មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរអាចជួយបង្កើនទិន្នផលស្រូវបានប្រមាណពី ២០ ទៅ ៣០ ភាគរយ និងផ្ដល់ផលប្រយោជន៍ជាច្រើនទៀតក្នុងការគ្រប់គ្រងដំណាំ ខណៈក្រសួងកំពុងផ្សព្វផ្សាយតាមរយៈការបណ្ដុះបណ្ដាល និងបង្ហាញពីវិធីប្រើបច្ចេកវិទ្យាថ្មីនេះដល់ប្រជាកសិករ។