ប្រធាននាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក លោក Rob Joyce បាននិយាយកាលពីថ្ងៃចន្ទ ទី ២៧ មីនាថា តិកតុក (TikTok) តំណាងឱ្យបញ្ហាជាយុទ្ធសាស្រ្ត ជាជាងការគំរាមកំហែងជាយុទ្ធសាស្រ្តភ្លាមៗសម្រាប់សហរដ្ឋអាមេរិក។ ថ្លែងក្នុងសន្និសីទគោលនយោបាយដែលរៀបចំឡើងនៅតំបន់កាលីហ្វ័រនីញ៉ាខាងជើង លោក Joyce បានរំឭកឡើងវិញពីការអះអាងកាលពីលើកមុនរបស់ទីភ្នាក់ងារចារកម្មអាមេរិកថា កម្មវិធីបណ្តាញសង្គមដែលគ្រប់គ្រងដោយចិន គឺស្រដៀងទៅនឹង «កាំភ្លើងដាក់គ្រាប់» ដែលរដ្ឋាភិបាលចិនអាចប្រើដើម្បីមានឥទ្ធិពលលើព័ត៌មានដែលជនជាតិអាមេរិកាំងបានឃើញ។ លោកJoyce បានបន្តថា ចិនអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើតិកតុកដើម្បីរឹតត្បិតលើព័ត៌មានដែលអាចធ្វើឱ្យប្រទេសជាតិរបស់ខ្លួន មើលទៅអាក្រក់ក្នុងភ្នែកជនជាតិអាមេរិក។ ការលើកឡើងរបស់លោក Joyce បានបន្ទរពីលើការព្រមានមុននោះ ដោយប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោកChristopher Wray និងនាយកទីភ្នាក់ងារសន្តិសុខជាតិលោកPaul Nakasone ដែលបានប្រាប់ទៅសមា ជិកសភាអាមេរិកថា តិកតុក អាចត្រូវបានប្រើប្រាស់ ដើម្បីអនុវត្តយុទ្ធនាការ ដើម្បីបន្សាយឥទ្ធិពល។ ចំណែកឯប្រធានាធិបតីអាមេរិក លោក ចូ បៃដិន វិញ បានបង្ហាញពីការគាំទ្ររបស់លោកចំពោះច្បាប់ដែលបង្កើតឡើងដោយសមាជិកព្រឹទ្ធសភារាប់សិបរូប ដែលនឹងផ្តល់ឱ្យលោកនូវអំណាចក្នុងការហាមឃាត់កម្មវិធីតិកតុក…
Author: ហួន ឌីណា
បណ្ដាញផ្សព្វផ្សាយព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារទី ២៨ ខែមីនា នេះថា លោកប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនការផលិតបរិក្ខារនុយក្លេអ៊ែរដែលអាចប្រើធ្វើអាវុធបាន ដើម្បីពង្រីកឃ្លាំងអាវុធរបស់ប្រទេស ដោយនិយាយថា ក្រុងព្យុងយ៉ាង គួរតែត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់អាវុធផ្សេងៗគ្រប់ពេលវេលា។ KCNA បានរាយការណ៍ថា លោក គីម បានលើកឡើងយ៉ាងដូច្នេះនៅពេលត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស រួមទាំងអាវុធនុយក្លេអ៊ែរតាកទិកថ្មី និងបច្ចេកវិទ្យាសម្រាប់ដំឡើងក្បាលគ្រាប់នៅលើមីស៊ីលផ្លោង និងពិនិត្យមើលផែនការប្រតិបត្តិការវាយប្រហារនុយក្លេអ៊ែរ។ បណ្ដាញផ្សព្វផ្សាយដដែលថា លោក គីម បានបញ្ជាឱ្យផលិតបរិក្ខារដែលអាចប្រើធ្វើអាវុធបាន ក្នុង«វិធីដែលមើលឃើញឆ្ងាយ» ដើម្បីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសឱ្យបានកាន់តែច្រើន និងផលិតអាវុធកាន់តែមានឥទ្ធិពលជាងមុន។ លោក គីម បានលើកឡើងទៀតថា សត្រូវនៃកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសនេះ មិនមែនជារដ្ឋ ឬក្រុមជាក់លាក់ណាមួយនោះទេ ប៉ុន្តែជា«សង្គ្រាម និងគ្រោះមហន្តរាយនុយក្លេអ៊ែរ» ហើយគោលនយោបាយពង្រីកឃ្លាំងអាវុធរបស់កូរ៉េខាងជើង គឺសំដៅតែ១គត់ គឺដើម្បីការពារប្រទេស និងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ គួរគូសបញ្ជាក់ថា កូរ៉េខាងជើង បាននិងកំពុងបង្កើនការសាកល្បងអាវុធរបស់ខ្លួន រួមទាំងការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃចន្ទ និងការធ្វើសមយុទ្ធយោធា ដើម្បីធ្វើការវាយប្រហារដោយនុយក្លេអ៊ែរ «ក្លែងក្លាយ»…
អង្គការណាតូកាលពីថ្ងៃអាទិត្យ បានរិះគន់វោហារស័ព្ទនុយក្លេអ៊ែររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីនថា ប្រកបដោយ «គ្រោះថ្នាក់» និង «គ្មានការទទួលខុសត្រូវ»។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីលោក ពូទីន លើកឡើងថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅបេឡារុសទាំងប្រដូចផែនការនេះទៅនឹងការដាក់ពង្រាយអាវុធរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប និងអះអាងទៀតថា វានឹងមិនបំពានលើការសន្យាមិនរីកសាយភាយនុយក្លេអ៊ែររបស់ខ្លួននោះទេ។ ស្របពេលដែលក្រុងវ៉ាស៊ីនតោនដែលជាមហាអំណាចនុយក្លេអ៊ែរពិភពលោក ហាក់មិនសូវព្រួយបារម្ភពីបញ្ហាចុងក្រោយនេះ អង្គការណាតូ បាននិយាយថា ការសន្យាមិនរីកសាយភាយអាវុធរបស់លោក ពូទីន និងការពិពណ៌នារបស់លោកអំពីការដាក់ពង្រាយអាវុធរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស គឺជារឿងមិនត្រឹមត្រូវទេ។ បន្ថែមពីលើការរិះគន់ថា «គ្រោះថ្នាក់» និង «គ្មានការទទួលខុសត្រូវ» អ្នកនាំពាក្យរបស់អង្គការណាតូ លោក Oana Lungescu បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យថា៖ «ការនិយាយសំដៅរបស់រុស្ស៊ីចំពោះការដាក់ពង្រាយនុយក្លេអ៊ែររបស់ណាតូ គឺជាការយល់ច្រឡំទាំងស្រុង»។ លោកLungescu បាននិយាយថា៖ «រុស្ស៊ី តែងតែរំលោភលើការសន្យាស្ដីពីអាវុធរបស់ខ្លួន»។ អ្នកនាំពាក្យអង្គការណាតូ ដដែលបានសរសេរថា៖ «យើងមិនបានឃើញការប្រែប្រួលណាមួយជុំវិញឥរិយាបថនុយក្លេអ៊ែររបស់រុស្ស៊ី ដែលនឹងនាំឱ្យយើងកែសម្រួលអាវុធរបស់យើងទេ»។ ចំណែកឯទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី លោក Oleksiy Danilov បាននិយាយថា…
រដ្ឋាភិបាលក្រុងតូក្យូ បានទាមទារឱ្យប្រទេសចិន ដោះលែងជនជាតិជប៉ុន ម្នាក់ ដែលត្រូវបានចាប់ឃុំខ្លួននៅទីក្រុងប៉េកាំងកាលពីដើមខែនេះ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ដែលបានឱ្យដឹងកាលពីថ្ងៃចន្ទ។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា ស្ថានទូតជប៉ុនប្រចាំប្រទេសចិនទទួលបានព័ត៌មានពីអាជ្ញាធរចិនថា បុរសជនជាតិជប៉ុនម្នាក់ក្នុងវ័យ ៥០ ឆ្នាំប្លាយ ត្រូវបានចាប់ខ្លួននៅទីក្រុងប៉េកាំងកាលពីដើមខែមីនា ជុំវិញការចោទប្រកាន់ថាបានបំពានច្បាប់ក្នុងស្រុករបស់ចិន។ លោក Matsuno បានបន្តថា ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលជប៉ុនបានទាមទារឱ្យមានការដោះលែងបុរសជប៉ុនរូបនោះឱ្យបានឆាប់ និងបានស្នើសុំឱ្យអាជ្ញាធរចិន អនុញ្ញាតឱ្យបុរសនោះចូលជួបមន្ត្រីកុងស៊ុលជប៉ុនផងដែរ។ លោកបាននិយាយទៀតថា រដ្ឋាភិបាលរបស់ជប៉ុន កំពុងផ្តល់ការគាំទ្រដល់បុរសដែលត្រូវចាប់ឃុំខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន រួមទាំងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP បុរសម្នាក់នោះគឺជាបុគ្គលិករបស់ក្រុមហ៊ុនឱសថជប៉ុន Astellas Pharma Inc. ។ ទោះបីជាបានបញ្ជាក់ពីព័ត៌មាននេះក្ដី ក្រុមហ៊ុនឱសថដដែល មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម រួមទាំងឈ្មោះ មុខតំណែង និងថាតើបុរសរូបនោះធ្វើការឈរជើងនៅក្នុងប្រទេសចិន ឬមួយយ៉ាងណានោះទេ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងស្វែងរកព័ត៌មានពីក្រសួងការបរទេសជប៉ុន។ គួរគូសបញ្ជាក់ថា មានករណីជាច្រើនទៀតដែលពាក់ព័ន្ធនឹងពលរដ្ឋជប៉ុនដែលមានជំនួញ ឬមានទំនាក់ទំនងជាមួយចិន ត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ផ្សេងៗ រួមទាំងការធ្វើចារកម្ម។កាលពីឆ្នាំ ២០២២…
បាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី បេនចាមីន នេតានីយ៉ាហ៊ូ ដកតំណែងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant ដែលជំរុញឱ្យបញ្ឈប់ផែនការផ្លាស់ប្ដូរប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស់របស់រដ្ឋាភិបាល។ បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រោយព័ត៌មានស្ដីពីការដកតំណែង បាតុកររាប់ម៉ឺននាក់ ដែលខ្លះគ្រវីទង់ជាតិអ៊ីស្រាអែល បានដើរតាមផ្លូវទាំងយប់នៅទូទាំងប្រទេស។ ហ្វូងមនុស្សខ្លះ បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោក នេតានីយ៉ាហ៊ូ នាទីក្រុងហ្ស៊េរុយសាឡិម ហើយថាទាំងសម្រុកលើច្រកសន្តិសុខទៀតផង មុនស្ថានការណ៍ទីនោះ ត្រូវបានគ្រប់គ្រង។ គួរបញ្ជាក់ថា នេះមិនមែនជាបាតុកម្មលើកទី១នោះទេ វាគឺជាផ្នែកមួយនៃបាតុកម្មបន្តបន្ទាប់គ្នា ដែលប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល លើការកែលម្អប្រព័ន្ធតុលាការ។ ជាផែនការដែល ដែលធ្វើឱ្យសម្ព័ន្ធស្ដាំជ្រុលនិយមរបស់លោកណេតាន់យ៉ាហ៊ូបានធ្លាក់ចូលទៅក្នុងវិបត្តិបន្ទាប់ពីឡើងកាន់តំណែង។ លោករដ្ឋមន្រ្តីGallant បានក្លាយជាសមាជិកជាន់ខ្ពស់ដំបូងគេនៃគណបក្សកាន់អំណាចLikud របស់លោក នេតានីយ៉ាហ៊ូ ដែលនិយាយប្រឆាំងនឹងផែនការនេះ ដោយលើកឡើងថា ការបែកបាក់ដ៏ធំកំពុងគំរាមកំហែងសន្ដិសុខរបស់ប្រទេសចុះខ្សោយ។ ក្នុងការប្រកាសពីការបណ្តេញលោកGallant ការិយាល័យរបស់លោក នេតានីយ៉ាហ៊ូ មិនបានដាក់ឈ្មោះអ្នកជំនួស ឬផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ដោយគ្រាន់តែចេញសេចក្ដីថ្លែងការណ៍ថា៖ «នាយករដ្ឋមន្រ្តី ប៊េនចាមីន ណេតាន់យ៉ាហ៊ូបានសម្រេចចិត្តនៅល្ងាច(ថ្ងៃអាទិត្យ)នេះ ដើម្បីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោកYoav Gallant»។…
ស្ថិតិរបស់កាណាដា បានបង្ហាញកាលពីសប្តាហ៍មុនថា ចំនួនប្រជាជនរបស់ប្រទេសបានកើនឡើងជាង ១ លាននាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅឆ្នាំកន្លងទៅ ដោយស្ទើរតែទាំងស្រុងនៃកំណើននោះបានមកពីចំនួនជនអន្តោប្រវេសន៍ និងជនស្នាក់នៅបណ្តោះអាសន្ន។ ទីភ្នាក់ងារស្ថិតិកាណាដា បានឱ្យដឹងថា កំណើនប្រជាជនក្នុងរយៈពេល ១២ ខែនៃឆ្នាំ ២០២២ មានរហូតដល់ ១,០៥ លាននាក់ ដែលធ្វើឱ្យចំនួនប្រជាជនសរុបឡើងដល់ ៣៩,៥៧ លាននាក់។ ប្រមាណជា ៩៦ ភាគរយនៃកំណើនប្រជាជនទាំងជាង ១ លាននាក់នោះ គឺជាជនអន្តោប្រវេសន៍មកពីបរទេស។ ទីភ្នាក់ងារនិយាយថា កំណើន នេះអាចធ្វើឱ្យកាណាដារក្សាតំណែងរបស់ខ្លួន ក្នុងនាមជាប្រទេស G-7 ដែលរីកលូតលាស់លឿនជាងគេបំផុត និងធ្វើឱ្យអត្រាកំណើនប្រជាជនមានរហូតដល់ ២,៧ ភាគរយ ដែលអត្រានេះនឹងកើនឡើងទ្វេដងក្នុងរយៈពេលប្រហែល ២៦ ឆ្នាំ។ នៅឆ្នាំ ២០២២ កាណាដាបានស្វាគមន៍ជនអន្តោប្រវេសន៍ចំនួន ៤៣៧ ១៩០ នាក់ ហើយចំនួនជនស្នាក់នៅបណ្ដោះអាសន្នបានកើនឡើងរហូតដល់ ៦០៧ ៧៨២ នាក់។ ទីភ្នាក់ងារស្ថិតិកាណាដា បាននិយាយថា តួលេខទាំង…
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់ការវាយតម្លៃដ៏គួរឱ្យព្រួយបារម្ភមួយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមីនា ស្ដីពីទស្សនវិស័យរបស់លីបង់ក្នុងការងើបចេញពីវិបត្តិហិរញ្ញវត្ថុ ដោយលើកឡើងថា ប្រសិនបើគ្មានកំណែទម្រង់ទេនោះ ប្រទេសនេះនឹងអាចធ្លាក់ទៅក្នុងវិបត្តិអតិផរណាខ្ពស់ហួសហេតុ ដែលមិនអាចគ្រប់គ្រងបាន (Hyperinflation)។ ប្រធានបេសកកម្ម IMF លោកErnesto Ramirez Rigoដែលកំពុងបំពេញទស្សនកិច្ចនៅលីបង់ បានថ្លែងក្នុងសន្និ សីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល៩ថ្ងៃរបស់ខ្លួនថា ការបន្តភាពអសកម្មរបស់មេដឹកនាំលីបង់នឹងធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុង «វិបត្តិមិនចេះចប់» ដែលវាអាចបន្តចូលទៅក្នុងអតិផរណាខ្ពស់ហួសហេតុ«ប៉ះពាល់ដល់គុណភាពនៃជីវិតរបស់ប្រជាជនលីបង់ជាច្រើនឆ្នាំទៅមុខទៀត»។ សូមគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមការងារIMF នាពេលនេះ បានរៀបចំឡើងខណៈដែលស្ថាប័នផ្ដល់ប្រាក់កម្ចីមួយនេះ កំពុងឆ្ពោះទៅរកការបញ្ចប់ការសិក្សាស្ដីពីការផ្ដល់កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច ដែលលីបង់កំពុងត្រូវការខ្លាំងដើម្បីជួសជុលភាពជាប់គាំងនៃសេដ្ឋកិច្ច។ ចាប់តាំងពីចុងឆ្នាំ ២០១៩មក លីបង់បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន ដោយសារតែអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវជាច្រើនទសវត្សរ៍ដោយវណ្ណៈនយោបាយ ដែលដឹកនាំប្រទេសចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមស៊ីវិលឆ្នាំ ១៩៧៥-១៩៩០។ ៣/៤នៃប្រជាជនលីបង់ជាង ៦ លាននាក់ រួមទាំងជនភៀសខ្លួនស៊ីរីមួយលាននាក់ ឥឡូវនេះរស់នៅក្នុងភាពក្រីក្រ ស្របពេលដែលអតិផរណាកំពុងកើនឡើង។ យ៉ាងណាមិញ តាំងពីសម្រេចកិច្ចព្រមព្រៀងបឋមជាមួយIMF ជិត១ឆ្នាំមុន មន្ត្រីលីបង់បានធ្វើឱ្យមានការវិវឌ្ឍតិចតួចលើកំណែទម្រង់ដែលរួមមានការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេស និងប្រព័ន្ធធនាគារដែលកំពុងមានបញ្ហាការធ្វើកំណែទម្រង់ប្រព័ន្ធអគ្គិសនីសាធារណៈដែលស្ទើរតែមិនដំណើរការ និងការធ្វើកំណែទម្រង់អភិបាលកិច្ច។ …
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកនៅបេឡារុស ដោយបានផ្ញើការព្រមានមួយទៅកាន់អង្គការណាតូចំពោះការគាំទ្រអ៊ុយក្រែនផ្នែកយោធា ដែលនឹងបង្កើនការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច។ ទោះបីជាលោក ពូទីន ថា ទង្វើនេះនឹងមិនបំពានលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរក៏ដោយ វាគឺជាការព្រមានអាវុធនុយក្លេអ៊ែរដ៏ច្បាស់លាស់បំផុត ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនជាងមួយឆ្នាំមុន។ សហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរពិភពលោកមួយផ្សេងទៀត បានប្រតិកម្មយ៉ាងប្រយ័ត្នប្រយែងចំពោះសេចក្តីថ្លែងការណ៍របស់លោក ពូទីន ដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បានថ្លែងមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គ្មានសញ្ញាណាមួយដែលទីក្រុងមូស្គូគ្រោងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ ជាមួយនឹងវិធានការចុងក្រោយនេះ លោក ពូទីន បានប្រដូចវាទៅនឹងការដាក់ពង្រាយអាវុធរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប ហើយនិយាយថា រុស្ស៊ីនឹងមិនផ្ទេរការគ្រប់គ្រងទៅបេឡារុស ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់ក្រុងម៉ូស្គូនោះទេ។ ប៉ុន្តែនេះ អាចជាលើកទី១ហើយ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដែលរុស្ស៊ីដាក់អាវុធប្រភេទនៅនេះនៅប្រទេសក្រៅ។ លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋថា៖ «គ្មានអ្វីចម្លែកទេនៅទីនេះ៖ ទី១ សហរដ្ឋអាមេរិក បានធ្វើរឿងនេះអស់ជាច្រើនទសវត្សរ៍មកហើយ។ ពួកគេបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកជាយូរមកហើយនៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន»។ នេះបើតាមការស្រង់សម្ដីរបស់រ៉យទ័រ។ មេដឹកនាំរុស្ស៊ីដដែលបន្តថា៖ «យើងបានយល់ព្រមថា យើងនឹងធ្វើដូចគ្នា ដោយមិនបំពានលើកាតព្វកិច្ចរបស់យើង។ ខ្ញុំសង្កត់ធ្ងន់ថា…
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃពុធ លើការគំរាមកំហែងរបស់រុស្ស៊ី បន្ទាប់ពីចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទាក់ទងនឹងការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។ សេចក្ដីថ្លែងការណ៍ស្ដីពីការព្រួយបារម្ភរបស់ ICC ចេញផ្សាយបន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានគំរាមវាយប្រហារតុលាការនៅទីក្រុងឡាអេមួយនេះ ដោយប្រើមីស៊ីលលឿនជាងសំឡេង។ ការសម្ដែងការព្រួយបារម្ភនេះ ក៏ធ្វើឡើងបន្ទាប់ពីស្ថាប័នស៊ើបអង្កេតកំពូលរបស់រុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងរដ្ឋអាជ្ញា ICC លោក Karim Khan និងចៅក្រមដែលចេញដីកាចាប់ខ្លួនលោក ពូទីន។ ក្នុងសេចក្ដីថ្លែងការណ៍ ប្រធានសភានៃរដ្ឋភាគីរបស់ ICC បាននិយាយថា៖ «ខ្លួនមានការសោកស្តាយចំពោះការប៉ុនប៉ងទាំងនេះ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានានូវការទទួលខុសត្រូវចំពោះទង្វើដែលត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិទូទៅ»។ យ៉ាងណាមិញ សភា ICC បានបញ្ជាក់ជាថ្មីនូវការគាំទ្រឥតងាករេរបស់ខ្លួន ចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ។ យើងអំពាវនាវឱ្យរដ្ឋទាំងអស់ គោរពឯករាជភាពរបស់តុលាការ និងរដ្ឋអាជ្ញា»។ កាលពីថ្ងៃចន្ទ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី បាននិយាយថា៖ «វាពិតជាអាចស្រមៃឃើញមីស៊ីលលឿនជាងសំឡេងមួយ បាញ់ចេញពីសមុទ្រខាងជើងពីកប៉ាល់របស់រុស្ស៊ី…
ប្រធានាធិបតី អ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានថ្លែងកាលពីថ្ងៃយប់ថ្ងៃទី២២ ខែមីនា ថា អ៊ុយក្រែននឹងសងសឹកគ្រប់គ្រាប់ដែលរុស្ស៊ី បាញ់មកលើប្រទេសរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយដ្រូន និងមីស៊ីលចុងក្រោយ ដោយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៩នាក់។ លោក ហ្សេលេនស្គី បានថ្លែងយ៉ាងដូច្នេះថា៖ «យើងពិតជានឹងឆ្លើយតបរាល់ការវាយប្រហាររបស់អ្នកឈ្លានពានលើទីក្រុងរបស់យើង។ រាល់ការវាយប្រហាររបស់រុស្ស៊ី នឹងរងការឆ្លើយតបផ្នែកយោធា នយោបាយ និងផ្លូវច្បាប់»។ ការថ្លែងរបស់លោក ហ្សេលេនស្គី នេះធ្វើឡើងបន្ទាប់រុស្ស៊ីបើកការវាយប្រហារដោយដ្រូននៅព្រឹកព្រលឹមថ្ងៃពុធលើអន្តេវាសិកដ្ឋានចំនួន២ និងមហាវិទ្យាល័យ១ នៅទីក្រុង Rzhyshchiv ដែលស្ថិតនៅចម្ងាយប្រមាណ ៦៤ គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានីកៀវ។ ការវាយប្រហារនេះ បណ្ដាលឱ្យមនុស្ស ៨ នាក់ស្លាប់ និង ៧ នាក់ផ្សេងទៀតរងរបួស។ ប៉ុន្មានម៉ោងក្រោយមករុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនៅទីក្រុងហ្សាប៉ូរីចា ដែលធ្វើឱ្យខូតខាតអគារលំនៅដ្ឋានចំនួន២ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ខណៈ ៣៣ នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ លោក ហ្សេលេនស្គី បានពណ៌នាការវាយប្រហារលើទីក្រុងហ្សាប៉ូរីចា…

