ក្រសួងកសិកម្មបានទទូចជាថ្មីដល់ប្រជានេសាទឱ្យឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀតក្នុងតំបន់សត្វផ្សោត ដើម្បីធានានិរន្តរភាពសត្វផ្សោត និងត្រីមេពូជ បន្ទាប់ពីប្រទះឃើញផ្សោត ១ ក្បាលថ្មីទៀតបានស្លាប់ដោយជាប់មងនៅតំបន់អភិរក្សសត្វផ្សោតក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១៩ ខែមីនា និងបានប្រកាសជ្រើសរើសឆ្មាំទន្លេបន្ថែមទៀត។