ប្រទេសចិន បានប្រកាសពីការធ្លាក់ចុះចំនួនប្រជាជនសរុបជាលើកដំបូង រាប់តាំងពីឆ្នាំ ១៩៦១ ចំពេលដែលអត្រាមនុស្សចាស់ខ្ពស់ ហើយអត្រា កំណើតធ្លាក់ចុះ។ ការិយាល័យស្ថិតិជាតិ បានឱ្យដឹងក្នុងសន្និសីទខ្លីមួយ នៅថ្ងៃអង្គារ ទី ១៧ ខែមករាថា ចំនួនប្រជាជនចិនដីគោក ដែលមិនរាប់បញ្ចូលជនបរទេស ឬប្រជាជនរស់នៅក្រុងហុងកុង និងម៉ាកាវ បានធ្លាក់ចុះចំនួន ៨៥០ ០០០ នាក់ ក្នុងឆ្នាំ ២០២២ ធ្វើឱ្យចំនួនប្រជាជនសរុបមានត្រឹម ១ ៤១១ លាននាក់។ ក្នុងនោះ អត្រាកំណើតមានត្រឹម ៩,៥៦ លាននាក់ ខណៈអត្រាស្លាប់កើនឡើងរហូតដល់ ១០,៤១ លាននាក់។