Author: ចាន់ ភីធើ

120801_12 វិធី​លេង​​​ឧបករណ៍​តន្ដ្រី​បុរាណ​ឈិង​​​​ ​ឈិង​ជា​ឧបករណ៍​តន្ដ្រី​បុរាណ​ខ្មែរ​មួយ​គូ​ ហាក់​ដូចជា​គម្រប​ដែល​ធ្វើ​ពី​ស្ពាន់ ឬ​ដែក​។ ឈិង​បែង​ចែក​ជា​២​ប្រភេទ​ គឺ​ឈិង​វង្ស​ពិណពាទ្យ និង​ឈិង​វង្ស​មហោរី​។ ឈិង ​មាន​សំឡេង​កំណត់​ចំណាំ​២​បែប​ គឺ ចង្វាក់​ស្រាល​ដែល​មាន​សំឡេង​ជា​ឈិង និង​ចង្វាក់​ធ្ងន់​ដែល​មាន​សំឡេង​ជា​ «ឆាប់​»។​ ឆាប់​ ត្រូវ​ចាត់​ទុក​ជា​សំឡេង​ធ្លាក់​ ឬក៏​ចុង​បំផុត​នៃ​ចង្វាក់​ ប៉ុន្ដែ​ចុង​បំផុត​នៃ​ចង្វាក់​បែរ​ជា​សំឡេង «ឈិង» វិញ នោះ​នឹង​បង្កើត​ជា​សំឡេង​ «​ឆាប់ ឈិង»​ ដែល​ជាការ​ប្រគុំ​ខុស​ឆ្គង​ និង​​ហៅ​ថា វាយ​ឈិង​ផ្ងារ។ វា​ធ្វើ​ឲ្យ​អ្នក​ស្ដាំ​សង្កៀរ​ត្រចៀក​ មិន​ពីរោះ​ទេ​។ ការ​វាយ​ឈិង​ត្រូវ​យក​គម្រប​ម្ខាង​ វាយ​ប៉ះ​លើ​គម្រប​ម្ខាង​ទៀត​ រួម​សម្រាល​ដៃ​បន្ដិច​ដើម្បី​បង្កើត​សំឡេង​វែង​ និង​វាយ​សង្កត់​គម្រប​ទាំង​២​ឲ្យ​ជាប់​ដើម្បី​បង្កើត​សំឡេង​ខ្លី៕   ​​​​វិធី​ផ្លុំ​​គែន​​​ ​​​គែន​ជា​ឧបករណ៍​បុរាណ​ដ៏​ពេញ​និយម​ មិន​ថា​សម័យ​បុរាណ ឬក៏​សម័យ​ទំនើប​នេះ​ទេ​។ វា​មិន​ខុស​ពី​ការ​រៀន​ឧបករណ៍​តន្ដ្រី​ផ្លុំ​ផ្សេង​ទៀត​ទេ ​អ្នក​ត្រូវ​ចង​ចាំ​ពី​គូ​កន​នៃ​គ្រាប់​ចង្វាក់ និង​ប្រើ​ម្រាម​ដៃ​សង្កត់​ឲ្យ​ចំ​សំឡេង​របស់​វា​នីមួយ​ៗ​។ ឧទាហរណ៍ ម្រាម​ដៃ​មេ មាន​មុខងារ​សម្រាប់​សង្កត់​គ្រាប់​ទី​១​ (ដែល​ជា​គ្រាប់​សំឡេង​ស្រាល​បំផុត​)។ ម្រាម​ដៃ​ចង្អុល មាន​មុខ​ងារ​សង្កត់​បាន​២​គ្រាប់ គឺ​គ្រាប់​ទី​២ និង​ទី៣​។ រីឯ​ម្រាម​ដៃ​កណ្ដាល​វិញ វា​ត្រូវ​សង្កត់​២​គ្រាប់​ដែរ…

Read More