Post Staff | Publication date 31 March 2018 | 11:00 ICT
វិនាសកម្មព្រៃឈើក្នុងប្រទេសកម្ពុជា ដែលស្ទើរតែហិនហោចទៅហើយនេះ ត្រូវបានម្ចាស់ពានរង្វាន់រូបនេះចាត់ទុកជាឧស្សាហកម្មផ្នែកជំនួញព្រៃឈើឆ្លងដែនរវាងរដ្ឋមួយទៅរដ្ឋមួយ។ លោកមិនត្រឹមតែសំដៅទៅលើការនាំឈើពីកម្ពុជាទៅវៀតណាម ប៉ុណ្ណោះទេ លោក អ៊ូច ឡេង ក៏បានសំដៅទៅដល់អាមេរិក ជប៉ុន និងចិន ផងដែរ ដែលវៀតណាមក៏បាននាំឈើទៅកាន់ប្រទេសទាំងនោះ។ ឈើដែលត្រូវបានដឹកជញ្ជូនចេញពីតំបន់សេសានក្នុងមួយថ្ងៃពី ២០០-៣០០ ឡាន ហើយក្នុងមួយថ្ងៃពួកគេអាចរកចំណូលតាមរយៈការនាំឈើចេញនេះរាប់លានដុល្លារដែលធ្វើឲ្យបាត់បង់ថវិកាជាតិយ៉ាងច្រើន។