ក្រុងកៀវៈ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ខ្លួនជនជ្រុលនិយមបារាំងសង្ស័យម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា កំពុងរៀបផែនការដើម្បីវាយប្រហារការប្រកួតដណ្តើមជើងឯក Euro 2016 ដោយបន្ថែមការភ័យខ្លាចខាងសន្តិសុខចំពោះការប្រកួតបាល់ទាត់ដ៏ល្បីរបស់ទ្វីអឺរ៉ុបនោះ។
សេវាសន្តិសុខអ៊ុយក្រែន បាននិយាយថា បុរសអាយុ ២៥ ឆ្នាំរូបនោះ មានឃ្លាំងអាវុធធំមួយ និងមានផែនការធ្វើការវាយប្រហារលើទីតាំងជាច្រើននៅក្នុងប្រទេសកំណើតរបស់គេ ត្រឹមតែរយៈពេល ៤ ថ្ងៃ្ងនៅមុនការចាប់ផ្តើម ការប្រកួតបាល់ទាត់នៅបារាំង។
ការចាប់ខ្លួននោះ បន្ថែមទៅលើភាពជ្រួលច្របល់ជុំវិញការរៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសមួយដែលស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការវាយប្រហាររបស់ក្រុមជីហាដបណ្តាលឲ្យស្លាប់នៅក្នុងក្រុងប៉ារីសពីឆ្នាំទៅ។
ការរៀបចំាការប្រកួតនៅបារាំងនោះ ក៏ត្រូវបានរារាំងដោយកូដកម្មជាច្រើនដែលបានធ្វើឲ្យការដឹកជញ្ជូនជាប់គាំង និងភ្លៀងខ្លាំង ដែលបានបណ្តាលឲ្យទឹកជំនន់តាមបណ្តោយទន្លេ Seine ដោយបានបង្ខំឲ្យកន្លែងទាក់ទាញភ្ញៀវទេសចរច្រើនកន្លែងនៅក្នុងសារមន្ទីរ Louvre ក៏ត្រូវបិទទ្វារដែរ។
ប្រមុខសេវាសន្តិសុខអ៊ុយក្រែនលោក Vasyl Grytsak បាននិយាយថា ជនសង្ស័យនោះ មានបំណងធ្វើការវាយប្រហារទៅលើវិហារមូស្លីមមួយ គឺជាព្រះវិហារជ្វីហ្វ អង្គការប្រមូលពន្ធជាច្រើន ចំណុចត្រួតពិនិត្យការដឹកជញ្ជូននិងទីតាំងនានានៅមុននិងក្នុងអំឡុងការប្រកួត៕


