ភ្នំពេញៈ ក្រសួង​ប​រិស្ថាន​នៅពេល​ថ្មី​ៗ​នេះ បាន​ណែនាំ​ឲ្យក្រុម​ហ៊ុន​វិនិយោគ​លើវិស័យ​កសិកម្ម​ចំនួន ២ គោរព​និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញទៅ​លើ​បទ​ដ្ឋាន​ច្បាប់និងបទ​ដ្ឋាន​បច្ចេក​ទេស​របស់​ស្ថា​ប័ន​ជំនាញ​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើ​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួក​គេ​ឆ្ពោះ​ទៅ​រក​ភាព​រី​ក​ចម្រើន​ខាង​ផ្នែក​សេដ្ឋ​កិច្ច​និងសង្គម​នៅ​កម្ពុជា​។

យោង​របាយ​ការណ៍​ព័ត៌​មានដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ របស់​ក្រសួង​បរិ​ស្ថាន ក្រុម​ហ៊ុន​ ស៊ី.អ.ស៊ី.ខេ ២ អភិវឌ្ឍន៍​កៅស៊ូនិង​ក្រុម​ហ៊ុន បៀន​ហៀក អ៊ីន​វេស​មេន ខូអិល​ធីឌី ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​អភិ​វឌ្ឍន៍​វិស័​យដាំ​ដំណាំ​កសិ-ឧ​ស្សាហ​ក​ម្ម (ដំណាំ​កៅស៊ូ) លើ​ផ្ទៃ​ដី​សរុប​ជាង​មួយ​ម៉ឺន​ហិ​កតាដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​តំបន់​ប្រើ​ប្រាស់​ដោយ​ចីរ​ភាពនៃ​ដែន​ជ​ម្រ​កសត្វ​ព្រៃបឹ​ង​ពែ​រ ក្នុង​ភូមិសាស្រ្ត ឃុំពពក ស្រុក​ស្ទោង និងឃុំសាគ្រាម ស្រុក​ប្រា​សាទ​បល្ល័ង្គ ខេត្ត​កំព​ង់ធំ​។

របាយ​ការណ៍​បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​ស៊ី.អ.ស៊ី.ខេ២អភិ​វឌ្ឍន៍​កៅស៊ូ​ ទទួល​បាន​ដី​ទំហំ​៧​១២១,​៧៨​ហិកតា ចំ​ណែក​ក្រុម​ហ៊ុន​បៀន​ហៀក អ៊ិន​វេស​មេន ខូអិ​លធីឌី​ ទទួល​បាន​ដីទំ​ហំ ៤​ ១២៨​,៦៦ ​ហិក​តា​។

ក្រុម​ហ៊ុន​ទាំង​ ២ ខាង​លើនេះ ​ត្រូវ​បាន​ក្រសួង​ធ្វើ​ការ​ណែ​នាំ និង​ ជំរុញ​ឲ្យ​មាន​ការ​រៀប​ចំផែ​នកាអ​ភិវឌ្ឍ​ន៍គ​ម្រោងឲ្យ​​បា​ន​ច្បាស់​លាស់ ​ដោយ​ផ្អែក​ទៅ​លើ​ទី​តាំង​ភូមិ​សាស្ត្រ​ជាក់​ស្ដែងនិង​ត្រូវ​មាន​កិច្ច​ប្រតិ​បត្តិការ​ល្អ​ជា​មួយ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​នា​នាពិ​សេស ប្រជា​សហ​គមន៍​ដែល​ស្ថិត​នៅ​ក្បែរ​ឬ​ក្នុង​តំបន់​ដែល​ត្រូវ​អភិ​វឌ្ឍ​ន៍គម្រោង​ដើម្បីកា​រពារ​និង​ទប់​ស្កាត់​ការ​កាប់​ទន្ទ្រាន​ព្រៃមាត់​អូរ និង​ជុំវិញ​តំបន់​ប្រា​សាទដោយ​រក្សា​ទុក​ព្រៃ​ឈើ​ទ្រនាប់​ដង​អូរនិងជុំវិញ​តំបន់​ប្រា​សាទ​និង​ត្រូវ​ដាំដុះព្រៃឈើ​ជួសឡើង​វិញ។

សម្រាប់​ក្រុម​ហ៊ុន ស៊ី.អ.ស៊ី.ខេ ២ អភិ​វឌ្ឍន៍​កៅ​ស៊ូ​ក្រសួង​បាន​តម្រូវ​ឲ្យ​មាន​ការ​រៀប​ចំផែ​នកា​រប្រើប្រាស់​និងគ្រ​ប់​គ្រងជី-ថ្នាំក​សិកម្ម​ឱ្យបា​នត្រឹ​មត្រូ​វស្រប​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​របស់​ក្រសួង​កសិក​ម្ម ​រុក្ខា​ប្រមា​ញ់ និង​នេសាទ​ធ្វើយ៉ា​ងណា​ «ត្រូវ​គ្រប់​គ្រង​សំណល់​ រឹង-រាវ និង​សំណល់​គ្រោះ​ថ្នាក់ ដូច​ជា ប្រេង​ម៉ា​ស៊ីន ជី​គីមី ថ្នាំ​កសិ​កម្ម សំណល់​ប្លា​ស្ទិក ជា​ដើម ឱ្យ​បាន​ច្បាស់​​លាស់​ដើម្បី​កុំ​ឱ្យ​មាន​ការ​កំពប់ឬ​ហៀរ​ចូល​ទៅក្នុ​ងប្រ​ភព​ទឹក​ធម្ម​ជាតិដើម្បីកា​រពា​រគុណ​ភាព​ទឹកនិ​ងជី​វចម្រុះ​នៅ​ក្នុង​ទឹក​អូរ​នោះ»។​​

ជា​មួយ​គ្នានេះ​ ក្រុ​មហ៊ុ​នត្រូវ​អនុវ​ត្តវិ​ធាន​ការ​កាត់ប​ន្ថយ​ហេតុ​ប៉ះពា​ល់ប​រិស្ថាន​តាម​ការ​ផ្តល់​យោ​បល់​របស់​​នា​យក​ដ្ឋាន EIA ដើម្បី​កាត់​បន្ថយ​ហេតុ​ប៉ះ​ពាល់​អវិជ្ជ​មាន​ឱ្យដ​ល់ក​ម្រិត​អប្ប​បរ​មាដោយ​ត្រូវ​រៀប​ចំផែ​នកា​រគ្រប់​គ្រង​បរិ​ស្ថាននិង​កម្ម​វិធី​ត្រួត​ពិនិ​ត្យប​រិស្ថាននិង​មូល​និធិ​បរិ​ស្ថាននិង​មូល​និធិ​សង្គម​ឱ្យបា​នស​មស្រ​បទៅ​នឹងកា​រខូ​ចខាតលើ​តម្លៃសេ​ដ្ឋកិច្ចសង្គម​និងត​ម្លៃបរិ​ស្ថា​ន​ដោយ​សា​រ​គ​ម្រោ​ង។

ដោយ​ឡែក ​ក្រុម​ហ៊ុន បៀន​ហៀក អ៊ិន​វេស​មេ​ន ខូអិល​ធីឌី ត្រូវ​បាន​ក្រសួង​តម្រូវ​ឲ្យ​មាន​ការ​ជួយ​ជួស​ជុល​ផ្លូវ​និង​អភិ​វឌ្ឍន៍​ហេដ្ឋា​រច​នាស​ម្ព័ន្ធតាម​សំណូម​ព​ររ​បស់ប្រជា​ពល​រ​ដ្ឋក្នុ​ងមូ​លដ្ឋា​នដោយ​«ផ្តល់​អាទិ​ភាព​ដល់​កម្លាំ​ងពល​កម្ម​ជន​ជាតិខ្មែរ និង​បញ្ចូល​ភាគ​រយ​បុគ្គ​លិ​កកម្ម​ករ​បន្ថែ​មដោយ​គោរ​ពច្បា​ប់ស្តី​ពីកា​រងារ​»និងត្រូវ​សហ​ការជា​មួយ​មន្ទី​រវប្ប​ធម៌​និ​ងវិចិត្រ​សិល្បៈ​ ដើម្បី​ដាក់​បញ្ចូល​ទី​តាំង​ប្រាសា​ទ​បុរាណ​ដែល​មាន​វត្ត​មាន​ក្នុង​ទីតាំ​ងគ​ម្រោង ​និងដាំ​ឈើប្រ​ណីត​នៅជុំ​វិញ​ប្រា​សាទ និង​ អភិ​រក្ស ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពា​ល់បរិស្ថាន។

លោក​ នេត្រ ភត្រា រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន និង ជាអ្នកនាំពាក្យ​នៃក្រសួង​នេះ បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ជា​ទូទៅ​ចំពោះ​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិ​យោគ​លើ​ដីសម្ប​ទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិ​បាល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​ផល​ប៉ះ​ពាល់​នៃ​បរិ​ស្ថាន សង្គម​ និង​សេដ្ឋ​កិច្ចជា​មុន​ ដើម្បី​ធា​នាថា​​គម្រោង​អភិវ​ឌ្ឍន៍​របស់​ពួក​គេ​មិន​មាន​ផល​ប៉ះ​ពាល់​ជា​អវិ​ជ្ជមាន ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ សេ​ដ្ឋកិច្ច​ សង្គម វប្បធម៌ និងប​រិស្ថាន។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ជា​ការពិ​ត​ក្រុម​ហ៊ុនទាំង​២ទទួល​បាន​សិទ្ធិវិ​និយោគ​លើ​ដី​នៅ​ក្នុង​តំបន់​ខាងលើនេះមុន​ខែ​ឧសភា ឆ្នាំ២០១២ ព្រោះ​ចាប់​តាំង​ពី​ក្រោយ​ខែ​ឧសភា ឆ្នាំ ២០១២ មក ពុំមា​នក្រុម​ហ៊ុន​វិនិ​យោគ​ណាមួ​យ​ទទួល​​បាន​ដីស​ម្ប​ទាន​សេដ្ឋ​កិច្ច​ពីរដ្ឋា​ភិបា​ល​​នោះ​ទេ​ ៕