The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ឌឹម​ សុវណ្ណរុំ យក​សុភាសិត​ ភិរម្យ​ភាសាអ៊ូ ហៅ ង៉ុយ ជា​មូលដ្ឋាន​ដើម្បី​សម្រេច​ភាព​ជោគជ័យ

លោក​ ឌឹម​ សុវណ្ណរុំ យក​សុភាសិត​ ភិរម្យ​ភាសាអ៊ូ ហៅ ង៉ុយ ជា​មូលដ្ឋាន​ដើម្បី​សម្រេច​ភាព​ជោគជ័យ

ស្ថិត​ក្នុង​វ័យ ​៤៨ ​ឆ្នាំ​លោក​ ឌឹម សុណ្ណារុំ បាន​ឆ្លងកាត់​ការងារ​ច្រើន​ប្រភេទ​ជាង​ ២០ ​ឆ្នាំ​កន្លង​មក​ហើយ​មុន​ក្លាយ​ជា​អ្នក​នាំពាក្យ គ.ជ.ប. កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​នេះ​។

លោក សុវណ្ណារុំ ធ្លាប់​ប្រឡូក​ក្នុង​សមរភូមិ​ស្លាប​ប៉ាកា ឬ​ក៏​ជា​អ្នក​កាសែត​អាជីព​តាំង​ពី​ឆ្នាំ​ ១៩៩៥ រហូត​ដល់​​ ២០០៩ និង​ធ្វើ​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​​ ព្រម​ទាំង​ជា​អ្នក​ផលិត​កម្មវិធី​ផ្សេងៗ​ ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​បម្រើការ​ឲ្យ​ស្ថាប័ន​ទូរទស្សន៍​ជាតិ មុន​ពេល​ក្លាយ​ជា​អ្នក​នាំពាក្យ​។

បើ​តាម​លោក​ សុវណ្ណារុំ ការ​ក្លាយ​ជា​អ្នក​កាសែត និង​ជា​អ្នក​នាំពាក្យ វា​អាច​កើតឡើង​ដោយ​ការ​ប៉ង​ប្រាថ្នា​របស់​លោក​ផង​សម្រាប់​អាជីព​ជា​អ្នក​កាសែត និង​ក៏​ជា​ចៃដន្យ​ផង​ដែរ​សម្រាប់​ការងារ​ជា​អ្នក​នាំ​ពាក្យ​ព្រោះ​ថា តាមរយៈ​វិជ្ជាជីវៈ​សារព័ត៌មាន និង ​ចំណេះដឹង​ផ្នែក​ភាសា​បារាំង​បាន​រុញ​ឲ្យ​លោក​មក​ដល់​ចំណុច​មួយ​នេះ​។ មុន​ហក់​ចូល​មក​កាន់​តួនាទី​ជា​អ្នក​នាំពាក្យ គ.ជ.ប. លោក​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​នាំពាក្យ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ជិត​ ៩ ​ឆ្នាំ និង​ធ្វើ​ជា​សាស្ត្រាចារ្យ​ផ្នែក​អ្នក​នាំ​ពាក្យ​ផង​ដែរ​។