The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដំណើរ​កម្សាន្ដ​ស្វែង​យល់​ពី​ចង្វាក់​ផលិតសូត្រ​ខ្មែរ​នៅ កសិដ្ឋាន​សូត្រអង្គរ

ដំណើរ​កម្សាន្ដ​ស្វែង​យល់​ពី​ចង្វាក់​ផលិតសូត្រ​ខ្មែរ​នៅ កសិដ្ឋាន​សូត្រអង្គរ

ក្រៅពីដំណើរ​កម្សាន្ដ​វិល​ទៅ​កាន់​​អតីត​កាល​ក្នុង​តំបន់​ប្រាង្គ​ប្រាសាទ​​​​​អង្គរ​ ភ្ញៀវ​ទេសចរ​អាច​មាន​ឱកាស​បាន​ឃើញ​នូវ​ចង្វាក់​ផលិតកម្ម​អំពី​ផលិត​ផល​សម្លៀក​បំពាក់ និង​សម្ភារ​ប្រើ​ប្រាស់​ពី​​​សូត្រ​បែប​ប្រពៃណី​ ​​ចាប់​ពី​ការ​ចិញ្ចឹម​ដង្កូវ​នាង​ ស្រាវ​សំបុក​នាង​ចេញ​ជា​សរសៃ​សូត្រ ជ្រលក់​ពណ៌ ចង​គៀត​ និង​ត្បាញ​​​​ដ៏​ល្អវិចិត្រ​​។ ​​កុំ​ភ្លេច​ជួយ​ទិញ​សមិទ្ធផល​​ស្នាដៃ​កូន​ខ្មែរ​ទ្រនាប់​សម្រាប់​ទុក​ជា​​វត្ថុ​អនុស្សាវរីយ៍​​។

កសិដ្ឋាន​សូត្រ​អង្គរ ស្ថិត​ក្នុង​ស្រុក​ពួក​ និង​ចំណាយពេល​​ធ្វើ​ដំណើរបាន​ ២០ នាទី​ពី​ក្រុង​សៀមរាប បាន​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ចម្បង​មួយ​ដែល​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ពី ៥០០ ទៅ​ជាង ១០០០ នាក់​ក្នុង​មួយ​ថ្ងៃ ចាប់​ពី​បើក​ទ្វារ​នៅ​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច​។