តាកែវៈ កម្មករប្រមាណ ៩៣ នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តដែលពួកគាត់ជិះទៅធ្វើការបានក្រឡាប់ទៅក្នុងដីស្រែនៅភូមិត្រពាំងក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវកាលពីម៉ោងជាង ៦ ព្រឹកម្សិលមិញ ខណៈពេលមេឃកំពុងភ្លៀង។ នេះបើតាមមន្ត្រីនគរបាលមូលដ្ឋាន។ លោក ហង្ស វ៉ន នាយនគរបាលប៉ុស្តិ៍ឃុំកណ្ដឹងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្មករដែលធ្វើដំណើរតាមរថយន្តនោះបម្រើការនៅរោងចក្រដេរស្បែកជើងរបស់ក្រុមហ៊ុន Lin Wen Chih Sunbow Enterprises Co.,- Ltd ដែលមានទីតាំងក្នុងឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ កម្មកររងគ្រោះនិងអ្នកបើកបរឈ្មោះ ទ្រី សេង អាយុ ៤២ ឆ្នាំ រងរបួសស្រាលត្រូវបានក្រុមសមត្ថកិច្ចចម្រុះជួយដឹកទៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងគ្លីនិកមួយចំនួនដែលនៅក្បែរនោះដើម្បីព្យាបាលរបួស។ លោក វ៉ន បានបញ្ជាក់ថា៖ «ក្នុងចំណោមកម្មកររងគ្រោះទាំងនោះមាន ៧ នាក់រងរបួសធ្ងន់ហើយពួកគេត្រូវបានបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកស្រុកបាទីបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តតាកែវ»។ បើតាមលោក វ៉ន គ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីស្ថានភាពផ្លូវតូចចង្អៀតជាផ្លូវលំងាយរអិល នៅពេលមានភ្លៀងធ្លាក់។ នៅពេលនេះសមត្ថកិច្ចជំនាញបានស្ទូចអូសរថយន្តនោះយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីរង់ចាំរកដំណោះស្រាយរវាងភាគីកម្មករ និងម្ចាស់រថយន្ត។ ទោះជាយ៉ាងណាមកទល់ពេលនេះកម្មករភាគច្រើនដែលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី…
Author: ឃុត សុភចរិយា
ភ្នំពេញៈ មន្ត្រីពាក់ព័ន្ធបានឱ្យដឹងពីថ្ងៃ ៧ កុម្ភៈថា ក្នុងសប្ដាហ៍ទី ១ ដើមខែកុម្ភៈនេះគ្រោះអគ្គិភ័យបានបង្កឱ្យមនុស្សនៅភ្នំពេញ និងខេត្តចំនួន ២ យ៉ាងតិច ៣ នាក់រងរបួស និងឆេះខូចខាតអគារសាលារៀន ១ ខ្នងមាន ៤ បន្ទប់ ឃ្លាំងស្តុកទំនិញចំនួន ២ ព្រមទាំងឆេះខូចខាតព្រៃឈើជាង ១០០ ហិកតា។ លោក ព្រំ យ៉ន ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីថ្ងៃ ៦ កុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងក្នុងខណ្ឌចំនួន ២ ក្នុងរាជធានីភ្នំពេញ បង្កឱ្យបុរស ២ នាក់រងរបួស និងឆេះខូចខាតទំនិញក្នុងឃ្លាំងចំនួន ២ អស់ទាំងស្រុង។ បើតាមលោក យ៉ន នៅព្រឹកថ្ងៃ ៦ កុម្ភៈ មានគ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញទំហំ ១៦ ម៉ែត្រ x២៥ ម៉ែត្រធ្វើពីដែក ប្រក់ស័ង្កសី…
ភ្នំពេញៈ គ្រឿងញៀនជាង ៤៦០ គីឡូក្រាម ត្រូវបានកម្លាំងទាហានជើងទឹកនៃទីបញ្ជាការដ្ឋានជួរមុខសន្តិសុខលម្ហរសមុទ្រប្រទះឃើញ និងរឹបអូសបានពីក្នុងព្រៃមួយកន្លែងស្ថិតនៅលើកោះពូលូវ៉ៃ ក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់នៃទីបញ្ជាការដ្ឋានទ័ពជើងទឹកជួរមុខ នៅថ្ងៃអាទិត្យនេះ។ លោក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្របានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គ្រឿងញៀនទាំងនោះត្រូវបានប្រទះឃើញនិងរឹបអូសបានកាលពីល្ងាចថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្នុងអំឡុងពេលនៃការចុះល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសក្នុងដែនសមុទ្រ។ លោក ទៀ សុខា បានថ្លែងថា៖ «គ្រឿងញៀនទាំងនោះ មានទម្ងន់សរុប ៤៦៥ គីឡូក្រាម។ វាទំនងជាត្រូវបានគេផ្លុងចោលនៅក្នុងតំបន់នោះ»។ បើតាមលោក សុខា នៅពេលនេះ ក្រុមមន្ត្រីជំនាញពីគ្រប់ស្ថាប័នពាក់ព័ន្ធ កំពុងសហការគ្នាត្រួតពិនិត្យគ្រឿងញៀនទាំងនោះ ដើម្បីកំណត់ពីប្រភេទរបស់វាឲ្យបានជាក់លាក់ បន្ទាប់ពីត្រូវបានកម្លាំងល្បាតនាំយកវាមកដល់ទីបញ្ជាការដ្ឋានជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ នាព្រឹកម្សិលមិញ។ ជុំវិញករណីនេះ លោក ម៉ក់ ជីតូ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន…
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ជំរុញឱ្យម្ចាស់រថយន្តដែលជ្រកក្រោមស្លាកលេខ ខ.ម គួរផ្លាស់ប្ដូរទៅប្រើស្លាកលេខធម្មតាវិញ ដើម្បីចៀសវាងការបង្កឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួង ខណៈអគ្គនាយកដ្ឋានពន្ធដារបានតម្រូវឱ្យម្ចាស់រថយន្ត ដែលពាក់ស្លាកលេខរដ្ឋ និងស្លាកលេខ ខ.ម ត្រូវចូលទៅបង់ពន្ធជូនរដ្ឋ។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ជាទូទៅរថយន្តដែលជាកម្មសិទ្ធិឯកជន ទោះជ្រកក្រោមស្លាកលេខ ខ.ម ស្លាកលេខ រដ្ឋ ឬស្លាកលេខអ្វីក៏ដោយ គឺមិនអាចគេចវេះពីការបង់ពន្ធជូនរដ្ឋបានទេ បើពុំនោះទេ នឹងត្រូវប្រឈមការពិន័យទោសទណ្ឌទៅតាមច្បាប់។ លោក សុជាត បញ្ជាក់ថា៖ «ការបង់ពន្ធជាបន្ទុករបស់រដ្ឋ ចំពោះតែរថយន្តដែលបានចុះក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ ដែលត្រូវបានប្រើប្រាស់ក្នុងក្របខ័ណ្ឌក្រសួង និងស្ថាប័នរដ្ឋប៉ុណ្ណោះ។ ចំពោះរថយន្តកម្មសិទ្ធិឯកជន ទោះជ្រកក្រោមស្លាកលេខអ្វីក៏ដោយ គឺត្រូវទទួលកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដោយសាមីកម្មសិទ្ធិផ្ទាល់»។ ជាមួយគ្នានេះ លោក សុជាត បានជំរុញឱ្យម្ចាស់រថយន្តកម្មសិទ្ធិឯកជនដែលជ្រកក្រោមស្លាកលេខ ខ.ម រដ្ឋ និងស្លាកលេខ ន.ប គួរធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់ស្លាកលេខធម្មតា ឬស្លាកលេខ…
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ និងអភិរក្សសត្វស្លាបនៅកម្ពុជារកមិនឃើញមានសត្វត្រយងចំពុះស្លាបព្រា ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីងភាគនិរតីនៃប្រទេសកម្ពុជា ទៀតទេ ប៉ុន្តែសត្វចាបព្រៃវែង ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN បានបង្ហាញវត្តមានសាជាថ្មីក្នុងតំបន់ទាំង ២ នេះ។ លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែកុម្ភៈ ថា កាលពីឆ្នាំ ២០១១ និងឆ្នាំ ២០១២ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រុមជំនាញអង្គការសត្វស្លាបអន្តរជាតិបានរកឃើញ និងកត់ត្រានូវប្រភេទសត្វត្រយងចំពុះស្លាបព្រា ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ ប្រមាណជាង ១០ ក្បាល។ លុះដល់ឆ្នាំ ២០១៥ គេបានប្រទះឃើញវត្តមានរបស់វាតែ ១ ក្បាលប៉ុណ្ណោះ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ បន្ទាប់ពីឆ្នាំនោះមក គេលែងឃើញវត្តមានរបស់វានៅក្នុងតំបន់នេះទៀតហើយ។ ទោះជាបែបណា លោក វរសក្ស បានថ្លែងថា៖ «ថ្វីបើការធ្វើជំរឿនសត្វស្លាបនៅក្នុងឆ្នាំ ២០២១…
ភ្នំពេញៈ នគរបាលខណ្ឌពោធិ៍សែនជ័យ នៅកំពុងបន្តធ្វើការសាកសួរក្រុមក្មេងទំនើង ដែលប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងកាំបិតប៉័ងតោចំនួន ២៨ នាក់ បន្ទាប់ពីត្រូវបានចាប់ឃាត់ខ្លួនកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ខណៈពួកគេកំពុងប្រមូលផ្ដុំគ្នា នៅលើដងផ្លូវវេងស្រេង និងស្រែកឡូឡារំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានភូមិជ្រៃកោង ២ សង្កាត់ចោមចៅទី២។ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ខណៈកំពុងចុះល្បាត រក្សាសុវត្ថិភាព សន្តិសុខ នាពេលយប់នៅតាមបណ្ដោយផ្លូវវេងស្រេង កម្លាំងសមត្ថកិច្ចបានប្រទះឃើញ មនុស្សមួយក្រុមប្រមូលផ្ដុំគ្នា នៅមុខហ្គារាស់សាំងមួយកន្លែង ក្នុងភូមិសាស្ត្រខាងលើនេះ ដោយមានអ្នកខ្លះកាន់ដាវ និងកាំបិត និងស្រែកឡូឡា បង្កការភ័យខ្លាចដល់អ្នកដំណើរ និងអ្នកភូមិក្នុងតំបន់នោះ ហើយកម្លាំងរបស់លោកក៏បានបង្ក្រាបចាប់ឃាត់ខ្លួនពួកគេយកមកសួរនាំតែម្ដង។ លោក វុធី បានបញ្ជាក់ថា៖ «ថ្វីបើក្នុងយប់នោះ ពួកគេនៅពុំទាន់ធ្វើសកម្មភាពហឹង្សាណាមួយកើតឡើង ប៉ុន្តែសកម្មភាពរបស់ពួកគេបានបង្កឲ្យមានការភ័យខ្លាចដល់អ្នកភូមិ និងអ្នកដំណើរឆ្លងកាត់ក្នុងតំបន់នោះ»។ បើតាមលោក វុធី…
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បាននិយាយនៅថ្ងៃអង្គារថា អភិបាលរងខណ្ឌ ៧ មករា ម្នាក់ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់ពីបទ «ផិត» ក្បត់ចិត្តស្ត្រីជាប្រពន្ធ ដោយលួចរួមសេវនកិច្ច (រួមភេទ) ជាមួយស្រីផ្សេង ដោយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ ខែ ប៉ុន្តែទោសនោះត្រូវព្យួរ។ លោក យ៉ិន ស្រាង ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ ៧ មករា ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ឃាត់ខ្លួននៅយប់ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ ខណៈកំពុងលួចរួមសេវនកិច្ចជាមួយស្ត្រីវ័យ ២៥ ឆ្នាំម្នាក់ នៅក្នុងបន្ទប់ខុនដូមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការចាប់ខ្លួននេះ…
ភ្នំពេញៈ កម្ពុជាបានបញ្ជូនទាហានកងវិស្វកម្មពហុជំនាញចំនួន ៩២ នាក់បន្ថែមទៀតទៅកាន់ប្រទេសលីបង់ ដែលធ្វើឱ្យកងកម្លាំងរបស់កម្ពុជានៅក្នុងប្រទេសនេះកើនដល់ ១៨៤ នាក់ ដើម្បីចូលរួមបំពេញបេសកកម្ម រក្សាសន្តិសុខជូនប្រជាពលរដ្ឋលីបង់ក្រោមឆត្រអង្គការសហប្រជាជាតិ។ លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃចន្ទថា កងកម្លាំងទាហានវិស្វកម្មទាំងនោះមកពីកងអនុសេនាតូចលេខ ៩២៨។ ពួកគេបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ប្រទេសលីបង់កាលពីល្ងាចថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ តាមជើងយន្តហោះ UN លេខ ET8801។ លោកស្រីថ្លែងថា៖ «នៅពេលទៅដល់ប្រទេសលីបង់ ពួកគេនឹងត្រូវទទួលភារកិច្ចដូចជាកម្លាំងកងទាហានវិស្វកម្មមុនៗផងដែរគឺត្រូវបំពេញភារកិច្ចក្នុងការសាងសង់សំណង់លើផ្ទៃរាប និងបញ្ឈរដូចជារបងការពារព្រំដែនសន្តិភាពនៃប្រទេសលីបង់ និងអ៊ីស្រាអែលរួមទាំងការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅតាមបណ្ដោយជួរបន្ទាត់ព្រំប្រទល់នៃប្រទេសទាំង ២»។ បើតាមលោកស្រី ម៉ាលីនដា វត្តមានរបស់ពួកគេបានធ្វើឱ្យកងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបន្តបេសកកម្មការងារក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់នាពេលនេះកើនឡើងដល់ ១៨៤ នាក់ក្នុងនោះមានស្ត្រីចំនួន ៣០ នាក់។ ក្រៅពីការងារសាងសង់របងព្រំដែនសន្តិភាព និងបោសសម្អាតមីន ពួកគេមួយចំនួនក៏បានចូលរួមនៅក្នុងកម្មវិធីសង្គ្រោះបឋម ដល់យុទ្ធជននៃបណ្ដាប្រទេសមួយចំនួនដែលបានចូលរួមបំពេញបេសកកម្មការងារក្រោមឆត្រអង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ។ ចាប់តាំងពីផ្ទុះករណីជំងឺរាតត្បាតកូវីដ ១៩ ជាសកលជាលើកដំបូងរហូតមកទល់ពេលនេះ…
ភ្នំពេញៈ បុរស ២ នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆាបឆេះឃ្លាំងស្ដុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន ឡុង ភឿង ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកងកាលពីព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១។ នេះបើតាមសម្ដីមន្ត្រីកងពន្លត់អគ្គិភ័យរាជធានីភ្នំពេញកាលពីម្សិលមិញ។ លោក ព្រំ យ៉ត ប្រធានការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមមន្ត្រីជំនាញបានប្រទះឃើញបុរសជាកម្មករ ២ នាក់ ដែលម្នាក់ឈ្មោះ សយ ដារ៉ា អាយុ ២៧ ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ័ន្ត អាយុ ៣២ ឆ្នាំ បានស្លាប់នៅក្រោមគំនរភ្នក់ភ្លើង។ លោក យ៉ន ថ្លែងថា៖ «តាមការសន្និដ្ឋានក្នុងជំហានបឋម ការស្លាប់របស់ជនរងគ្រោះទាំង ២ អាចបណ្ដាលមកពីដេកលង់លក់ក្នុងដំណេក ហើយពុល ឬឈ្លក់ផ្សែងភ្លើងក្រោយពេលមានអគ្គិភ័យកើតឡើងនាយប់នោះ ព្រោះទំនិញទាំងអស់ផលិតចេញពីជ័រប្លាស្ទិក»។ ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអះអាងថា…
ភ្នំពេញៈ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៨ ខែមករា ថា នាយកគ្រប់គ្រងក្រុមហ៊ុនហ្គោលវែល ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្នក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ«រំលោភលើទំនុកចិត្តពិសេសដោយអភិបាល»។ លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជនជាប់ចោទឈ្មោះ ស៊ិន ដាវុធ អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិបឹងឈូកសង្កាត់គីឡូម៉ែតលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានតួនាទីជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនហ្គោលវែល (Gold Well)។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ តាមបណ្ដឹងចោទប្រកាន់ពីជនជាតិចិន ៣ នាក់ ជុំវិញករណីស៊ីដាច់លុយរត់ការច្បាប់ឲ្យពួកគេចូលសញ្ជាតិកម្ពុជា ចំនួន ៧៦ ម៉ឺនដុល្លារអាមេរិក។ លោក គឹមឡុង បានបញ្ជាក់ថា ក្រោយបញ្ចប់ការស៊ើបសួរចម្លើយ ជនសង្ស័យត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្តពិសេសដោយអភិបាល» តាមបញ្ញតិមាត្រា ៣៩៣…

