អាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលចតរថយន្ត ដាក់តាំងសម្ភារ និងលក់ដូរនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ៣៨ ខ្សែដែលកំពុងស្ថិតក្នុងការសាងសង់ ដោយអាជ្ញាធរអះអាងថា សកម្មភាពទាំងនេះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងខូចខាតដល់ផ្លូវទាំងនេះ។