ព្រៃវែងៈ ចោរប្លន់ម្នាក់ក្នុងចំណោម ៨ នាក់ត្រូវនគរបាលបាញ់សម្លាប់បន្ទាប់ពីចូលប្លន់ផ្ទះអ្នកលក់ជី និងគ្រឿងទេស ហើយពើបប្រទះនឹងសមត្ថកិច្ច ខណៈក្រុមចោរព្យាយាមរត់គេចខ្លួនកាលពីយប់ថ្ងៃអាទិត្យ ក្នុង ភូមិអម្ពិល ស្រុកព្រះស្ដេច។ លោក ជ័យ សេងហ៊ាង អធិការ ស្រុកព្រះស្តេច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហន ប៉ក់ ហៅ ប៉ោ សុវណ្ណ អាយុ ៤៥ឆ្នាំ មានលំនៅ ភូមិអម្ពិល ឃុំ-ស្រុកព្រះស្តេច ត្រូវបក្ខពួកចោរប្លន់យកអង្កត់ឈើវាយត្រូវជើងនិងកូនប្រុសគាត់វាយត្រូវជាច្រើនព្រនង់ ខណៈជនរងគ្រោះតដៃ។ ផ្ទះជនរងគ្រោះលក់ជីគីមីនិងចាប់ហួយហើយនៅវេលាម៉ោងប្រមាណ ៨ យប់ ថ្ងៃអាទិត្យក្រុមចោរដែលមានគ្នីគ្នាពី ៧ ទៅ ៨ នាក់ស្លៀកខោប៉ារ៉ា និងមានប្រើកាំភ្លើង AK ២ ដើមបានធ្វើសកម្មភាពចូលប្លន់។ លោក សេងហ៊ាង បន្តថា៖ «ក្នុងសកម្មភាពប្លន់នោះ ម្ចាស់ផ្ទះបានស្រែករត់ចេញមកក្រៅ ប៉ុន្តែត្រូវចោរម្នាក់ស្ទុះចេញមកវាយ នឹងព្រនង់ឈើ ហើយបង្ខំឲ្យចូលផ្ទះវិញ និងប្លន់បានប្លាទីន…
Author: គឹម សារុំ
ភ្នំពេញៈ កម្មករកាត់ដេរ ២នាក់ ដែលប្រើដំបងដែកវាយគ្នាក្នុងជម្លោះកាលពីយប់ថ្ងៃសៅរ៍ ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីនៅថ្ងៃចន្ទនេះបន្ទាប់ពីឃាត់ខ្លួននៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា ជនល្មើសបង្កហិង្សាវាយកាប់ចាក់គ្នានៅ ចោមចៅ ដែលឃាត់ខ្លួនពីថ្ងៃសៅរ៍ ខាងជំនាញបញ្ចប់ការសាកសួរនិងកសាងសំណុំរឿងមកតុលាការដើម្បីឲ្យច្បាប់ចាត់ការបន្ត ពីបទបង្កអសន្តិសុខក្នុងសង្គម។ លោកថា៖ «ពួកគេជាក្មេងទំនើង បង្កបទល្មើសជាក់ស្តែងគឺបង្កហិង្សាដោយចេតនាតែការសម្រេចចោទប្រកាន់យ៉ាងណានោះអាស្រ័យលើតុលាការ»។ លោកឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ ទឹម ភេទប្រុស អាយុ ២៤ឆ្នាំ ពួកគេស្នាក់នៅផ្ទះជួល ក្នុង បុរី ប៊ុនហួរ ក្នុង សង្កាត់ចោមចៅ ជាកម្មកររោងចក្រកាត់ដេរ ហុង យាន។ឯឈ្មោះ ឈន ទិត្យ ភេទប្រុស អាយុ ២៣ឆ្នាំ រងរបួសក្បាលដេរជាង ៣០ថ្នេរ មានស្រុកកំណើតនៅក្នុង…
សៀមរាបៈ ស្រ្តីលក់សាប៊ូទឹកក្លែងក្លាយ ២ នាក់ត្រូវនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបញ្ជូនទៅតុលាការ ខេត្តសៀមរាប នៅថ្ងៃចន្ទនេះ បន្ទាប់ពីចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍។ លោក សឿន សេន ប្រធានការិយាល័យនគរបាលសេដ្ឋកិច្ច ខេត្តសៀមរាប ឲ្យដឹងថា ស្រ្តីសង្ស័យ ២នាក់ ដែលបានឃាត់ខ្លួនពាក់ព័ន្ធដើរចែកចាយសាប៊ូក្លែងក្លាយត្រូវបញ្ជូនមកសាលាដំបូងខេត្តនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបញ្ចប់ការសាកសួរ។ លោកបន្តថា ស្រ្តីសង្ស័យទាំង ២នាក់ នឹងត្រូវចៅក្រមស៊ើបសួរធ្វើការចោទប្រកាន់ប្រសិនបើរកឃើញថា មានកំហុសព្រោះអីពួកគេក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនពេលកំពុងចែកចាយតែម្តង។ លោកឲ្យដឹងបន្តថា៖ «តាមច្បាប់ស្តីពីម៉ាកពាណិជ្ជនាមនិងការប្រកួតប្រជែងមិនស្មោះត្រង់មិនថា ជាថៅកែឬកូនឈ្នួលទេអាចជាប់គុកយ៉ាងតិច ១ ឆ្នាំ។ តែបើអ្នកផ្តើមគំនិតត្រូវជាប់គុកពី ៣ឆ្នាំ ដល់ ៥ឆ្នាំ»។ លោកបន្តថា ស្រ្តីសង្ស័យមានឈ្មោះ សេង ពៅ អាយុ ២៤ឆ្នាំ និង គឹម ធីតា អាយុ ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញជាមួយគ្នា។ លោកថា អ្នកទាំង ២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួននេះគឺធ្វើទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនពីរគឺក្រុមហ៊ុន…
ភ្នំពេញៈ សំណុំរឿងជនជាប់ចោទ ៦នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ៣ គីឡូក្រាម ត្រូវសាលាឧទ្ធរណ៍លើកមកជំនុំជម្រះកាលពីម្សិលមិញ បន្ទាប់ពីពួកគេមិនសុខចិត្តដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗពី ៦ឆ្នាំទៅដល់ ៨ឆ្នាំ និងពិន័យប្រាក់រាប់លានរៀលទៀត។ លោក ញួង ធុល ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះថ្លែងថា ក្នុងអង្គហេតុនៃសំណុំរឿងនេះមានបណ្តាញរកស៊ីគ្រឿងញៀន ២ ក្រុមហើយសមត្ថកិច្ចចាប់បានក្រុមទី១ រួចស្រាវជ្រាវបន្តទៅចាប់ក្រុមទី ២ នេះទៀត។ ប៉ុន្តែ ពួកគេបដិសេធថាមិនស្គាល់ទេ នៅដំណាក់កាលនគរបាលយុត្តិធម៌និងចៅក្រមស៊ើបសួរ។ តាមអង្គហេតុ ជនជាប់ចោទមានឈ្មោះ សៀង សុខន អាយុ ៤០ ឆ្នាំ ,ស៊ិន កាមុល អាយុ ៣៤ឆ្នាំ(ជានិស្សិត) ,សេង វុត្ថា ហៅ ស៊ី អាយុ ៣០ឆ្នាំ, គឹម វ៉ា អាយុ ៤៣ឆ្នាំ, លី វ៉ាន់ឡាន់ ហៅ លី អាយុ៤៦ឆ្នាំ(ជនវៀតណាមសញ្ជាតិកាណាដា)និងឈ្មោះ គំ…
លោក សៀ ភារម្យ ប្រធានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋានមានបេសកកម្មជួយអប់រំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិក្នុងការតាំងទីលំនៅ និងពីភាពស្របច្បាប់នៃការតវ៉ាការពារប្រយោជន៍សហគមន៍។ បេសកកម្មនេះធ្វើឲ្យពលរដ្ឋមានទស្សនៈប្រែប្រួលខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយ នេះ ខណៈអង្គការដែលជាដៃគូរដ្ឋាភិបាលមួយនេះ ជួយបំពេញនូវចន្លោះប្រហោងរបស់អាជ្ញាធររដ្ឋាភិបាលតាមការឃ្លាំមើលទៅលើអភិបាលកិច្ចដើម្បីជំរុញការបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវតាមច្បាប់ប្រទេស។ លោក សៀ ភារម្យ បានផ្តល់កិច្ចសម្ភាសន៍ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដោយលើកឡើងជុំវិញបញ្ហាទំនាស់ដីធ្លីដែលកំពុងកក្រើកនៅកម្ពុជា និងប្រសិទ្ធភាពនៃការដោះស្រាយរបស់រដ្ឋាភិបាលកន្លងមក ដែលមានខ្លឹមសារជាអាទិ៍ដូចខាងក្រោមនេះ៖ ទំនាស់ដីធ្លីនៅតែបន្តកើតឡើងក្នុងទូទាំងប្រទេស ពិសេសរវាងក្រុមហ៊ុននិងសហគមន៍ក្រីក្រ ដែលតែងតែរងការរំលោភយកដីគាត់ បើតាមការសិក្សារបស់លោក ករណីនេះបណ្តាលមកពីមូលហេតុអ្វីខ្លះដែរ? ករណីនេះប្រៀបដូចជា រលកយក្សអ៊ីចឹងដែរ ពោលគឺពុំមានការថមថយទេ។ ធម្មតាប្រទេសមានការអភិវឌ្ឍតែងតែប៉ះពាល់ដល់លំនៅឋាន ឬទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ប៉ុន្តែ យើងសោកស្តាយដោយប្រទេសយើងគ្មានការគោរពច្បាប់ គោរពសិទ្ធិមនុស្សឲ្យបានខ្លាំងក្លានៅឡើយ។ ហេតុនេះបានជាមានការតវ៉ាយំស្រែកនៅគ្រប់ទីកន្លែងដែលនេះហើយ ជារលកយក្សដែលតែងតែបក់បោកយាយីបំផ្លិចបំផ្លាញនូវសុភមង្គលនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ យើងយល់ថា អ្វីដែលជាមូលហេតុចម្បងនៃការរំលោភនៃការបណ្តេញចេញពីលំនៅឋានទៅលើពលរដ្ឋរងគ្រោះទាំងនេះនឹងនៅតែបន្តកើតឡើងឥតឈប់ឈរនេះ គឺបណ្តាលមកពី «អំពើពុករលួយ»។ តើការអនុវត្តច្បាប់លើការគ្រប់គ្រងដីធ្លីរបស់អាជ្ញាធររដ្ឋាភិបាលកន្លងមកមានប្រសិទ្ធភាពកម្រិតណាដែរហើយអ្វីដែលនៅសេសសល់? ចំពោះការគ្រប់គ្រងដីធ្លីកន្លងមកពីសំណាក់អាជ្ញាធររដ្ឋាភិបាលយើងឃើញថា ទោះជារដ្ឋាភិបាលខំបង្កើតឲ្យមានច្បាប់ជាហូរហែ រហូតដល់ ស.ជ.ណ.អីក៏ដោយ ក៏យើងសង្កេតឃើញថា វាមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ហើយរដ្ឋត្រូវតែពង្រឹងការអនុវត្តច្បាប់បន្ថែម តែនេះមិនមានន័យថា រាជរដ្ឋាភិបាលគ្រប់គ្រងមិនបានល្អទាំងអស់ទេ។ យើងឃើញថា មានការខិតខំតែការខំប្រឹងប្រែងហ្នឹងត្រូវរារាំងដោយអំពើពុករលួយឬដោយសារការអនុវត្តច្បាប់នៅធូររលុង។ យើងឃើញហើយថា…
ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញបានប្រកាសសាលដីកាលើសំណុំរឿងបុរសជនជាតិចិន ៧នាក់ ដោយតម្កល់ទោសពី ១២ ខែដល់ ១៨ ខែដដែលតាមអំណាចសាលក្រមរបស់តុលាការថ្នាក់ក្រោម។ លោក យ៉ុង ណារ៉ុង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះថ្លែងថា ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍បានពិចារណាថា សំណុំរឿងជនជាប់ចោទជាតិ ចិន នេះមិនមានចំណុចណាមួយដែលត្រូវតុលាការបន្ធូរបន្ថយទោសបានទេ ព្រោះក្រុមជនជាប់ចោទមានគោលដៅច្បាស់លាស់ក្នុងការរៀបចំគម្រោងបង្កបទឧក្រិដ្ឋនេះ។ តាមអង្គហេតុបុរសចិនជាប់ចោទឈ្មោះ លីន អ៊ីចូវ អាយុ ២៨ឆ្នាំ, ឈិន ចែអិះ អាយុ ៣២ឆ្នាំ, កៅ ឡុងឈី អាយុ ៣៦ឆ្នាំ, លី ចែពីង អាយុ ២៣ឆ្នាំ, ផឹង កឺស៊ឹង អាយុ ៣០ឆ្នាំ, ឆាយ ឆុងក័រ អាយុ ៣៩ឆ្នាំ និង លី យុនសៀ អាយុ ២៩ឆ្នាំ ពួកគេបានធ្វើសកម្មភាពជំរិតទារប្រាក់ពីជនជាតិ ចិននៅកោះតៃវ៉ាន់ តាមទូរស័ព្ទ…
ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបើកជំនុំជម្រះបណ្តឹងសារទុក្ខរបស់ជនជាប់ចោទម្នាក់បន្ទាប់ពីត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្តន្ទាទោសដាក់គុក ១០ ឆ្នាំរបស់សាលាដំបូង ខេត្តបាត់ដំបង ទុកនៅដដែល ពីបទរំលោភសេពសន្ថវៈលើកូនចុង។ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលបានថ្លែងក្នុងសវនាការថា តុលាការបើកសវនាការនេះ គឺដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះផងនិងឲ្យជនជាប់ចោទផង ហើយក៏សម្រាប់យុត្តិធម៌សង្គមដែរ។ លោកបន្តថា ជនជាប់ចោទប្តឹងសារទុក្ខ ព្រោះមិនសុខចិត្តនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ ដូច្នេះក្រុមប្រឹក្សាទាមទារឲ្យជនជាប់ចោទត្រូវឆ្លើយឲ្យស្មោះត្រង់ក្នុងសវនាការ ដើម្បីឲ្យក្រុមប្រឹក្សាវិនិច្ឆ័យអនុវត្តតាមផ្លូវច្បាប់។ លោកថ្លែងថា៖ «កន្លងមកជនជាប់ចោទឆ្លើយចោទដាក់ថា ប៉ូលិសជាអ្នកវាយបង្ខំយកចម្លើយ តែបើយើងមិនឆ្លើយ តើប៉ូលិសបានចម្លើយពីណាធ្វើរបាយការណ៍»។ តាមអង្គហេតុបុរសជាប់ចោទឈ្មោះ រស់ សារ៉ាវុទ្ធី អាយុ ៤៥ឆ្នាំ នៅ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានយកប្រពន្ធមេម៉ាយកូន ១ និងមានកូនជាមួយគ្នា ៦ នាក់ថែមទៀត។ លុះកូនស្រីប្តីដើមអាយុ ១៥ឆ្នាំ ជននេះបានចាប់រំលោភសេពសន្ថវៈរហូតសម្រេចជាង ១០ ដងចាប់ពីអំឡុង ឆ្នាំ១៩៩៧ ដល់ ឆ្នាំ២០០៧។ ប៉ុន្តែក្រោយមកប្រពន្ធឈ្មោះ ដាវី បានប្តឹងចោទពីបទចាប់រំលោភកូនស្រីប្តីមុន…
បាត់ដំបងៈ ជនរងគ្រោះ ២នាក់ ត្រូវរថយន្តកុងតឺន័របុកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីទៀបភ្លឺថ្ងៃអង្គារនៅ ភូមិរាមគន់ ស្រុកមោងឫស្សី។ លោក ស៊ឹម វណ្ណ នាយរងនគរបាលចរាចរណ៍ខេត្តឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ហ៊ុន វេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ និងកុមារា ហ៊ុន ណាក់ អាយុ ១១ឆ្នាំ ជាសិស្ស ពួកគេនៅ ភូមិអូរគ្រាត ឃុំគារ ស្រុកមោងឫស្សី។ លោកបន្តថា រថយន្តកុងតឺន័រម៉ាក ហ៊ីណូ ពាក់ស្លាកលេខ 3A-1712 ព្រះសីហនុ បានបុកអ្នកបើកគោយន្តកន្រៃ្ត និងអ្នករួមដំណើរស្លាប់ ២នាក់ នៅម៉ោងជាង ៤ ទៀបភ្លឺកាលពីថ្ងៃអង្គារ នៅតាមផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រ ២៤២-២៤៣។ តាមសាក្សីប្រាប់ថា គេឃើញគោយន្តបើកៗស្រាប់តែមានបញ្ហាកង់ខាងឆ្វេងក៏ឈប់នាំគ្នាចុះមើលដោយចតគោយន្តជិតពាក់កណ្តាលថ្នល់។ ពេលនោះរថយន្ត ១ គ្រឿងបើកស្របទិសឃើញទាន់ក៏បើកគេចតែរថយន្តកុងតឺន័រមកពីក្រោយវាក់ក៏បុកជនរងគ្រោះពេញទំហឹងតែម្តងឯអ្នកបើករថយន្តកុងតឺន័រក៏គេចខ្លួនបាត់។ លោកប្រាប់ថា៖ «យើងមិនទាន់ចោទប្រកាន់ទៅខាងណាទេ…
ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានប្រកាសសាលដីកាលើសំណុំរឿងស្រ្តីកម្មករជាប់ចោទពីបទជួញដូរថ្នាំញៀននិងរក្សាទុកសារធាតុញៀនម្នាក់ដោយតម្កល់ទោសបីឆ្នាំ ដែលតុលាការរាជធានីសម្រេចទុកជាបានការ បន្ទាប់ពីធ្វើការជំនុំជម្រះកាលពីថ្ងៃ ទី២៦ ខែឧសភា។ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានថ្លែងថា ក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលក្នុងកម្រិតទោស ៣ឆ្នាំ ហើយករណីមួយទៀតត្រូវឃុំខ្លួន ២ឆ្នាំ និង ៦ខែ។ លោកថ្លែងថា៖ «បើមិនសុខចិត្តជនជាប់ចោទមានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូលក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃប្រកាសសាលដីកានេះ»។ តាមអង្គហេតុស្រ្តីជាប់ចោទឈ្មោះ ទេព្យ ចន្ធូរ អាយុ ៣១ឆ្នាំ ត្រូវចាប់ខ្លួនកាលពីថ្ងៃ ទី២ ខែមករា ឆ្នាំ២០១៣ នៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាមួយថ្នាំញៀនម៉ាទឹកក ៣ កញ្ចប់ធំ ២ ថង់តូច និងថ្នាំគ្រាប់ពណ៌ផ្កាឈូកជាង ១០ គ្រាប់។ករណីនេះ សាលាដំបូងភ្នំពេញកាត់ទោសដាក់គុក ៣ឆ្នាំ ពីបទជួញគ្រឿងញៀន។ ករណី ១ ទៀតដាក់គុក ២ ឆ្នាំ ៦…
ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានប្រកាសតម្កល់ទោសជនជាប់ចោទពីបទរំលោភលើនារីកម្មករឡឥដ្ឋម្នាក់នៅ ខេត្តបាត់ដំបង ដែលតុលាការខេត្តសម្រេចដាក់ទោស ៥ឆ្នាំ ទុកដដែលបន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃ ទី២៦ ខែឧសភា។ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានថ្លែងថា សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូង ខេត្តបាត់ដំបង ដែលដាក់ទោសជនជាប់ចោទ ៥ឆ្នាំ ដោយឃុំខ្លួន ២ឆ្នាំ និងព្យួរទោសនៅសល់ទុកដដែលក្រោមការចោទពីបទរំលោភសេពសន្ថវៈលើនារីរងគ្រោះ។ តែបើមិនសុខចិត្តជនជាប់ចោទមានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូលរយៈ ១ខែ គិតពីថ្ងៃប្រកាសសាលដីកា។ តាមអង្គហេតុនៅយប់ថ្ងៃ ១៧ មីនា ឆ្នាំ២០១៣ ជនជាប់ចោទឈ្មោះ អេង ចាន់គា អាយុ ២០ឆ្នាំ រស់នៅ ភូមិដើមគរ ឃុំតាម៉ឺន ក្រុងបាត់ដំបង បានដើរទៅរោងសិប្បកម្មឡឥដ្ឋ ក្នុង ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួចទៅរំលោភនារីរងគ្រោះ វឿង ស្រីមុំ អាយុ ១៧ឆ្នាំ នៅក្នុងបន្ទប់ដែលមិនបានខ្ទាស់គន្លឹះរហូតសម្រេច។ តាមរបាយការណ៍ប៉ូលិសនិងការពិនិត្យរបស់គ្រូពេទ្យនារីរងគ្រោះពិតជាបានបាត់បង់ភាពបរិសុទ្ធពិតមែន។ ប៉ុន្តែក្នុងសវនាការជនជាប់ចោទបដិសេធថា ករណីនេះមិនមែនជាការរំលោភនោះទេ តែជារឿងត្រូវរ៉ូវគ្នា…

