ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Mariupol កាលពីថ្ងៃអាទិត្យទី១៩ ខែមីនា។ ស្របពេល តុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនពូទីន ដោយចោទប្រកាន់គាត់ពីឧក្រិដ្ឋកម្មសង្រ្គាម នៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។