អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ បានប្ដេជ្ញារួមគ្នាបន្តពង្រឹងយន្តការអនុវត្តច្បាប់ឱ្យកាន់តែតឹងរ៉ឹងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនិងលុបបំបាត់នូវរាល់បទល្មើសនេសាទគ្រប់ប្រភេទ ក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។