មន្ត្រីជំនាញនៃផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ សម្រេចដុតកម្ទេចចោលសាច់ជ្រូក សាច់មាន់ គ្រឿងក្នុង និងប្រហិតចម្រុះដែលនាំចូលពីប្រទេសថៃប្រមាណ ៣ តោនភ្លាមៗ បន្ទាប់ពីបង្ក្រាបបាន និងរកឃើញសាច់ទាំងនេះមានផលប៉ះពាល់ដល់សុខភាព ក្រោយពីកម្លាំងចម្រុះនៃខេត្តនេះបង្ក្រាបបានកាលពីថ្ងៃទី ៨ កញ្ញា។