លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាកម្ពុជានឹងមិនរើសអើង ហើយបើកទ្វារទទួលស្វាគមន៍ភ្ញៀវចិនជាមួយក្តីរំពឹងថានឹងអាចទទួលបានទេសចរចិនប្រមាណ ២ លាននាក់ក្នុងឆ្នាំ ២០២៣ នេះ ខណៈប្រទេសមួយចំនួនលើពិភពលោកកំពុងស្ទាក់ស្ទើរ ឬបានដាក់ចេញវិធានការទាក់ទងនឹងការធ្វើដំណើររបស់ជនជាតិចិនដោយបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ ឡើងវិញនៅក្នុងប្រទេសចិន។