កំពត: ហ៊ុមព័ទ្ធដោយព្រៃឈើ ដែលជាផ្នែកតូចមួយនៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ ល្បាក់ទឹកហូរ ជ្រែកដុំថ្មតូចធំតាមជ្រលងដងអូរ មកដល់ត្រង់ចំណុចមួយមានលក្ខណៈជាអាង ស្ទើររាងមូល មុននឹងធ្លាក់ទៅខាងក្រោមគឺជាកន្លែងអំណោយផលដល់ទេសចរ ប្រាថ្នាហែលទឹកលេង នែបនិត្យជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង។