Author: គឹម សារុំ

កំពង់ឆ្នាំងៈ រថយន្ត​យោធា​បើក​ទៅ​ដឹក​ពលករ​មក​ពី​ថៃ បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សណ្តែក​បណ្តាល​ឲ្យ​កៀប​អ្នក​បើកបរ​ម្នាក់​ស្លាប់​និង​របួស​ធ្ងន់​ព្រូ​ម្នាក់ ហើយ​និង​អ្នក​បើក​បរ​រថយន្ត​យោធា​ម្នាក់​នៅ​វេលា​ទៀប​ភ្លឺ ថ្ងៃ​សុក្រ សប្តាហ៍​មុន​នៅ​ក្នុង ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ លោក មាស សុភិន អធិការ​រង ស្រុក​កំពង់​ត្រឡាច ឲ្យ​ដឹង​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​អ្នក​បើក​រថយន្ត​ស៊ីវិល​ស្លាប់​ឈ្មោះ ថន សីហា អាយុ ២១​ឆ្នាំ រស់​នៅ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង-ខេត្ត​កំពង់ឆ្នាំង និង​ព្រូ​ឡាន​ម្នាក់ ទៀត​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ស្រុក​កំពង់​ត្រឡាច។ ឯ​អ្នក​បើក​រថយន្ត​យោធា​ឈ្មោះ ស៊ុំ រ៉ាត់ អាយុ ៤៥​ឆ្នាំ រស់​នៅ ភូមិ-សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ របួស​ឆែប​ថ្ងាស​ផុង​លលាដ៍​ក្បាល ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ។ វេជ្ជបណ្ឌិត តែ វណ្ណា នៃ​មន្ទីរពេទ្យ​បង្អែក ស្រុក​កំពង់​ត្រឡាច បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​បើក​រថយន្ត​យោធា​ត្រូវ​របួស​ថ្ងាស​ធ្ងន់​ហើយ​ត្រូវ​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ ព្រះ​កេតុមាលា ទីក្រុង​ភ្នំពេញ នៅ​ទៀប​ភ្លឺ​ថ្ងៃ​ដដែល។ តាម​សាក្សី​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​យោធា​ពាក់​ស្លាក​លេខ ខ.ម 083…

Read More

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ខណៈ​ដែល​ការ​ទាមទារ​លើ​លក្ខខណ្ឌ​ការងារ និង​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​នៅ​តែ​បន្ត​តានតឹង​នៅ​ឡើយ លោក​បាន​ផ្តល់​កិច្ច​សម្ភាស​ដល់ ភ្នំពេញ ប៉ុស្តិ៍ ដោយ​លើក​អំពី​លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​កម្មករ​រោងចក្រ ផ្អែក​លើ​ច្បាប់​ការងារ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖ តើ​កម្មករ​រោងចក្រ​នៅ​កម្ពុជា ត្រូវ​បាន​ធានា​ការពារ​ដោយ​ច្បាប់​ការងារ​បាន​ដល់​កម្រិត​ណា​ដែរ​នា​បច្ចុប្បន្ន? បើ​យើង​ពិនិត្យ​មើល​ការ​ការពារ​ដោយ​ច្បាប់ មុន​ការ​ទាមទារ​ប្រាក់​ឈ្នួល យើង​ឃើញ​ថា វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ស្ថានភាព​ក្រោយ​មាន​ការ​ទាមទារ​ប្រាក់​ឈ្នួល។ ដូច​ជា​លក្ខខណ្ឌ​ការងារ​នា​ពេល​ចុង​ក្រោយ​នេះ​ហាក់​ត្រូវ​រឹតត្បិត​សិទ្ធិ​សេរីភាព​តវ៉ា​របស់​កម្មករ​ហាក់​ដើរ​ថយ​ក្រោយ គួរ​ឲ្យ​កត់​សម្គាល់​ទៅ​វិញ។ តើ​បណ្តាល​មក​ពី​កត្តា​អ្វី​ខ្លះ​ដែរ ដែល​លោក​ហ៊ាន​និយាយ​ថា សិទ្ធិ​សេរី​កម្មករ​ហាក់​ដើរ​ថយ​ក្រោយ​បែប​នេះ? ទាក់ទង​នឹង​ការ​ដើរ​ថយ​ក្រោយ នៃ​ការ​រឹត​ត្បិត​សហជីព​ក៏​ដូច​ជា​ការ​រឹតត្បិត​ការ​តវ៉ា​របស់​កម្មករ​ដោយ​សន្តិវិធី​នេះ គឺ​ផ្តោត​លើ​តែ​កត្តា​ម៉្យាង​គត់​គឺ​កត្តា​នយោបាយ។ ដោយ​បច្ចុប្បន្ន​គណបក្ស​នយោបាយ​ទាំង​ពីរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​រាំង​ស្ទះ ដូចជា​ការ​ចរចា​ពី​ប្រាក់​ឈ្នួល​កម្មករ​ជាដើម។ រីឯ​សិទ្ធិ​សេរីភាព​កម្មករ​កាត់ដេរ​ក៏​ទទួល​រង​ការ​រឹតត្បិត​និង​ការ​គំរាម​កំហែង​ដែរ​ក្រោយ​ការ​បោះឆ្នោត។ បញ្ហា​សហជីព​មិន​រង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ទេ​ពី​មុន​មក តែ​មក​ដល់​ម៉ោង​នេះ​បញ្ហា​សិទ្ធិ​សេរីភាព​របស់​កម្មករ​តាម​រោងចក្រ​បាន​ដើរ​ថយ​ក្រោយ​វិញ។ សិទ្ធិ​របស់​កម្មករ​រោងចក្រ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ការងារ​ដែល​ក្រសួង​ការងារ​មាន​តួនាទី​ឃ្លាំ​មើល​ការ​អនុវត្ត​ច្បាប់​របស់​និយោជក​សហជីព។ ចុះ​ហេតុ​អ្វី​បាន​មាន​ការ​ចោទ​គ្នា​ថា មិន​គោរព​ច្បាប់? យើង​ឃើញ​ថា ច្បាប់​ស្តី​ពី​ការងារ​របស់ ប្រទេស​កម្ពុជា បាន​តាក់តែង​មក​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព​ហើយ​និយោជក​ភាគ​ច្រើន​នៅ កម្ពុជា មិន​បាន​អនុវត្ត​តាម​ប្រព័ន្ធ​ច្បាប់​កំណត់។ ករណី​នេះ​ទើប​បណ្តាល​ឲ្យ​មាន​បាតុកម្ម កូដកម្ម នៅ​តាម​រោងចក្រ ដោយសារ​ក្រសួង​ការងារ​មិន​បាន​ប្រើ​ឥទ្ធិពល​ខ្លួន ឬ​ដាក់​សម្ពាធ​លើ​អ្នក​វិនិយោគ​មិន​គោរព​ច្បាប់​ទេ។ តែ​បែរ​ជា​មក​រឹត​ត្បិត​លើ​កម្មករ​រងគ្រោះ​ទៅ​វិញ។ អ៊ីចឹង​យើង​ឃើញ​ថា «ច្បាប់​មាន​តែ​ការ​អនុវត្ត​វា​គ្មាន»។ បើ​ក្រសួង​ការងារ​គ្មាន​ឥទ្ធិពល​គ្រប់​គ្រង​លើ​និយោជក​តើ​អាច​ថា…

Read More

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​តម្កល់​ទោស​ស្រ្តី​ជាប់​ចោទ​ពីរ​នាក់ ដាក់​ពន្ធនាគារ​ម្នាក់ៗ ២ ឆ្នាំ​ដដែល​តាម​សាលក្រម​របស់​តុលាការ​ថ្នាក់​ក្រោម ពី​បទ​នាំ​មនុស្ស​ទៅ ម៉ាឡេស៊ី ខុស​ច្បាប់​បន្ទាប់​ពី​ពួកគេ​ប្តឹង​ទាស់​ហើយ​ត្រូវ​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ ទី២៨ ខែ​ឧសភា។ លោក ប៉ាក ច័ន្ទសំបូរ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ប្រកាស​ថា ស្រី្ត​ជាប់​ចោទ ប៉ាវ សម្ផស្ស អាយុ ២៥​ឆ្នាំ និង ប៉ាវ សុខឿន (កំពុង​ធ្វើ​ការ​នៅ ម៉ាឡេស៊ី) ដែល​តុលាការ ខេត្ត​ស្វាយរៀង ចោទ​ប្រកាន់​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​មិន​ស្រប​ច្បាប់ និង​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ តែ​ឃុំ​ខ្លួន ២​ឆ្នាំ និង​ព្យួរ​ទោស​នៅ​សល់​នោះ ត្រូវ​សាលា​ឧទ្ធរណ៍​ពិចារណា​សម្រេច​តម្កល់​ទោស​ជាប់​ឃុំ ២​ឆ្នាំ ម្នាក់​ទុក​ដដែល។ លោក​ថ្លែង​ថា សាលា​ដំបូង ខេត្ត​ស្វាយរៀង បាន​សម្រេច​ផ្ទន្ទាទោស​ជន​ជាប់​ចោទ ប៉ាវ សម្ផស្ស (ចំពោះ​មុខ) និង ប៉ាវ សុខឿន (កំបាំង​មុខ) គឺ​ក្រោម​អប្បរមា​នៃ​ទោស​តាម​បញ្ញតិ្ត​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ ប៉ាវ សម្ផស្ស និង…

Read More

មណ្ឌលគិរីៈ ជន​សង្ស័យ ៥​នាក់ ដែល​បើក​រថយន្ត​ដេញ​បុក​សម្លាប់​មន្រ្តី​កង​រាជ​អាវុធហត្ថ ខេត្ត​មណ្ឌលគិរី ២ នាក់​ត្រូវ​តុលាការ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​រសៀល​ម្សិលមិញ​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម។ លោក សោ វុទ្ធី ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ជន​សង្ស័យ ៥​នាក់ ពាក់ព័ន្ធ​ការ​បើក​ឡាន​បុក​មន្រ្តី​អាវុធហត្ថ​ស្លាប់​ពីរ​នាក់​ត្រូវ​ចៅក្រម​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ពី​បទ​ឃាតកម្ម​ពី​រសៀល​ម្សិលមិញ។ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ ខេត្ត​មណ្ឌលគិរី លោក សាក់ សារ៉ាង ប្រាប់​ថា ជន​សង្ស័យ​មាន​ឈ្មោះ ស្រៀង បញ្ញា, អឿន សំអូន, ឃឹម សំណាង, ភាព ប្រុស និង លី ថូរ។ ពួកគេ​បាន​បើក​រថយន្ត​ឡិចស៊ីស បុក​សម្លាប់​ជន​រងគ្រោះ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ឈ្មោះ ជាវ សំណាង អាយុ ២២​ឆ្នាំ និង អោក សុភ័ក្ត្រា អាយុ ២៦​ឆ្នាំ បន្ទាប់​ពី​មាន​ជម្លោះ​គ្នា​កើត​ឡើង កាល​ពី​ថ្ងៃ ទី៨ មិថុនា។…

Read More

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​បាន​ជំនុំ​ជម្រះ​បណ្តឹង​ទាស់​ករណី​ផ្តល់​ទីកន្លែង​ប្រើ​ប្រាស់​និង​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន​បន្ទាប់​ពី​សាលា​ដំបូង ខេត្ត​សៀមរាប បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ ចោទ​ពី​បទ​ដោយ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ ទី​២៧ ខែ​មិថុនា ខាង​មុខ។ លោក​ស្រី ចាន់ ម៉ាឌីណា ប្រធាន​ក្រុម​ប្រឹក្សា​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​បាន​ថ្លែង​អង្គហេតុ​ថា ជន​ជាប់​ចោទ លី សេងលាប ហៅ ឌី អាយុ ២៥​ឆ្នាំ ត្រូវ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ខេត្ត​សៀមរាប ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ផ្តល់​ទី​កន្លែង​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ ទី​១២ ខែ​មេសា ឆ្នាំ​២០១៣ នៅ ភូមិ​ដកពោ សង្កាត់​ស្ល​ក្រាម ក្រុង-ខេត្ត​សៀមរាប។ លុះ​ថ្ងៃ ទី១០ ខែ​តុលា ឆ្នាំ​២០១៣ ត្រូវ​សាលា​ដំបូង ខេត្ត​សៀមរាប ប្រកាស​សាលក្រម​ផ្តន្ទាទោស ២​ឆ្នាំ ចោទ​ពី​បទ​ជួយ​សម្រួល​ទី​កន្លែង​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ក្នុង​សវនាការ​ជន​ជាប់​ចោទ លី សៀងលាប និយាយ​ថា រូប​គេ​ពិត​ជា​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​មែន​និង​ទើប​តែ​បាន ២ ដង​ទេ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទៅ​តែ​មិន​បាន​ផ្តល់​ទី​កន្លែង​ទេ។ ជន​ជាប់​ចោទ​បន្ត​ថា រូប​គេ​ត្រូវ​មិត្តភក្តិ​បបួល​ចូល​លុយ​គ្នា​ទិញ​ហើយ​យក​ទៅ​ជក់​ទាំង​អស់​គ្នា​ក្នុង​បន្ទប់​ជួល​មួយ​ដែល​ជា​បន្ទប់​ជួល​របស់​ស្រី​ស្នេហ៍​មិត្តភក្តិ។ ជន​ជាប់​ចោទ​ថា ការ​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​ដោយ​សារ​សាលា​ដំបូង…

Read More

ភ្នំពេញៈ សាលា​កំពូល​បាន​ប្រកាស​តម្កល់​ទោស​ជន​ជាប់​ចោទ​ពី​បទ​រំលោភ​កូនចុង​ម្នាក់​នៅ​ខេត្ត​បាត់​ដំបង​ដែល​តុលាការ​ដំបូង​ខេត្ត​សម្រេច​ដាក់​ទោស ១០ ឆ្នាំ​ទុក​ជា​បាន​ការ​ដដែល​បន្ទាប់​ពី​ជន​ជាប់​ចោទ​ប្តឹង​សារទុក្ខ មក​សាលា​កំពូល។ លោក ទី​ណេង ​ចៅក្រម​របាយ​ការណ៍​បាន​ថ្លែង​ពេល​ប្រកាស​សាល​ដីកា​ថា ក្រោយ​ពី​បាន​ជំនុំ​ជម្រះ​សួរ​ដេញ​ដោល​កាល​ពី​ថ្ងៃទី៤ ខែមិថុនា និង​ពិនិត្យ​លើ​របាយ​ការណ៍​ជន​ជាប់​ចោទ​ឈ្មោះ រស់ សារ៉ា​វុទ្ធី អាយុ ៤៥​ឆ្នាំ មក តុលាការ​សាលា​កំពូល​យល់​ឃើញ​ថា ការវិនិច្ឆ័យ​ទោស​របស់​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​និង​នៅ​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​គឺ​ត្រឹមត្រូវ​តាម​គតិ​ច្បាប់ ព្រោះថា ចម្លើយ​របស់​ជនជាប់ចោទ​និង​របាយការណ៍​របស់​នគ​របាល​យុត្តិធម៌​គឺ​ប្រហាក់ប្រហែលគ្នា​ដែល​ទោ​សប​ញ្ញាត​ក្នុង​មាត្រា ១១០-១១៨ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៅមាន​តម្លៃ​គតិយុត្ត​ដដែល​ហើយ​នៅមាន​អនុភាព​សម្រាប់​ជនជាប់ចោទ។ ដូច្នេះ​ការសម្រេច​របស់​សាលា​ឧទ្ធរណ៍​​រក្សា​ទោស​ជនជាប់ចោទ​គឺមាន​លក្ខណៈ​ត្រឹមត្រូវ​ហើយ​តុលាការ​កំពូល​សម្រេច​ត​ម្ក​ល​ទោស​ជន​ជាប់​ចោទ​​ទុកជាបានការ​ដដែល។ លោកចៅក្រម​ ទី ​ណេង ​បន្តថា ជនជាប់ចោទ រស់ សា​រ៉ា​វុទ្ធី អាយុ ៤៥ ឆ្នាំមាន​លំនៅ​ភូមិ​បាណន់​ឃុំ​កន្ទឺ ២ ស្រុក​ បា​ណន់ ​ខេត្ត បាត់ដំបង បាន​​ចាប់រំលោភ​កូនចុង​នាង រ.ក ​កាលពី​នាង​មាន​អាយុ ១៥ឆ្នាំ។ កាលពី​ជំនុំ​ជម្រះ​ជនជាប់ចោទ​បាន​ឆ្លើយ​ក្នុង​សវនាការ​ថា កូនស្រី​ចុង​ត្រូវបាន​គាត់​ចាប់រំលោភ​សេពសន្ថវៈ​តាំងពី​នាង​អាយុ ១៥ ឆ្នាំ​ចាប់ពី​អំឡុង​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០០៧ រហូត​បានសម្រេច​ជាង…

Read More

ភ្នំពេញៈ តុលាការ​កំពូល បាន​បើក​ជំនុំជម្រះ​បណ្តឹង​សារទុក្ខ​របស់​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​តុលាការ​ថ្នាក់ក្រោម​ចោទ​ប្រកាន់​ពីបទ​សញ្ចារកម្ម ហើយ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៦ឆ្នាំ ប៉ុន្តែ​បាន​លើក​ការប្រកាស​សាល​ដីកា​ទៅដល់​ថ្ងៃទី ២០ ខែ​មិថុនា។ លោក ប្រាក់ គឹម​សាន ចៅក្រម​របាយ​ការណ៍ បានបង្ហាញ​អង្គហេតុ​ថា ស្ត្រី​ជាប់ចោទ​ឈ្មោះ ថាច់​ស៊ី​ឡែ ហៅ​យាយ​ហាយ អាយុ ៤៣ឆ្នាំ បាន​បើក​ម៉ាស្សា​កោស​ជប់​នៅ​ផ្ឬះ​គ្មាន​លេខ​ផ្លូវ២៧១សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ដោយ​មាន​នារី ២នាក់​បំរើការ​ម៉ាស្សា ។ លោក​ថ្លែងថា ស្ត្រី​ជាប់ចោទ​ត្រូវ​នគរបាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ចាប់​ខ្លួន​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃទី២២ វិច្ឆិការ​ឆ្នាំ ២០១១ ត្រូវ​សាលា​ដំបូង​រាជធានី​បើក​សវនាការ​ផ្តន្ទា​ទោស​ដាក់​​គុក ៦​ឆ្នាំ​ហើយ​អំឡុង​ឆ្នាំ ២០១២ ត្រូវ​ជន​ជាប់​ចោទ​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​តែ​ត្រូវ​សាលា​ឧទ្ធរណ៍​តម្កល់​ទោស​នៅ​ដដែល។ លោក ជា​ចេង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ជាប់ចោទ​បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​កូនក្តី​លោក​ជួល​បន្ទប់​តូច​មួយ​និង​មាន​នារី​ម៉ាស្សា​តែ២នាក់​គត់​ដើម្បី​បើក​កន្លែង​ម៉ាស្សា​កោស​ជប់​គ្មាន​រកស៊ី​ផ្លូវភេទ​ទេ។ឯ​ពេល​នគរបាល​ឆ្មក់​ចូលចាប់​គាត់​ក៏​គ្មាន​ឃើញ​ភស្តុតាង​អ្វីដែល​ត្រូវ​រឹបអូស​ដែរ​គឺ​មានតែ​ស្រោមអនាម័យ២ប៉ុណ្ណោះ​ហើយ​ស្រោម​នេះ​នគរបាល​ជា​អ្នក​ដាក់​ខណៈ​សម្រុក​ចូល​បន្ទប់​ឆែកឆេរ ។ លោក​បន្តថា ស្ត្រី​អ្នកបំរើ​ម៉ាស្សា​នៅ​ជាមួយ​កូនក្តី​លោក​ជាដើម​ហេតុ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឲ្យ​ចាប់​កូនក្តី​លោក​ព្រោះ​អ្នក​ទាំង ២នាក់​នោះ​ខឹង​កូនក្តី​លោក​ទារលុយ​ជំពាក់ ។ លោក​ថា ៖ « ចំលើយ​កូនក្តី​ខ្ញុំ​នៅ​ប៉ូលិស​ជា​ចំលើយ​បង្ខំ ។ គេ​ប្រាប់​គាត់​ថា ទឹកតែ​ធម្មតា​មិន​ផឹក​ផឹក​ចង់​ផឹកស្រា​ពិន័យ​ឬ​យ៉ាង​ម៉េច? ។ ដូច្នេះ​ចំលើយ​ប​ង្ចំ​នេះ​តាមច្បាប់​មិនអាច​យកជាការ​បានទេ…

Read More

កណ្តាលៈ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រីឯ​មនុស្ស ៧ នាក់​ទៀត ត្រូវ​បាន​សង្គ្រោះ​ផុត​ពី​ស្លាប់​បន្ទាប់​ពី​ពួក​គេ​ហូប​ត្រី​ក្រពត ពុល​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង ភូមិ​តាកែវ ២ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ លោក អ៊ុន យ៉ុង អធិការ​រង​នគរបាល ស្រុក​ខ្សាច់​កណ្តាល បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ រឿន ធឿន អាយុ ៤៨​ឆ្នាំ ជា​អ្នក ភូមិ​តាកែវ ២ ឃុំ​វិហារសួគ៌ ក្រៅ​ពី​នោះ ៧ នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​ក្នុង​នោះ​មាន​ភាព​ធ្ងន់​ធ្ងរ​ម្នាក់ ឈ្មោះ តូច ឌឹម ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ។ លោក​ថា អ្នក​ពុល​ត្រី​ក្រពត​មាន​សភាព​ស្រាល ៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ឃុំ​វិហារ​សួគ៌។ លោក​ប្រាប់​ថា៖ «ត្រី​ក្រពត​ហូប​ក្លែម​ស្រា​ពុល​លឿន​ខ្លាំង​ណាស់។ ជន​រងគ្រោះ​ក្អួត ថប់​ដង្ហើម​ទន់​ដៃ​ទន់​ជើង ដែល​ក្រោយ​ពិនិត្យ​ខាង​គ្រូពេទ្យ​បាន​ប្រាប់​ថា ពួកគេ​ពុល​ត្រី​ក្រពត។ តែ​យ៉ាង​ណា​សមត្ថកិច្ច​មិន​មាន​សំណាក​សេស​សល់ ដើម្បី​យក​មក​ពិសោធ​មើល​ទេ ដោយ​សារ​តែ​ពួក​គេ​ហូប​អស់​គ្មាន​សេសសល់»។…

Read More

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​បាន​ប្រកាស​ចាត់​របៀប​ឲ្យ​ជម្រះ​ឡើង​វិញ​សំណុំ​រឿង​ឃាតកម្ម​ពាក់ព័ន្ធ​ជន​ជាប់​ចោទ ៧ នាក់​បន្ទាប់​ពី​បាន​ធ្វើ​ការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ ទី២៧ ឧសភា ដោយ​សារ​ចំណុច​មួយ​ចំនួន​ក្នុង​អង្គ​ហេតុ​គ្មាន​ឯកសារ និង​ភ័ស្តុតាង​ដាក់​បន្ទុក​ជន​ជាប់​ចោទ​ខណៈ ៦ នាក់​ទៀត​កំពុង​គេច​ខ្លួន។ លោក ឃុន លាងម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា សំណុំ​រឿង​ឃាតកម្ម​របស់​ជន​ជាប់​ចោទ ៧ នាក់​ដែល​មេធាវី​ពួក​គេ​បាន​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​គឺ​ត្រឹម​ត្រូវ​តាម​ទម្រង់​ច្បាប់​ប៉ុន្តែ​ក្រោយ​ពិនិត្យ​ពិចារណា​ក្រុម​ប្រឹក្សា​យល់​ឃើញ​ថា នៅ​មាន​ចំណុច​ខ្លះ​ក្នុង​អង្គហេតុ​មាន​វិមតិ​សង្ស័យ។ លោក​ថ្លែង​បន្ត​ថា៖ «សំណុំ​រឿង​នេះ​ត្រូវ​កោះ​ហៅ​សាក្សី​ពាក់ព័ន្ធ​មក​សាកសួរ​មាន​ទាំង​មន្រ្តី​នគរបាល​ផង»។ តាម​អង្គហេតុ​ឈ្មោះ នាន់ ផា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ, ទឹម សោភ័ណ្ឌ, មាន សំណាង, ភិន តុ, ណាក់ វិចិត្រ និង​អត់​ឈ្មោះ ២ នាក់​ទៀត​បាន​ផឹក​ស៊ី​នៅ​ឃ្លាំង​សំណង់​មួយ។ យប់​នោះ​មាន​ផ្ទុះ​អាវុធ នៅ ភូមិ​ត្រពាំង​ថ្លុង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ដង្កោ និង​មាន​ស្លាប់​មនុស្ស​ម្នាក់។ ថ្ងៃ ទី១១ មីនា ឆ្នាំ​២០១០ នាន់ ផា ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន…

Read More

ភ្នំពេញៈ ក្រសួង​មហាផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ចោរ​លួច​រថយន្ត​ម្នាក់ និង​ប្រគល់​រថយន្ត ៥ គ្រឿង​ឲ្យ​ទៅ​ម្ចាស់​វិញ បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃ ទី៦ មិថុនា។ លោក ហម គន្ធី ប្រធាន​ការិយាល័យ​ស៊ើប​ការណ៍ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​បាន​ធ្វើ​សន្និសីទ​បង្ហាញ​មុខ​ចោរ​លួច​រថយន្ត​ម្នាក់ ហើយ​បាន​ប្រគល់​រថយន្ត​ម៉ាក​សាំយ៉ុង ៤ គ្រឿង និង ស៊ីអវី មួយ​គ្រឿង​ទៅ​ឲ្យ​ម្ចាស់​វិញ។ លោក​ប្រាប់​ថា រថយន្ត ៤ គ្រឿង​មាន​ម្ចាស់​មក​បង្ហាញ​លិខិត​ស្នាម​ត្រឹម​ត្រូវ ចំណែក​រថយន្ត​ម៉ាក ស៊ីអវី យើង​មិន​ទាន់​ប្រគល់​ឲ្យ​ទេ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ទៅ​ធ្វើ​លិខិត​បញ្ជាក់​ពី​អយ្យការ​មក​សិន។ លោក គន្ធី ថ្លែង​ថា៖ «ការិយាល័យ​ខ្ញុំ ទទួល​ពាក្យ​បណ្តឹង​បាត់​រថយន្ត​តែ ២ ករណី​ទេ យើង​ស្រាវជ្រាវ​តាម​បណ្តឹង ក៏​រក​ឃើញ​រថយន្ត​ទាំង​នេះ»។ លោក​រំឭក​ថា ជន​ល្មើស​មាន ឈ្មោះ កែវ ពិសិដ្ឋ ហៅ តុប អាយុ ២៨​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ដេញ​ចាប់​បាន​នៅ​ម្តុំ​ស្តុប…

Read More