ដងព្រែកទឹកឈូកំពតជាទីឋានរម្យនាដ៏ស្ងប់សុខសម្រាប់អ្នកស្រឡាញ់សម្រស់ធម្មជាតិព្រែកទឹកថ្លា ព្រៃចាក ដែនកោះទឹកវិលត្រជាក់ស្រេង ប្រកបដោយផាសុកភាព។ ចាប់ពីគល់ស្ពានព្រែកកំពតរហូតដល់រមណីយដ្ឋានទឹកឈូ មានរមណីយដ្ឋានតូចធំជាច្រើនហូរហែ ដែលបម្រើសេវាកម្មម្ហូបម្ហា ទីស្នាក់អាស្រ័យ និងសកម្មភាពកីឡាលើផ្ទៃទឹកជាច្រើន រួមមាន កីឡាជិះទូកកាយៈគយគន់ព្រៃចាក ជិះខ្សែរ៉តឆ្លងដងព្រែកដ៏រំជើបរំជួល ជិះក្ដាររំអិលកោងខ្ពស់ កំសួលហោះ យោលខ្សែពួរទោងរុស្ស៊ី និងហក់ទឹកពីលើជណ្ដើរកណ្ដាលព្រែក។
ដូងទេរ ជារមណីយដ្ឋានមួយស្ថិតលើដងព្រែកទឹកឈូចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីស្ពានកំពតថ្មីទើបបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ។