ក្មេងប្រុសម្នាក់ ដើររើសអេតចាយ នៅក្នុងវត្តស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងមក ជូនលោកការីនិពន្ធ ក្រោយពីមានការឆ្លើយឆ្លងរវាងលោកបេក្ខជន បណ្ឌិតប៉ែន មីរ៉ាន់ដា និងលោក សុចរិត ខ្ញុំបាទសូមចូលរួមចែករំលែកចំណេះដឹងដ៏តិចតួចស្តួចស្តើងរបស់ ខ្ញុំ ដើម្បីទុកជាការពិចារណាទាំងអស់គ្នា។ ជាដំបូងខ្ញុំគាំទ្រទាំងស្រុងចំពោះអត្ថបទរបស់បេក្ខជនបណ្ឌិតយ៉ាងពេញទំហឹង ដោយសារមូលហេតុពីរ៖ ទី ១ ប្រជាពលរដ្ឋខ្មែរ គួរទុកប្រាក់កសាងវត្តនីមួយៗពី ២០ ទៅ ៣០ ម៉ឺនដុល្លារ យកមកអភិវឌ្ឍវិស័យអាណាចក្រប្រសើរជាង ព្រោះបច្ចុប្បន្ន វិស័យអាណាចក្រ មិនទាន់រីកចម្រើន មានតុល្យភាពជាមួយវិស័យពុទ្ធចក្រនៅទ្បើយ។ ទី ២ គួរទុកប្រាក់ទាំងនោះសាងសង់មន្ទីរពិសោធន៍ ឬបណ្ណាល័យ ដើម្បីពង្រីកចំណេះដឹងដល់សិស្សានុសិស្សនិងតាមសហគមន៍ប្រជាពលរដ្ឋខ្មែររស់នៅ។ នៅកម្ពុជា មានវត្តអារាមជាង៤០០០ កន្លែង និងមានព្រះសង្ឃជាង ៥០០០០ អង្គរហូតមកទល់សព្វថ្ងៃនេះ ដែលវត្តជាង ៩០ភាគរយ មានក្បូរក្បាច់រចនាល្អវិចិត្រ ស័ក្ខិសមជាទីអារាមពិតៗ ប៉ុន្តែបើយើងក្រទ្បេកមើលទៅ ខាងក្រោយវត្ត ឬបរិវេណជុំវិញវត្ត យើងឃើញផ្ទះរបស់ពុទ្ធបរិស័ទខ្លះ មិនមានដំបូលប្រក់ផ្ទះត្រឹមត្រូវគត់មត់ទេ កូនៗរបស់ពួកគេមិនមានខោអាវស្លៀកពាក់បានសមរម្យទេ…
Author: យីន លាងគង់
Read More

