ឧត្ដរមានជ័យ: អន្លង់វែង ដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ក្រុមខ្មែរក្រហម សម្បូរទៅដោយរមណីយដ្ឋានប្រវត្ដិសាស្ដ្រជាច្រើនដែលពាក់ព័ន្ធនឹង ប៉ុលពត និងតាម៉ុក រហូតដល់ចំនួន ១៤ រមណីយដ្ឋាន។
ក្បែររមណីយដ្ឋានប្រវត្ដិសាស្ដ្រ កន្លែងកាត់ទោសប៉ុលពត កន្លែងដុតសពប៉ុលពត ស្ថិតនៅលើខ្នងភ្នំដងរែកនៃច្រកព្រំដែនអន្ដរជាតិជាំ បត់ស្ដាំឆ្ពោះទៅផ្លូវក្បាលទន្សោង ចម្ងាយប្រមាណ ៥ គីឡូម៉ែត្រឆ្លងកាត់រមណីយដ្ឋានប្រវត្ដិសាស្ដ្រផ្ទះតាម៉ុក គឺជារមណីយដ្ឋានក្រៅបញ្ជីពើយតារួន គយគន់ទេសភាពបៃតងខ្ចីពីលើខ្នងភ្នំដងរែកសម្រាប់ផ្គាប់ចិត្ដអ្នកស្វែងរកភាពរំភើបស្រៀវឆ្អឹងខ្នង។