជាងនេះ ក៏នឹងត្រូវបានលើកលែងពីថ្លៃសេវាផងដែរ ការកម្សាន្តនៅទីក្រុង Venice ។
អ្វីដែលអ្នកទាំងអស់ ត្រូវបានលើកលែងពីថ្លៃសេវានេះ គឺត្រូវតែចុះឈ្មោះការធ្វើដំណើររបស់ខ្លួនតាមអ៊ីនធឺណិត ដោយប្រព័ន្ធថ្មីនេះនឹងចេញលេខកូដ QR នៅពេលបង់ប្រាក់ ដើម្បីជួយសម្រួលសម្រាប់ទេសចរផងដែរ។
តម្លៃសេវានេះ នឹងត្រូវអនុវត្តនៅថ្ងៃផ្សេងៗក្នុងរដូវកាលខ្ពស់ ជាពេលដែលអាជ្ញាធរព្យាករណ៍ថា ទីក្រុង Venice នឹងមានភាពមមាញឹកបំផុត ដោយសំបុត្រមានតម្លៃមាន ៥ អឺរ៉ូ ( ប្រមាណ ៥,៤០ ដុល្លារ ឬ ៤,៥ ផោន ដុល្លារ) ក្នុងមនុស្សម្នាក់។
គួរបញ្ជាក់ផងដែរ អង្គការយូណេស្កូបានប្រកាសថា កំពុងពិចារណាបន្ថែមទីក្រុង Venice សម្រាប់បញ្ជីបេតិភណ្ឌរងផលប៉ះពាល់ខ្លាំង (endangered list) ដោយសារមួយផ្នែកនៃតំបន់ក្រុងនេះ រងការខូចខាតព្រោះតែកំណើននៃចំនួនភ្ញៀវទេសចរខ្ពស់។
ទោះជាយ៉ាង មន្ត្រីនៃទីក្រុង Venice សង្ឃឹមថា តាមរយៈការអនុវត្តវិធានការធ្វើសមតុល្យនៃចំនួនភ្ញៀវប្រកបដោយជោគជ័យ ដើម្បីឱ្យទីក្រុង នៅតែអាចទទួលបានភាពរីករាយពីអ្នកស្រុក និងភ្ញៀវទេសចរណ៍នានា៕TimeOut/PR