ក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានស្នើឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការច្បាប់ចំពោះជនល្មើសដែលបានបំពុល ជួញដូរ ក៏ដូចបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់បឹងព្រែកល្ពៅ ខេត្តតាកែវ ដើម្បីការពារសុខភាពពលរដ្ឋនិងការពារសត្វព្រៃដែលកំពុងរងការគំរាមកំហែងឈានទៅផុតពូជ។