ទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញថា កុមារ និងក្មេងជំទង់នៅអាមេរិកបច្ចុប្បន្ននេះ ងាយនឹងស្លាប់ដោយសារកាំភ្លើងជាងអ្វីៗទាំងអស់ ដែលជាមូលហេតុនៃការស្លាប់។ ទិន្នន័យបង្ហាញថា កាំភ្លើងរួមចំណែករហូតដល់ ១៩ ភាគរយនៃការស្លាប់របស់កុមារ និងក្មេងជំទង់អាយុចន្លោះពី ១-១៨ ឆ្នាំ ក្នុងឆ្នាំ ២០២១។ នេះបើតាមការស្រង់ទិន្នន័យរបស់បណ្ដាញព័ត៌មាន CNN កាលពីថ្ងៃពុធ ទី ២៩ មីនា។ កុមារ ឬក្មេងជំទង់ជិត ៣ ៦០០០ នាក់ បានស្លាប់ក្នុងហេតុការណ៍ទាក់ទងនឹងកាំភ្លើងក្នុងឆ្នាំ ២០២១ ដែលតួលេខនេះ ស្មើនឹងកុមារ៥នាក់ដែលបាត់បង់ក្នុងចំណោម ១០០ ០០០ នាក់ នៅសហរដ្ឋអាមេរិក។ បើតាមការវិភាគរបស់អង្គការក្រៅរដ្ឋាភិបាល KFF ដែលធ្វើការលើបញ្ហាសុខាភិបាលនៅសហរដ្ឋអាមេរិក គ្មានប្រទេសណាមួយលើពិភពលោក ដែលមានបញ្ហាកាំភ្លើង ស្ថិតនៅក្នុងចំណោមមូលហេតុកំពូលៗនៃការស្លាប់របស់កុមារនោះឡើយ។ ទិន្នន័យរបស់ CDC បានបង្ហាញផងដែរថា មូលហេតុនៃការស្លាប់ដោយសារកាំភ្លើងចំពោះកុមារ បានវ៉ាដាច់ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២០ ខណៈមូលហេតុចម្បងនៃការស្លាប់ផ្សេងៗទៀតរួមមាន…
Author: ហួន ឌីណា
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃទី១ ខែមេសា ថា លោកស្រី គីម យូចុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចោទប្រកាន់អ៊ុយក្រែនថា មានមហិច្ឆតាបំពាក់អាវុធនុយក្លេអ៊ែរ។ ការចោទប្រកាន់នេះ ធ្វើឡើងដោយផ្អែកលើញត្តិតាមអ៊ីនធឺណិតនៅអ៊ុយក្រែន ដែលអំពាវនាវឱ្យប្រទេសមានអាវុធនុយក្លអ៊ែរ ក្រោយលោក វ្ល៉ាឌីមៀរ ពូទីន ដែលជាមេដឹកនាំរុស្ស៊ី ដែលជាប្រទេសឈ្លានពានអ៊ុយក្រែន បានប្រកាសអំពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកនៅបេឡារុស។ លោកស្រី គីម បានលើកឡើងថា ញត្តិបែបនេះអាចជាផែនការនយោបាយរបស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី។ យ៉ាងណាមិញ លោកស្រីមិនបានបង្ហាញណាមួយឱ្យច្បាស់លាស់លម្អិត ដើម្បីគាំទ្រការអះអាងរបស់ខ្លួននោះទេ។ គួរបញ្ជាក់ថា ញត្តិសាធារណៈនៅអ៊ុយក្រែន ត្រូវបានរៀបចំឡើងដាក់ជូនទៅកាន់គេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះដាក់អាវុធនុយក្លេអ៊ែរ ឬមានអាវុធប្រភេទនេះដោយខ្លួនឯង។ គិតត្រឹមថ្ងៃសៅរ៍ ញត្តិនេះទើបតែទទួលបានហត្ថលេខាត្រឹម ៦១១ ប៉ុណ្ណោះ ខណៈត្រូវមានហត្ថលេខារហូតដល់ ២៥ ០០០ ដើម្បីទទួលបានការឆ្លើយតបពីលោក ហ្សេលេនស្គី។ ជុំវិញបញ្ហានេះ…
សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី កាលពីថ្ងៃពុធ ទី ២៩ មីនា បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះការរំលាយគណបក្សនយោបាយរាប់សិបនៅមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានដំណើរការរួមបញ្ចូលបន្ថែមទៀត ដើម្បីឱ្យប្រទេសនេះងាកទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងប្រទេសបច្ចុប្បន្ន បានប្រកាសរំលាយគណបក្សនយោបាយចំនួន ៤០រួមទាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលកាន់អំណាចមុនរដ្ឋប្រហារ ចំពោះការមិនទៅចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោត ដែលជាកាតព្វកិច្ចរបស់គណបក្សនយោបាយក្រោមច្បាប់ថ្មី ដែលរដ្ឋាភិបាលយោធាអនុម័តកាលពីខែមករា។ ក្រសួងការបរទេសជប៉ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថាការដកគណបក្ស NLD ចេញពីដំណើរការនយោបាយ នឹងធ្វើឱ្យស្ថានភាពកាន់តែលំបាកឡើងៗ»។ ក្រសួងបន្តថា៖ «ជប៉ុនជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យមីយ៉ាន់ម៉ាដោះលែងមន្ត្រីរបស់គណបក្ស NLD ជាបន្ទាន់ រួមទាំងលោកស្រី ស៊ូជី និងបង្ហាញផ្លូវឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៃបញ្ហាក្នុងលក្ខណៈដែលរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធ»។ អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការសម្រេចចិត្តរំលាយគណបក្សនយោបាយទាំង ៤០។ លោក Patel…
នាយករដ្ឋមន្ត្រីចិន លោក លី កាង (Li Qiang) បាននិយាយក្នុងវេទិកា Boao សម្រាប់អាស៊ីប្រចាំឆ្នាំនៅថ្ងៃទី ៣០ ខែមីនាថា អាស៊ីត្រូវតែជៀសវាង «ភាពវឹកវរ និងជម្លោះ» បើមិនដូច្នេះទេ អនាគតក្នុងតំបន់នឹងត្រូវបាត់បង់។ លោកបានថ្លែងយ៉ាងដូច្នេះ ទៅកាន់ទស្សនិកជនអន្តរជាតិដែលរួមមានទាំងមេដឹកនាំនយោបាយ និងអ្នកជំនួញ ហើយបានបន្ថែមទៀតថា ចិនអាចជា«យុថ្កាសម្រាប់សន្តិភាពពិភពលោក» និងជាស្ថិរភាព ហើយនឹងបន្តការធ្វើកំណែទម្រង់ និងការបើកចំហ។ លោកថ្លែងថា៖«ក្នុងពិភពលោកដែលមិនច្បាស់លាស់នេះ ភាពប្រាកដប្រជាដែលចិនផ្តល់ជូន គឺជាយុថ្កាសម្រាប់សន្តិ ភាព និងការអភិវឌ្ឍពិភពលោក។ នេះជាករណីកន្លងមក ហើយនឹងនៅតែមាននៅពេលអនាគត»។ ជាមួយនឹងការព្រមានរបស់លោក លី នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)លោកស្រីKristalina Georgieva ដែលចូលរួមក្នុងវេទិកាតែមួយដែរនោះ បាននិយាយនៅព្រឹកថ្ងៃទី៣០ ខែមីនា ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដើម្បីជម្នះបញ្ហាដូចជាការបែកបាក់ពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយដើម្បី«ពង្រឹងពាណិជ្ជកម្មអន្តរជាតិឡើងវិញដោយសមធម៌ និងធ្វើពិពិធកម្មចង្វាក់ផ្គត់ផ្គង់»។ ទោះបីជាទិន្នន័យបង្ហាញថា សេដ្ឋកិច្ចចិនមានភាពត្រដាបត្រដួសក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ ២០២៣ ក៏ដោយ លោក លី…
បុរសជនជាតិម៉ាឡេស៊ី ៣ នាក់ ត្រូវបានអាជ្ញាធរធ្វើបត្យាប័នទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ ជុំវិញការសង្ស័យថាពួកគេមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើជាមិត្តភត្តិ» តាមទូរស័ព្ទ ដែលកំណត់គោលដៅលើជនជាតិសិង្ហបុរី។ បុរសទាំង ៣ នាក់នោះ មានអាយុចន្លោះពី ១៨ ទៅ ២៧ ឆ្នាំ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែមីនា ដោយនាយកដ្ឋានកិច្ចការពាណិជ្ជកម្មសិង្ហបុរី ដែលរួមប្រតិបត្តិការជាមួយនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មពាណិជ្ជកម្មរដ្ឋជូហ័រនៃប៉ូលិសម៉ាឡេស៊ី។ កងកម្លាំងប៉ូលិសសិង្ហបុរីបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា ការស៊ើបអង្កេតបឋមបានបង្ហាញថា បុរសទាំង៣ បានចាប់ផ្តើមប្រតិបត្តិការឆបោករបស់ខ្លួននៅដើមឆ្នាំនេះ ហើយមានការជាប់ពាក់ព័ន្ធក្នុងរបាយការណ៍ឆបោកជាង៤០ដែលបាត់បង់ទឹកប្រាក់សរុបជាង ២៥០ ០០០ ដុល្លារសិង្ហបុរី (១៨៧ ៩៥០ដុល្លារអាមេរិក)។ ប៉ូលិសដដែល បានឱ្យដឹងថា ចាប់តាំងពីខែមករាមក មនុស្សជាង ១ ៣០០ នាក់ ដែលជាជនរងគ្រោះនៃប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើមិត្ត» ត្រូវបានគេឆបោកអស់ប្រាក់យ៉ាងហោចណាស់ ៤,៣៣ លានដុល្លារសិង្ហបុរី។ គួរគូសបញ្ជាក់ថា ជាធម្មតាប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើមិត្ត» គឺពាក់ព័ន្ធនឹងអ្នកបោកប្រាស់ដែលទាក់ទងជនរងគ្រោះតាមរយៈការផ្ញើសារ ឬការហៅទូរស័ព្ទ ដោយបន្លំធ្វើជានរណាម្នាក់ដែលជនរងគ្រោះស្គាល់…
ស្រឡាងដឹងអ្នកដំណើរ និងនាវិកប្រហែល ២៥០ នាក់ បានឆាបឆេះនៅក្បែរខេត្តកោះភាគខាងត្បូង Basilan របស់ហ្វីលីពីននៅយប់ថ្ងៃពុធ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និង ៧ នាក់ទៀតបាត់ខ្លួន។ នេះបើតាមការឱ្យដឹងរបស់អភិបាលខេត្ត Basilan លោក Jim Hatamanនៅថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ។ លោក Hataman និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ពេលស្រឡាង ដែលមានឈ្មោះ MV Lady Mary Joy 3 ឆេះ មនុស្សជាច្រើនបានលោតចុះពីលើស្រឡាងដោយភ័យស្លន់ស្លោ ហើយត្រូវបានជួយសង្រ្គោះចេញពីសមុទ្រដោយឆ្មាំឆ្នេរសមុទ្រ កងទ័ពជើងទឹក ស្រឡាងផ្សេងទៀត និងអ្នកនេសាទក្នុងតំបន់។គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្តនៅឡើយ។ បើតាមលោកអភិបាលដដែល MV Lady Mary…
សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មាននុយក្លេអ៊ែររបស់ខ្លួនជាមួយប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូដែលផ្អាកការចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរទ្វេភាគី New START កាលពីខែមុន។ បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានផ្សេងៗ ការសម្រេចរបស់សហរដ្ឋអាមេរិកចុងក្រោយនេះត្រូវបានបញ្ជូនជាព័ត៌មានទៅរុស្ស៊ីកាលពីថ្ងៃចន្ទ។ នេះបើតាមការឱ្យដឹងរបស់ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិសម្រាប់គោលនយោបាយអវកាសនៃមន្ទីរបញ្ចកោណលោក John Plumb ដែលបានប្រាប់ទៅអនុគណៈកម្មាធិការកងកម្លាំងយុទ្ធសាស្ត្រនៃគណៈកម្មាធិការសភាស្តីពីសេវាកម្មប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី ២៨ ខែមីនា។ ជំហានរបស់ក្រុងវ៉ាស៊ីនតោន នៅពេលនេះធ្វើឡើងចំពេលដែលភាពតានតឹងនៃទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីកើនឡើង ជាពិសេសក្រោយពេលដែលរុស្ស៊ីផ្អាកការចូលរួមជាមួយសន្ធិសញ្ញា New START ហើយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកនៅប្រទេសបេឡារុសកាលពីសប្ដាហ៍មុន។ គួរគូសបញ្ជាក់ថា សន្ធិសញ្ញានុយក្លេអ៊ែរ New START រវាងអាមេរិក និងរុស្ស៊ី បានអនុញ្ញាតឱ្យប្រទេសទាំង ២ ពិនិត្យមើលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ភាគីម្ខាងៗទៅវិញទៅមក។ប៉ុន្តែក្រោយការផ្អាករបស់រុស្ស៊ី សហរដ្ឋអាមេរិកនៅតែបន្តចែករំលែកព័ត៌មានជាមួយក្រុងម៉ូស្គូ រហូតមកដល់ការសម្រេចចិត្តចុងក្រោយធ្វើឡើង។ នេះបើតាមការឱ្យដឹងបន្តទៀតរបស់លោក Plumb ដែលបញ្ជាក់ថា រុស្ស៊ីមិនបានបញ្ជូនព័ត៌មានអ្វីទាំងអស់ស្ដីពីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីផ្អាកការចូលរួមក្នុងសន្ធិសញ្ញា New START។ បន្ថែមពីលើលោក Plumb អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Adrienne Watson បានថ្លែងប្រាប់សារព័ត៌មាន…
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញចំណាត់ការដ៏សំខាន់មួយផ្សេងទៀត ដើម្បីបង្រ្កាបគូប្រជែងនយោបាយរបស់ខ្លួនកាលពីថ្ងៃពុធ ដោយប្រកាសរំលាយគណបក្សប្រឆាំងជាច្រើនក្រោមហេតុផលមិនបំពេញតាមកាលបរិច្ឆេទនៃការចុះឈ្មោះមុនការបោះឆ្នោត។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)របស់លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវក្រុមយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារដណ្ដើមអំណាចក្នុងឆ្នាំ ២០២១ គឺជាគណបក្សមួយក្នុងចំណោម ៤០ ដែលត្រូវរំលាយក្នុងសេចក្ដីប្រកាសផ្លូវការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ចេញផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធទី ២៩ ខែមីនា។ ការរំលាយនេះ ធ្វើឡើងស្របតាមច្បាប់ចុះបញ្ជីគណបក្សនយោបាយថ្មី ដែលរដ្ឋាភិបាលយោធាបានអនុម័តកាលពីខែមករា ដែលច្បាប់នេះ ត្រូវបានគេមើលឃើញថា នឹងបង្កការលំបាកដល់គណបក្យប្រឆាំងផ្សេងៗក្នុងការប្រកួតប្រជែងជាមួយគណបក្ស ដែលក្រុមយោធាគាំទ្រ។ ច្បាប់ថ្មីនេះ តម្រូវឱ្យគណបក្សនយោបាយដែលមានស្រាប់ទាំងអស់ ត្រូវដាក់ពាក្យសុំចុះឈ្មោះជាថ្មីឡើងវិញជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ឱ្យបានត្រឹមថ្ងៃអង្គារ ទី២៨ ខែមីនា។ គិតត្រឹមថ្ងៃអង្គារ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានចុះឈ្មោះគណបក្សចំនួន ៦៣ ដែលក្នុងនោះមានគណ បក្សចំនួន ១២ នឹងបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងប្រទេស ខណៈ ៥១ទៀត នឹងធ្វើយុទ្ធនាការត្រឹមតែក្នុងតំបន់ ឬរដ្ឋ១ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការ ដែលចេញផ្សាយលើកាសែតរដ្ឋ Global New Light of…
មេដឹកនាំកំពូលរបស់ក្រុមយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានអំពាវនាវកាលពីថ្ងៃចន្ទ ទី ២៧ ខែមីនា ឱ្យមានការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។ ការអំពាវនាវចុងក្រោយនេះ ធ្វើឡើងក្នុងពេលលោក មីន អ៊ុងឡាំង ចូលរួមក្បួនដង្ហែយោធានាថ្ងៃប្រារព្ធទិវាស្ដីពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស នៅទីក្រុងណៃពិដោ ដែលគេឃើញមានពេញទៅដោយការបង្ហាញ រថពាសដែកមីស៊ីល និងកាំភ្លើងធំ ព្រមទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រហោះហើរខ្វែងខ្វាត់ពីលើអាកាស។ ការលើកឡើងរបស់មេយោធាដដែល ធ្វើឡើងស្របពេលដែលយោធាមីយ៉ាន់ម៉ា រងការចោទប្រកាន់ធ្ងន់ធ្ងរពីបទសម្លាប់ជនស៊ីវិលដោយមិនរើសមុខក្នុងសកម្មភាពយោធាដើម្បីបង្ក្រាបការតស៊ូប្រដាប់អាវុធ ដែលប្រឆាំងនឹងការកាន់កាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន។ យ៉ាងណាមិញ លោក មីន អ៊ុងឡាំង បាននិយាយថា អ្នកដែលថ្កោលទោសរដ្ឋាភិបាលយោធារបស់លោក បានបង្ហាញពីភាពព្រងើយកន្តើយចំពោះអំពើហិង្សាដែលប្រព្រឹត្ត ដោយក្រុមប្រឆាំងរដ្ឋាភិបាល។ គួររំឭកថា ក្រុមយោធារបស់លោក មីន អ៊ុងឡាំង បានដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពី ២ ឆ្នាំមុន ដែលជំរុញឱ្យមានការតវ៉ាដោយសន្តិវិធី។ ប៉ុន្តែក្រោយមកការប្រឆាំងតវ៉ានោះ ត្រូវប្រឈមមុខនឹងការបង្ក្រាបដ៏បង្ហូរឈាមពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ខណៈកងកម្លាំងតស៊ូប្រដាប់អាវុធផ្សេងៗក៏ត្រូវបានបង្កើតឡើងផងដែរ។ ការកើនឡើងនៃអំពើហិង្សាតាំងពីពេលនោះមក ត្រូវបានអ្នកជំនាញអង្គការសហប្រជាជាតិ និងអ្នកផ្សេងទៀតកំណត់ថា ជាសង្គ្រាមស៊ីវិល។…
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់ទាហានរុស្ស៊ី ដែលកំពុងកាន់កាប់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីចា ថា យករោងចក្រនេះធ្វើជាចំណាប់ខ្មាំង ដើម្បីគំរាមកំហែងសន្តិសុខ ដែលធ្វើឱ្យគេមិនអាចធានាសុវត្ថិភាពបាន លុះត្រាកងទ័ពរុស្ស៊ីដកខ្លួនចេញ។ ការចោទប្រកាន់ជាថ្មីម្ដងទៀតនេះ ធ្វើឡើងខណៈការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ីលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុបមួយនេះ បានបន្តអូសបន្លាយរយៈពេលជាង១ឆ្នាំ រាប់ចាប់តាំងពីរុស្ស៊ីរឹបអូសយកបាននៅប៉ុន្មានសប្ដាហ៍ក្រោយការឈ្លានពានរបស់រុស្ស៊ីទើបចាប់ផ្ដើមថ្មីៗ។ លោក ហ្សេលេនស្គី បានថ្លែងក្នុងវិដេអូមួយបង្ហោះនៅយប់ថ្ងៃទី២៧ ខែមីនា យ៉ាងដូច្នេះថា៖ «យកស្ថានីយថាមពលនុយក្លេអ៊ែរធ្វើជាចំណាប់ខ្មាំងអស់រយៈពេលជាង១ឆ្នាំ។ នេះ គឺជារឿងដ៏អាក្រក់បំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃមហាអំណាចនុយក្លេអ៊ែរនៅអឺរ៉ុប ឬទូទាំងពិភពលោក»។ បន្ថែមពីលើនេះ លោក ហ្សេលេនស្គី បានចាត់ទុកវត្តមានរបស់កងទ័ពរុស្ស៊ីនៅរោងចក្រហ្សាប៉ូរីចា ថាជា«ការយកវិទ្យុសកម្មដើម្បីគំរាមកំហែង»។ លោកបាននិយាយបន្តទៀតថា គំនិតផ្តួចផ្តើមស្តីពីការស្ដារឡើងវិញនូវសុវត្ថិភាព និងសន្តិសុខ ត្រូវបាននឹងការបរាជ័យ ប្រសិនបើរុស្ស៊ីមិនដកកងទ័ពរបស់ខ្លួនចេញពីរោងចក្រ និងតំបន់ក្បែរខាងភ្លាមៗនោះទេ។ ការលើកឡើងយ៉ាងដូច្នេះថារបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីជំនួបជាមួយអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វអែល ក្រូស៊ី (Rafael Grossi) នៅថ្ងៃដដែលដែលអ្នកទាំង២បានជួបគ្នានៅស្ថានីយ៍វារីអគ្គិសនីប៉ឺរ…

