អ្នកនៅក្នុងផលិតកម្មអំបិលអះអាងថា កត្តាអាកាសធាតុឆ្នាំ ២០២៤ កំពុងផ្តល់ផលវិជ្ជមានច្រើនដល់ចង្វាក់ផលិតកម្មអំបិល ហើយកម្ពុជាក៏មិនប្រឈមនឹងការនាំចូលអំបិលពីក្រៅប្រទេសដូចរយៈពេលប៉ុន្មានឆ្នាំមុនទៀតទេ។ ខណៈអាកាសធាតុក្នុងឆ្នាំ ២០២៤ នឹងក្តៅលើសឆ្នាំ ២០២៣ ហើយរដូវប្រាំងនឹងអូសបន្លាយពេលវែងជាងមុន។