ស៊ីវម៉ៃ ខ្ចប់សាច់ជ្រូកចំហុយគឺជាអាហារព្រឹកដ៏ពេញនិយមផ្ទាប់ជាមួយគុយទាវ។ ទន្ទឹមនឹងនេះ នំប៉័ងស៊ីវម៉ៃអាំង កាន់តែផ្ដល់រសជាតិប្លែក ដែលគ្មានលក់នៅតាមហាងគុយទាវពេលព្រឹកឡើយ។
លោក សុខ រតនៈ ដែលកំពុងឈរអាំងស៊ីវម៉ៃជះក្លិនឈ្ងុយភាយៗបានប្រាប់ថា៖ «ស៊ីវម៉ៃជាមួយនំប៉័ងមានលក់យូរមកហើយ ដែលជាទូទៅគេគ្រាន់តែចំហុយ ឬស្ងោរលក់ប៉ុណ្ណោះ។ ដូច្នេះនៅថ្ងៃមួយ ខ្ញុំមានគំនិតថា បើសិនជាអាចច្នៃពីចំហុយមកអាំងវិញ ប្រហែលជាមានរសជាតិឆ្ងាញ់ប្លែកមាត់ម្យ៉ាង»។