តំបន់ «ប្រាសាទកោះកេរ» ជាអតីតរាជធានីខ្មែរបុរាណក្នុងសតវត្សរ៍ទី១០ ដែលត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។ រមណីយដ្ឋានប្រាសាទកោះកេរ មានប្រាសាទដ៏ល្អវិចិត្រចំនួន៧៦ ក្នុងនោះមានប្រាសាទប្រាង្គ ឬប្រាសាទពីរ៉ាមីត ធំជាងគេនៅអាស៊ីអាគេ្នយ៍។