២០ ឆ្នាំក្រោយចូលឈ្លានពានអ៊ីរ៉ាក់ កងទ័ពអាមេរិកនៅតែបន្តវត្តមានរបស់ខ្លួនក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។ យ៉ាងណាមិញ ទំហំនៃកងទ័ពឥឡូវនេះ គឺតូចជាងមុន ដោយមានត្រឹមតែប្រមាណ ២ ៥០០ នាក់ប៉ុណ្ណោះ ដែលកំពុងឈរជើងនៅទូទាំង ប្រទេស ដោយភាគច្រើនប្រចាំការនៅមូលដ្ឋានយោធាក្រុងបាកដាដ និងតំបន់ភាគខាងជើង។ ចំនួននេះតិចខ្លាំងបើប្រៀបធៀបទៅនឹងចំនួនដែលអាមេរិកដាក់ពង្រាយក្នុងឆ្នាំ ២០០៧ ប្រមាណជាង ១៧០ ០០០ នាក់ ពោលគឺពេលដំណាក់កាលសង្គ្រាមឈានដល់កម្រិតកំពូល។ យ៉ាងណាមិញ មន្ត្រីសហរដ្ឋអាមេរិកលើកឡើងថា កងទ័ពបច្ចុប្បន្នរបស់ក្រុងវ៉ាស៊ីនតោន បង្ហាញពីការប្តេជ្ញាចិត្តចំពោះតំបន់ និងការការពារប្រឆាំងនឹងឥទ្ធិពល និងការជួញដូរអាវុធរបស់អ៊ីរ៉ង់ ក៏ដូចជាបញ្ហាសន្តិសុខតំបន់។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានចូលលុកលុយប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០០៣ ដោយធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំរួមដៃគ្នាជាមួយកងទ័ពចក្រភពអង់គ្លេស អូស្ត្រាលី និងប៉ូឡូញ។ ការឈ្លានពាននេះបានត្រួសត្រាយផ្លូវឱ្យកងទ័ពជើងគោកអាមេរិកប្រមូលផ្តុំគ្នានៅក្រុងបាកដាដ និងបានទម្លាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី សាដាម ហ៊ូសេន ដែលរងការចោទប្រកាន់ថា បានរក្សាទុកអាវុធប្រល័យលោក។ ប៉ុន្តែអាវុធប្រភេទនេះមិនដែលត្រូវបានប្រើនោះទេ ខណៈមកទល់ពេលបច្ចុប្បន្ន នៅតែមានភាពចម្រូងចម្រាសលើការដេញដោលគ្នា ថាតើអ៊ីរ៉ាក់ពិតជាមានវាមែនឬយ៉ាងណាពេលការឈ្លានពានរបស់អាមេរិកចាប់ផ្ដើម។ ក្រោយលោក សាដាម អស់អំណាច…
Author: ហួន ឌីណា
ប្រទេសកូរ៉េខាងជើងបានអះអាងថា ប្រជាជនរបស់ខ្លួនជិត ៨០០ ០០០ នាក់ បានស្ម័គ្រចិត្ត ឬចុះឈ្មោះចូលធ្វើទា ហានដើម្បីការពារប្រទេសប្រឆាំងនឹងសហរដ្ឋអាមេរិក។ កាសែតរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រជាជនទាំងនោះ មានទាំងក្រុមនិស្សិត និងក្រុមកម្មករ ដោយពួកគេ បានបង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាចុះឈ្មោះចូលរួមតែម្ដង គិតត្រឹមតែថ្ងៃសុក្រមួយប៉ុណ្ណោះ។ កាសែតដដែលរាយការណ៍យ៉ាងដូច្នេះថា៖ «ការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់យុវជនក្នុងការចូលបម្រើកងទ័ព គឺជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់យុវជនជំនាន់ក្រោយ ដើម្បីលុបបំបាត់ភាពឆ្កួតលីលានៃសង្រ្គាមដោយឥតមេត្តា ក្នុងកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីលុបបំបាត់ប្រទេសសង្គមនិយមដ៏មានតម្លៃរបស់យើង និងសម្រេចបាននូវបុព្វហេតុដ៏ធំនៃការបង្រួបបង្រួមជាតិ និងការបង្ហាញយ៉ាងច្បាស់អំពីស្នេហាជាតិដ៏ឧស្សាហ៍ព្យាយាមរបស់ពួកគេ»។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង ដែលកំពុងបន្ត។ ការបាញ់សាកល្បងនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដែលពិភាក្សាពីវិធីទប់ទល់នឹងក្រុងព្យុងយ៉ាង។ ការបាញ់បង្ហោះដែលត្រូវបានហាមឃាត់ក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ បានរងនូវការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង និងជប៉ុន។ សូមរំឭកថា កងកម្លាំងកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេល១១ ថ្ងៃ កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង ដែលចាត់ទុកសកម្មភាពយោធាបែបនេះថា ជាការត្រៀមធ្វើសង្រ្គាម៕ វីដេអូ៖
ដ្រូនចារកម្មរបស់អាមេរិក និងយន្តហោះចម្បាំងរបស់រុស្ស៊ីបានប៉ះទង្គិចគ្នាពីលើសមុទ្រខ្មៅក្បែរតំបន់គ្រីមាភាគខាងលិចកាលពីថ្ងៃអង្គារ ក្នុងការប្រឈមមុខយោធាដាក់គ្នាដោយផ្ទាល់ដ៏កម្រ ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំង ២ បានធ្លាក់ចុះដុនដាបរួចទៅហើយ ដោយសារ តែការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ ក្រោយហេតុការណ៍ដ៏ក្ដៅគគុកចុងក្រោយនេះ ភាគីទាំងសងខាងបានឆ្លើយយកត្រូវក្រោមហេតុផលរៀងៗខ្លួន ខណៈមានការព្រមានពីការកើនឡើងភាពតានតឹងនៃជម្លោះ។ សេចក្ដីរាយការណ៍ផ្សេងៗ ដែលស្រង់សម្ដីមន្ត្រីនៃប្រទេសទាំង ២ បានឱ្យដឹងថា ការប៉ះទង្គិចកើតឡើងរវាងដ្រូនចារកម្មរបស់អាមេរិក MQ-9 Reaper ដែលមានតម្លៃជាង ៣០ លានដុល្លារ និងបំពាក់ទៅដោយបច្ចេកវិទ្យាចារកម្ម អាមេរិកដ៏រសើប និងយន្តហោះចម្បាំងរុស្ស៊ីធុន Su-27 ចំនួន ២ គ្រឿង ដែលដាក់ពង្រាយដើម្បីស្ទាក់ចាប់ដ្រូនរបស់អាមេរិក។ មន្ទីរបញ្ចកោណបានអះអាងថា យន្តហោះចម្បាំងរុស្ស៊ី Su-27 ទាំង ២ គ្រឿង បានស្ទាក់ចាប់ MQ-9 Reaper ហើយបន្ទាប់មកចាក់សាំងពីលើវា ខណៈដែល្រដូនមួយនេះគ្រាន់តែធ្វើការឃ្លាំមើលជាដូចសព្វដងនៅលើសមុទ្រខ្មៅក្នុង «ដែនអាកាសអន្តរជាតិ» ប៉ុណ្ណោះ។ បន្ថែមពីលើនេះ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា យន្តហោះចម្បាំងរបស់រុស្ស៊ី បានហោះជុំវិញ និងនៅពីមុខដ្រូន ជាច្រើនដងក្នុងរយៈពេលពី ៣០-៤០នាទី…
ការសម្រេចចិត្តរបស់ហុងឌូរ៉ាសក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ហើយងាកទៅគាំទ្រប្រទេសចិន គឺជាសញ្ញាចុងក្រោយមួយផ្សេងទៀតអំពីការកើនឡើងឥទ្ធិពលរបស់ក្រុងប៉េកាំងនៅអាមេរិកឡាទីន។ អស់ជាច្រើនទស្សវត្សរ៍មកនេះ មហាអំណាចចិន បានចំណាយលុយរាប់ពាន់លានដុល្លារក្នុងគម្រោងវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់។ ហើយបច្ចុប្បន្ននេះ ស្របពេលដែលភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយរវាងប្រទេសចិន និងអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាល ចូ បៃដិន ការចំណាយនោះក៏លេចចេញជាលទ្ធផល។ ការសម្រេចចិត្តរបស់ហុងឌូរ៉ាស គឺជាជ័យជម្នះគោលនយោបាយការបរទេសលើកទី២ក្នុងរយៈពេល១ សប្តាហ៍សម្រាប់ប្រទេសចិន ដែលកាលពីសប្ដាហ៍មុន បានសម្របសម្រួលដោយជោគជ័យលើកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញ។ ឥឡូវនេះ នៅសល់តែប្រទេសចំនួន ១៣ ប៉ុណ្ណោះដែលទទួលស្គាល់កោះតៃវ៉ាន់។ យ៉ាងណាមិញ ប្រទេសមួយចំនួននៅអាមេរិកឡាទីន ដូចជាប៉ារ៉ាហ្គាយ និងក្វាតេម៉ាឡាជាដើមបានសន្យាកាលពីថ្ងៃពុធថា ខ្លួននឹងរក្សាការគាំទ្ររបស់ពួកគេចំពោះក្រុងតៃប៉ិ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងការបរទេសរបស់ហុងឌូរ៉ាស លោក Enrique Reina បានប្រាប់ទីភ្នាក់ងារ ព័ត៌មាន AP កាលពីថ្ងៃពុធថា ហុងឌូរ៉ាស «ស្គាល់ពីតម្លៃ» នៃទំនាក់ទំនងជាមួយកោះតៃវ៉ាន់នាពេលកន្លងមក ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសជាមួយចិន ជំរុញឱ្យរដ្ឋាភិបាលត្រូវកាត់ចំណងការទូតនេះ។ លោក Reina…
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានម៉ោងមុនមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ជួបគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។ ការបាញ់សាកល្បងចុងក្រោយ ដែលជាការធ្វើតេស្តអាវុធលើកទី៣គិតក្នុងតែសប្ដាហ៍នេះ ក៏ធ្វើឡើងផងដែរ ស្របពេលដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តធ្វើសមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការហាត់សមដើម្បីឈ្លានពាន។ តាមការវាយតម្លៃរបស់កូរ៉េខាងត្បូង និងជប៉ុន មីស៊ីលសាកល្បងចុងក្រោយនេះ បានហោះក្នុងរយៈចម្ងាយ ១ ០០០ គីឡូម៉ែត្រ និងរយៈកម្ពស់អតិបរមា ៦ ០០០ គីឡូម៉ែត្រ និងប្រើពេលហោះហើរ ៧០នាទី។ ព័ត៌មានស្ដីពីការហោះហើរនេះ ស្រដៀងគ្នានឹងព័ត៌មានលម្អិតនៃការហោះហើររបស់មីស៊ីល ICBM មួយផ្សេងទៀត ដែលកូរ៉េខាងជើងបាញ់បង្ហោះនៅខែកុម្ភៈដែរ។ បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP មីស៊ីលចុងក្រោយបានហោះហើរក្នុងគន្លងដ៏ចោត ហើយបានធ្លាក់ចូលក្នុងសមុទ្រចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន។ ជប៉ុនបាននិយាយថាមីស៊ីលនេះ បានធ្លាក់ក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនដែលមិនបង្កឱ្យមានការខូតខាតអ្វីនោះទេ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រីAdrienne Watson បានថ្លែងថា ក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសន្តិសុខនៃមាតុភូមិអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមមានកូរ៉េខាងត្បូង និងជប៉ុន។…
ប៉ូលិសក្រុងវីយែននៃប្រទេសអូទ្រីស កាលពីថ្ងៃពុធ បានបង្កើនការល្បាតប្រដាប់អាវុធនៅតាមទីតាំងរសើបៗក្នុងរដ្ឋធានីនេះ រួមទាំងព្រះវិហារសាសនានានា បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុក បានទទួលព័ត៌មានដែលបង្ហាញថា ក្រុមភេរវកម្មអ៊ិស្លាមជ្រុលនិយមកំពុងរៀបចំផែនការវាយប្រហារ។ ប៉ូលិសក្រុងវីយែន បានសរសេរសេចក្ដីប្រកាសនៅលើបណ្ដាញសង្គមធ្វីធើរថា សេវាស៊ើបការណ៍សម្ងាត់អូទ្រីស មានហេតុផលក្នុងការជឿថា ក្រុមអ៊ិស្លាមជ្រុលនិយមកំពុងរៀបចំផែនការវាយប្រហារក្រុងវីយែន។ ប៉ូលិសបន្តថា ៖«ជាវិធានការប្រុងប្រយ័ត្នកន្លែងរសើបៗ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការយាមកាមដោយកងកម្លាំងនគរបាលប្រតិបត្តិការប្រចាំ និងកងកម្លាំងនគរបាលពិសេស ហើយថា គេមិនទាន់ដឹងថាវិធានការនេះ មានរយៈពេលប៉ុន្មាននៅឡើយទេ»។ ជាង៣ម៉ោងក្រោយការជូនដំណឹងដល់សាធារណជនចំពោះការគំរាមកំហែងដែលអាចកើតមាននេះ ប៉ូលិសបានផ្ញើការអាប់ដេតមួយទៀត ដោយបញ្ជាក់ថា សេចក្តីយោងដំបូងចំពោះហានិភ័យនៃការវាយប្រហារលើព្រះវិហារសាសនា អាចកើតមាន មិនត្រឹមតែលើព្រះវិហារគ្រិស្តសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានលើកន្លែងគោរពបូជារបស់សាសនាផ្សេងៗ និងអគារផ្សេងទៀតផងដែរ។ គេមើលឃើញថា ការបង្កើនការពង្រឹងសន្តិសុខបែបនេះជាវិធានការដ៏កម្រមួយសម្រាប់អូទ្រីស ខណៈវីយែនគឺជាទីក្រុងមួយក្នុងចំណោមរដ្ឋធានីដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ហើយការវាយប្រហារដោយសកម្មប្រយុទ្ធជ្រុលនិយមកម្រកើតមានណាស់។ យ៉ាងណាមិញ ការវាយប្រហារដ៏សាហាវចុងក្រោយមួយ បានកើតឡើងក្នុងឆ្នាំ២០២០ ពេលខ្មាន់កាំភ្លើងក្រុមជីហាដម្នាក់ បានបើកការបាញ់ប្រហារដោយសម្លាប់មនុស្ស ៤ នាក់ មុនពេលប៉ូលិសបាញ់ខ្មាន់កាំភ្លើងរូបនោះឱ្យស្លាប់៕
ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានអំពាវនាវនៅថ្ងៃចន្ទឱ្យប្រទេសចិន ដើរតួនាទីកាន់តែធំក្នុងការគ្រប់គ្រងកិច្ចការពិភពលោក ក្រោយទីក្រុងប៉េកាំង ធ្វើជាម្ចាស់ផ្ទះក្នុងការជួយសម្របសម្រួលកិច្ចពិភាក្សាដែលសម្រេចបាននូវកិច្ចព្រមព្រៀងបើកទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់។ លោក ស៊ី ដែលបន្តអាណត្តិទី៣ ជាផ្លូវការក្រោយការបោះឆ្នោតសភាប្រជាជនចិនកាលពីថ្ងៃសុក្ រនិយាយបែបនេះ បន្ទាប់ពីសម័យប្រជុំសភាប្រចាំឆ្នាំដែលរៀបចំឡើងដើម្បីដំឡើងរដ្ឋាភិបាលថ្នាក់ដឹកនាំ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់លោកលើសេដ្ឋកិច្ច និងសង្គម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ លោកថ្លែងថា ចិនគួរតែ «ចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់ និងការកសាងប្រព័ន្ធអភិបាលកិច្ចសកល» ព្រមទាំងលើកកម្ពស់ «គំនិតផ្តួចផ្តើមសន្តិសុខសកល»។ មេដឹកនាំចិនដ៏មានឥទ្ធិពលរូបនេះបន្ថែមថា លក្ខខណ្ឌបែបនេះនឹងបង្កើត «ថាមពលវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក និងបង្កើតបរិយាកាសអន្តរជាតិដែលអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង»។ យ៉ាងណាមិញលោក ស៊ី មិនបានផ្ដល់ព័ត៌មានលម្អិតអំពីមហិច្ឆតារបស់បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចនោះទេ ប៉ុន្តែគេមើលឃើញថា រដ្ឋាភិបាលរបស់លោកបានបន្តគោលនយោបាយក្លៀវក្លាកាន់តែខ្លាំងឡើងៗចាប់តាំងពីលោកឡើងកាន់អំណាចពី ១ ទសវត្សរ៍មុន។ គោលនយោបាយទាំងនោះបានជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គភាពផ្សេងទៀត ដែលក្រុងប៉េកាំងនិយាយថា បរាជ័យក្នុងការឆ្លុះបញ្ចាំងពីតម្រូវការ និងបំណងប្រាថ្នារបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ចិនមានគម្រោងយក្សផ្សេងៗទៀតដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រឹងផ្នែកពាណិជ្ជកម្មជាមួយប្រទេសជុំវិញពិភពលោក ជាប្រយោជន៍ដល់ការផ្សាយឥទ្ធិពលរបស់ខ្លួន និងបង្កជាការព្រួយបារម្ភដល់ប្រទេសលោកខាងលិច។ កាលពីឆ្នាំមុនចិនបានបង្កការព្រួយបារម្ភកាន់តែខ្លាំងដល់សហរដ្ឋអាមេរិក និងអូស្ត្រាលី ក្រោយប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុងដែលអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹក និងកងកម្លាំងសន្តិសុខចិន…
ព្រះបរមរាជវាំងនៃប្រទេសម៉ារ៉ុក កាលពីថ្ងៃចន្ទ បានស្នើសុំឱ្យគណបក្សប្រឆាំងអ៊ីស្លាមនិយមដ៏ធំបំផុតរបស់ប្រទេស គឺបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (PJD) បញ្ឈប់ការវាយប្រហារលើទំនាក់ទំនងរបស់ប្រទេសជាមួយអ៊ីស្រាអែល បន្ទាប់ពីគណបក្សនេះ បានរិះគន់រដ្ឋមន្ត្រីការបរទេសចំពោះការការពារសកម្មភាពរបស់កងកម្លាំងអ៊ីស្រាអែលលើប៉ាឡេស្ទីន។ PJD បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា៖«អគ្គលេខាធិការ(របស់បក្ស)ថ្កោលទោសចំពោះជំហរនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេស ដែលហាក់ដូចជាកំពុងការពារអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលបន្តការឈ្លានពានបែបឧក្រិដ្ឋកម្មប្រឆាំងនឹងបងប្អូនប៉ាឡេស្ទីនរបស់យើង»។ ឆ្លើយតបនឹងការរិះគន់នេះ រាជវាំងម៉ារ៉ុកថ្លែងក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖«អគ្គលេខាធិកានៃបក្ស PJD ថ្មីៗនេះបានចេញផ្សាយសេចក្តីប្រកាសមួយ ដែលគ្មានការទទួលខុសត្រូវហួសហេតុ និងស្មើនឹងការគ្រោះថ្នាក់ដល់ទំនាក់ទំនងរវាងព្រះរាជាណាចក្រម៉ារ៉ុក និងរដ្ឋអ៊ីស្រាអែល»។ រាជវាំងបន្តថា ជំហររបស់ប្រទេសចំពោះប៉ាឡេស្ទីនគឺមិនផ្លាស់ប្ដូរឡើយ ប៉ុន្តែគោលនយោបាយការបរទេសគឺជារាជសិទ្ធិរបស់ព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយវាត្រូវតែមិន «ទទួលរងនូវការបង្ខូចឈ្មោះ» នោះទេ។ គួរកត់សម្គាល់ថា ការវិវឌ្ឍនៃនយោបាយក្នុងស្រុករបស់ប្រទេសអារ៉ាប់មួយនេះ កើតមានឡើងស្របពេលដែលមានអំពើហឹង្សាជាថ្មីរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយបង្កបញ្ហាជាប្រឈមដល់បណ្តាប្រទេសអារ៉ាប់ ដែលមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។ ប្រទេសម៉ារ៉ុក បានបន្តទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលនៅចុងឆ្នាំ ២០២០ ក្រោមកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជារដ្ឋបាលដែលទទួលស្គាល់អធិបតេយ្យភាពរបស់ទីក្រុងរ៉ាបាដលើតំបន់សាហារ៉ាខាងលិច ជាតំបន់ដែលម៉ារ៉ុកមានជម្លោះជាមួយរណសិរ្ស Polisario គាំទ្រដោយអាល់ហ្សេរី ក្នុងការបង្កើតរដ្ឋផ្ទាល់ខ្លួន។ ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងឡើងវិញ ម៉ារ៉ុក…
ចក្រភពអង់គ្លេសបានបង្កើនការផ្ដល់អាជ្ញាប័ណ្ណលើការនាំចេញគ្រឿងបន្លាស់ និងបច្ចេកវិទ្យានាវាមុជទឹកទៅកោះតៃវ៉ាន់កាលពីឆ្នាំមុនស្របពេលដែលក្រុងតៃប៉ិ ពង្រឹងកងទ័ពជើងទឹករបស់ខ្លួនដែលជាវិធានការមួយអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អង់គ្លេសជាមួយចិន។ នេះបើតាមការរាយការណ៍ផ្ដាច់មុខរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ តម្លៃអាជ្ញាប័ណ្ណដែលរដ្ឋាភិបាលអង់គ្លេសផ្តល់ទៅក្រុមហ៊ុនផ្សេងៗ ដើម្បីនាំចេញគ្រឿងបន្លាស់ និងបច្ចេកវិទ្យាប្រើប្រាស់លើនាវាមុជទឹកទៅកោះតៃវ៉ាន់មានចំនួនសរុបរហូតដល់ជាង ២០១ លានដុល្លារអាមេរិក ក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០២២។ នេះបើតាមទិន្នន័យអាជ្ញាប័ណ្ណនាំចេញរបស់រដ្ឋាភិបាលចក្រ ភពអង់គ្លេស ដែលតួលេខនេះត្រូវបានរ៉យទ័រវិភាគឃើញថា ច្រើនជាងការផ្ដល់ឱ្យរយៈពេល ៦ ឆ្នាំមុនរួមបញ្ជូលគ្នា។ គួររំឭកថា ចិនចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែក ១ នៃទឹកដីរបស់ខ្លួន ហើយប្រកាន់ជំហរយ៉ាងតឹងរ៉ឹងមិនឱ្យប្រទេសដទៃលូកដៃចូលបញ្ហានេះ ដែលខ្លួនអាចចាត់ទុកជាការព្យាយាមទទួលស្គាល់កោះតៃវ៉ាន់ថា ជាប្រទេសឯករាជ្យ។ ឆ្លើយតបនឹងតួលេខនៃការបង្កើនការផ្ដល់របស់ចក្រភពអង់គ្លេស ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រសិនបើនេះជាការពិត វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ បំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។ ក្រសួងបានបន្តដោយជំរុញឱ្យចក្រភពអង់គ្លេស «បដិសេធមិនផ្តល់ការគាំទ្រផ្នែកយោធាដល់អាជ្ញាធរតៃវ៉ាន់» ហើយនិយាយថា៖ «ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿងនេះ ហើយប្រឆាំងនឹងវាយ៉ាងម៉ឺងម៉ាត់»។ អង់គ្លេសមិនទទួលស្គាល់តៃវ៉ាន់ ឬមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះនេះទេ ប៉ុន្តែប្រទេសនេះរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយមានស្ថានទូតបណ្ដោះអាសន្នប្រចាំទីក្រុងតៃប៉ិ។ ជុំវិញការរាយការណ៍ចុងក្រោយរបស់រ៉យទ័រ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា ចក្រភពអង់គ្លេសមានកំណត់ត្រាយូរណាស់មកហើយ អំពីការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការនាំចេញទំនិញទៅតៃវ៉ាន់ ដែលប្រតិបត្តិការនេះស្របតាមច្បាប់ដែលគ្រប់គ្រងការនាំចេញអាវុធ និងផលិតផលដែលប្រើប្រាស់បានទាំងសម្រាប់ស៊ីវិល…
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវនៅថ្ងៃចន្ទ ឱ្យប្រទេសចិនដើរតួនាទីកាន់តែធំក្នុងការគ្រប់គ្រងកិច្ចការពិភពលោកក្រោយទីក្រុងប៉េកាំង ធ្វើជាម្ចាស់ផ្ទះក្នុងការជួយសម្របសម្រួលកិច្ចពិភាក្សា ដែលសម្រេចបាននូវកិច្ចព្រមព្រៀងបើកទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់។ លោក ស៊ី ដែលបន្តអាណត្តិទី៣ជាផ្លូវការក្រោយការបោះឆ្នោតសភាប្រជាជនចិនកាលពីថ្ងៃសុក្រ និយាយបែបនេះបន្ទាប់ពីសម័យប្រជុំសភា ប្រចាំឆ្នាំ ដែលរៀបចំឡើងដើម្បីដំឡើងរដ្ឋាភិបាលថ្នាក់ដឹកនាំ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់លោកលើសេដ្ឋកិច្ច និងសង្គម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ លោកថ្លែងថា ចិនគួរតែ«ចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់ និងការកសាងប្រព័ន្ធអភិបាលកិច្ចសកល»ព្រមទាំងលើកកម្ពស់ «គំនិតផ្តួចផ្តើមសន្តិសុខសកល»។ មេដឹកនាំចិនដ៏មានឥទ្ធិពលរូបនេះបន្ថែមថា លក្ខខណ្ឌបែបនេះនឹងបង្កើត «ថាមពលវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក និងបង្កើតបរិយាកាសអន្តរជាតិដែលអំណោយផលសម្រាប់ការអភិវឌ្ឍន៍ប្រទេសរបស់យើង»។ យ៉ាងណាមិញ លោក ស៊ី មិនបានផ្ដល់ព័ត៌មានលម្អិតអំពីមហិច្ឆតារបស់បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចនោះទេ ប៉ុន្តែគេមើលឃើញថា រដ្ឋាភិបាលរបស់លោកបានបន្តគោលនយោបាយក្លៀវក្លាកាន់តែខ្លាំងឡើងៗចាប់តាំងពីលោកឡើងកាន់អំណាចពីមួយទសវត្សរ៍មុន។ គោលនយោបាយទាំងនោះបានជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គភាពផ្សេងទៀត ដែលក្រុងប៉េកាំងនិយាយថាបរាជ័យក្នុងការឆ្លុះបញ្ចាំងពីតម្រូវការ និងបំណងប្រាថ្នារបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ចិនមានគម្រោងយក្សផ្សេងៗទៀតដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រឹងផ្នែកពាណិជ្ជកម្មជាមួយប្រទេសជុំវិញពិភពលោក ជាប្រយោជន៍ដល់ការផ្សាយឥទ្ធិពលរបស់ខ្លួន និងបង្កជាការព្រួយបារម្ភដល់ប្រទេសលោកខាងលិច។ កាលពីឆ្នាំមុន ចិនបានបង្កការព្រួយបារម្ភកាន់តែខ្លាំងដល់សហរដ្ឋអាមេរិក និងអូស្រ្តាលី ក្រោយប្រទេសនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុងដែលអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹក និងកងកម្លាំងសន្តិសុខចិន អាចឈរជើងលើប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងមួយនេះបាន។…

