ក្រុងញូវយ៉ក: ការសិក្សាថ្មីមួយបានបង្ហាញថា ការរួមភេទជាមួយនឹងដៃគូថ្មីៗអាចផលិតមេជីវិតប្រកបដោយគុណភាពខ្ពស់ និងជួយជំរុញឲ្យទឹកកាមឆាប់កញ្ជ្រោលឡើងខ្លាំងថែមទៀត។
ការសិក្សាត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ វូស្ទើរ នៅក្នុងសហរដ្ឋអាមេរិក ដែលពួកគេបានធ្វើតេស្ដទៅលើមេជីវិតរបស់បុរសខុសៗគ្នាក្រោយពីពួកគេសម្រេចកាមដោយខ្លួនឯង។
យោងតាមគេហទំព័រ Men”s Health បានឲ្យដឹងថា បុរសៗទាំងនោះបានសម្រេចកាមដោយខ្លួនដោយទស្សនាភាពយន្ដក្ដៅសាច់ ៧ រឿងលើរយៈពេលជាច្រើនសប្ដាហ៍។ ឃ្លីបវីដេអូ ៦ រឿងដំបូងសម្ដែងដោយតារាសិចស្រីតែម្នាក់ តែរឿងទី ៧ មានតួសម្ដែងផ្សេង។
ត្រង់ចំណុចនេះ គួរឲ្យកត់សម្គាល់ថា បុរសដែលខិតខំបញ្ចេញទឹកកាមនៅក្នុងផ្ទះយ៉ាងស្ងប់ស្ងាត់ និងគ្មានអ្នករំខានអារម្មណ៍ឡើយ។
ជាលទ្ធផល ពួកគេមិនត្រឹមតែបាញ់បញ្ចេញទឹកច្រើនសន្ធឹកពីការទស្សនាភាពយន្ដបញ្ឆេះអារម្មណ៍ដែលមានតួសម្ដែងស្រីមុខប្លែកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង មានកម្សួលអារម្មណ៍ឆាប់ឆេះរោលរាលឡើង ហើយចំពោះគុណភាពមេជីវិតក៏ល្អក្រាស់ក្រែលដែរ។
ពេលនេះ ខណៈវានៅមិនទាន់ច្បាស់លាស់ពីមូលហេតុនេះ ការយល់ឃើញមួយបានបង្ហាញថា វាកើតមកពីតម្រូវការធម្មជាតិសម្រាប់បុរសដើម្បីរក្សាពូជពង្សរបស់ពួកគេ ហើយដូច្នេះពួកគេត្រូវបញ្ចូនមេជីវិតល្អៗទៅឲ្យនារីមុខប្លែកៗ។
គួរបញ្ជាក់ថា យ៉ាងណាមិញ នេះគឺជាទ្រឹស្ដីដ៏ចម្រូងចម្រាសដែលមិនទាន់ដាច់ស្រេចនៅឡើយ។ វាទំនងជាថា បុរស (ដែលនៅលីវ) ប្រាកដជាចូលចិត្ដរួមភេទជាមួយនឹងនារីមុខប្លែកៗដែលជាគំនិតពិបាកនឹងទប់ស្កាត់ណាស់៕ HR


