បទល្មើសព្រៃឈើ បានកើនឡើងទ្វេដង ខណៈសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរបាននាំគ្នាចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពស្ថានភាពដែនជម្រកសត្វព្រៃព្រះរកាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកក្កដា និងបានអំពាវនាវសាជាថ្មីដល់ក្រសួងបរិស្ថាន សូមបញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋានជនជាតិដើមភាគតិច និងសាធារណជនដោយអនុញ្ញាតឲ្យមានការចូលរួមការពារព្រៃឈើដូចលើកមុនវិញ។