នៅពេលអាកាសធាតុក្តៅខ្លាំង កុមារគឺជាជនដែលងាយរងគ្រោះខ្លាំងជាងគេ ដែលធ្វើឱ្យពួកគេអាចសន្លប់ និងបាត់បង់ជីវិតបាន ដូចនេះហើយ អង្គការយូនីសេហ្វប្រចាំកម្ពុជាបានណែនាំឱ្យអាណាព្យាបាលដែលមានកុមារតូចៗ ត្រូវប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់មើលថែកុមារក្នុងអំឡុងពេលធាតុអាកាសក្តៅខ្លាំងនេះ។