ទៅលេងកោះកុងក្រៅ បើមិនចូលលេងភូមិ អាវឡាតាន់ ប្រយ័ត្នស្តាយក្រោយ! ភូមិអាវឡាតាន់ មានផ្ទះបណ្តែតទឹកលើសមុទ្រប្រវែង ១គីឡូម៉ែត្រ។ ភ្ញៀវទេសចរ ចូលចិត្តដើរមើលជីវភាពរស់នៅរបស់អ្នកភូមិ និងថតរូបកម្សាន្តនៅទីនេះ ហើយយើងក៏អាចទៅមើលការចិញ្ចឹមត្រីសមុទ្រ និង ទិញគ្រឿងសមុទ្រស្រស់ៗផងដែរ ពិសេសទៅធ្វើបុណ្យជាមួយព្រះចៅអធិការដែលគង់តែមួយអង្គឯង នៅវត្តអាវឡាតាន់។ ទីតាំង៖ https://goo.gl/maps/rPu6zzNYzDneDMy28