មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មព្រមានថា មន្រ្តីឆ្មាំទន្លេណាដែលខិលខូចប្រព្រឹត្តល្មើស រំលោភអំណាច អនុញ្ញាត ឬបើកដៃឱ្យមានការនេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោត នឹងត្រូវដកចេញ ដើម្បីបង្កើនប្រសិទ្ធភាពការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលបច្ចុប្បន្ននេះកើនចំនួនរហូតដល់ ១០៧ ក្បាល។