The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េ​ខាង​ត្បូង​ ធ្វើ​សមយុទ្ធ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េ​ខាង​ជើង​

កូរ៉េ​ខាង​ត្បូង​ ធ្វើ​សមយុទ្ធ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េ​ខាង​ជើង​

ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ​២៩ ​ខែធ្នូ​ បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​ ដើម្បី​ក្លែង​ធ្វើ​ការបាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ​ដែល​ការណ៍នេះ​ជាជំហានមួយ​ ដើម្បី​ពង្រឹងការ​ត្រៀមខ្លួន​ប្រឆាំង​នឹង​ការ​បង្កហេតុ​របស់​កូរ៉េ​ខាង​ជើង​។ សមយុទ្ធនេះ​បាន​ធ្វើ​ឡើង​បីថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បង្ហោះ​ដ្រូន ឬយន្តហោះ​គ្មាន​មនុស្ស​បើក​ ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំមក​នេះ​។