រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន ស្នើឲ្យមានការធ្វើបញ្ជីតាមដានថាតើសិស្សពូកែដែលបាននិទ្ទេស A បានបន្តសិក្សានៅទីណា? ហើយបច្ចុប្បន្នកំពុងធ្វើការងារអ្វី? លោកថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី នៅ ថ្ងៃទី២៦ ខែកុម្ភៈ។