
កាពិបុកបែបអ្នកខេត្តកោះកុង នៅហាងព្រៃកោងកាង។ ហុង មិនា
ភ្នំពេញ: ហាងគ្រឿងសមុទ្រព្រៃកោងកាង ដែលល្បីមានម្ចាស់ហាងជាតារាភាពយន្តរូបសង្ហាលោក ណាខុន នោះ គឺជាហាងដែលល្បីលក់ម្ហូបភាគច្រើនមកពីខេត្តកោះកុង មិនថាគ្រឿង អាំង ចៀន ឬបុកនោះទេ សុទ្ធតែជារូបមន្តមកពីខេត្តកោះកុង។
ម្ហូបកម្រមានលក់នៅទីក្រុងភ្នំពេញ តែមាននៅហាងព្រៃកោងកាង គ្រឿងសមុទ្រនោះគឺបុកកាពិកោះកុង។
ភាគច្រើនអ្នកនៅទីក្រុងភ្នំពេញច្រើនតែញ៉ាំបុកកាពិបែបថៃ តែកម្រមានអ្នកបានទទួលទានបុកកាពិកោះកុងនេះណាស់ ពីព្រោះមិនសូវជាមានអ្នកធ្វើប៉ុន្មានទេ។
សម្រាប់បុកកាពិកោះកុងនេះមានក្លិនឈ្ងុយ ញ៉ាំមិនរងាន់ ព្រោះមានបន្លែអន្លក់ដូចជា ស្ពៃក្ដោបស្វាយ ត្រសក់ស្រូវ ត្រសក់ផ្អរ ពោតបារាំង ត្រប់ស្រួយ ប្រពាយ ស្នៀតពោត និងការ៉ុត ជាដើម។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំហឹរគឺអាចដាក់ម្ទេសបន្ថែមទៀត ពីព្រោះថា បុកកាពិនេះគេធ្វើរសជាតិហិលល្មម និងរឹតតែឆ្ងាញ់នៅពេលទទួលទានជាមួយបាយ។
ចំពោះអ្នកដែលចង់ញ៉ាំម្ហូបអ្នកខេត្តកោះកុងគឺអាចទៅសាកល្បងញ៉ាំនៅហាង គ្រឿងសមុទ្រព្រៃកោងកាង ដែលមានម្ហូបល្បីៗប្រចាំហាងដូចជា ខ្យងត្រដឹកស្រស់ ញ៉ាំជាមួយទឹកត្រីកោះកុងផ្ទាប់ស្លឹកក្ទម្ពទេស ភ្លាមឹក 3D ក្តាមផ្គរលាន់ ពិសេសប្រចាំហាងបាយឆាគ្រឿងសមុទ្រ និងម្ហូបជាច្រើនមុខទៀត។
ហាងព្រៃកោងកាង គ្រឿងសមុទ្រ ស្ថិតនៅទល់មុខស្ថានទូតអូស្ត្រាលី។ ទូរស័ព្ទលេខ ០៩៨ ៣៣៣ ៤០៤៕