កំពតៈ ក្រុមការងារគណៈកម្មការចម្រុះខេត្តកំពតនៅថ្ងៃទី ២៦ ខែមករា បានចុះពិនិត្យ និងស្រង់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៥៩ ខ្នងនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន សូ ងួន គ្រុប។ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការចុះពិនិត្យ និងស្រង់ស្ថិតិចំនួនខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានធ្វើឡើងបន្ទាប់ពីអ្នកភូមិកាលពីល្ងាចថ្ងៃទី ២៥ ខែមករា បានឡើងទៅប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្ត និងរាយការណ៍ប្រាប់លោកអភិបាលខេត្តថា ក្រុមហ៊ុន សូ ងួន គ្រុប បានប្រើកម្លាំងកម្មករចូលរុះរើលំនៅឋានរបស់ពួកគាត់អស់ជាច្រើនខ្នង និងឈូសឆាយផលដំណាំរបស់គាត់អស់ជាច្រើនហិកតា។ លោកបានថ្លែងថា៖ «តាមការពិនិត្យជាក់ស្ដែង អ្នកភូមិទាំងនោះរស់នៅលើដីព្រៃសម្បទានរបស់រដ្ឋដោយខុសច្បាប់ ដែលត្រូវបានធ្វើប្រទានកម្មទៅឱ្យក្រុមហ៊ុន សូ ងួន គ្រុប»។ បើតាមលោក រិទ្ធិ កន្លងមកអាជ្ញាធរខេត្តបានផ្ដល់ដំណោះស្រាយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះរួចមកហើយ ប៉ុន្តែអ្នកភូមិមួយចំនួននៅតែបន្តការកាប់រាន និងសង់ផ្ទះរំលោភចូលទៅក្នុងដីសម្បទានរបស់ក្រុមហ៊ុន។ ទោះយ៉ាងណានៅពេលនេះក្រុមការងារថ្នាក់ខេត្តបានសម្រេចឱ្យក្រុមហ៊ុនផ្អាកសកម្មភាពរុះរើផ្ទះ និងឈូសឆាយផលដំណាំរបស់អ្នកភូមិទាំងនោះជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយជាថ្មីពីថ្នាក់ខេត្ត។…
Author: ឃុត សុភចរិយា
ភ្នំពេញៈ ផលិតផលគ្រឿងសម្អាង និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត សរុបជាង ៥ តោន ត្រូវបានកម្លាំងនគរបាលជំនាញ ដកហូតជាបណ្ដោះអាសន្ននៅទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈដែលថៅកែលក់ឡេល្បីឈ្មោះម្នាក់បានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។ លោក ម៉ាត់ យូសុះ ប្រធានការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញានៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ការស្រាវជ្រាវ និងបង្ក្រាបទីតាំងស្តុកផលិតផលគ្រឿងសម្អាង និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតខាងលើនេះបានធ្វើឡើងតាំងពីរសៀលថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ ក្រោមកិច្ចសហការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ លោក យូសុះ ថ្លែងថា ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានរកឃើញ និងរឹបអូសនូវផលិតផលគ្រឿងសម្អាង និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត សរុបជាង ៥ តោន ក្នុងនោះរួមមាន សាប៊ូចម្រុះម៉ាកចំនួន ១២៤ កេសស្មើនឹង ២ ៧៨៩ គីឡូក្រាម ទឹកលាងក្រចកចំនួន ៥៥ កេស ស្មើនឹង…
កំពង់ឆ្នាំងៈ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលជាគូកំណាន់ បន្ទាប់ពីបានអារកសម្លាប់ស្ត្រីមេម៉ាយកូន ៣ ម្នាក់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស កាលពីថ្ងៃទី ២៥ ខែមករា។ អធិការនគរបាលស្រុកទឹកផុសលោក ខែម វិបុល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃអង្គារថា កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមករា មានឃាតកម្មមួយកើតឡើងនៅភូមិស្រែអ៊ុក ដោយមានជនរងគ្រោះឈ្មោះ អឿន រ៉េន អាយុ ៣៣ ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុស-ស្រី ៣ នាក់ក្នុងបន្ទុក។ «នាងត្រូវបានគេអារកសម្លាប់»។ បើតាមលោក វិបុល នៅក្បែរសាកសពរបស់ស្ត្រីរងគ្រោះសមត្ថកិច្ចបានរកឃើញស្រោមកាំបិតពណ៌ខ្មៅមួយដែលមានប្រឡាក់ឈាម ចំណែកផ្លែកាំបិតទំនងជាឃាតករបាននាំយកទៅក្រោយសម្លាប់ស្ត្រីរងគ្រោះ។ ក្រោយពិនិត្យអង្កេតនៅកន្លែងកើតហេតុ និងការរៀបរាប់របស់កុមារីឈ្មោះ ង៉ែត ណែត អាយុ ១១ ឆ្នាំដែលជាកូនច្បងរបស់ស្ត្រីរងគ្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាឃាតកររួចរាល់ហើយ និងកំពុងតាមស្វែងរកចាប់ខ្លួន។ «បុរសជាឃាតករ គឺជាប្រុសស្នេហ៍របស់ស្ត្រីរងគ្រោះ ព្រោះពួកគេបានលួចលាក់ស្នេហាជាមួយគ្នារហូតដល់មានកូនប្រុស ១…
សៀមរាបៈ ស្ពានបុរាណតាអោងដែលមានអាយុកាលប្រមាណ ៩០០ ឆ្នាំ កំពុងត្រូវបានក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរារៀបចំជួសជុលស្ដារឡើងវិញ ក្នុងទម្រង់រចនាប័ទ្មដើម ដើម្បីរក្សាទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានទស្សនា និងសិក្សាស្រាវជ្រាវនូវស្នាដៃបុព្វបុរសខ្មែរ។ នេះបើតាមមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរដែលចូលរួមជួសជុលស្ដារឡើងវិញនូវស្ពានបុរាណដ៏ចំណាស់នេះ។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងជួសជុលស្ពានតាអោងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ពានតាអោងជាស្ពានបុរាណ វែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន ២៣ លើកំណាត់ផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ ស្ពាននេះមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានបណ្តោយ ៧៥ ម៉ែត្រ ទទឹង ១៣ ម៉ែត្រ កម្ពស់ ៨ ម៉ែត្រ និងមានរន្ធត្រដេវចំនួន ១៤ ធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល ៩ និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ ដោយផ្អែកលើក្បាច់ចម្លាក់បង្កាន់ដៃនាគនៅលើតួស្ពាននេះ គេអាចសន្និដ្ឋានបានថា ស្ពាននេះបានសាងសង់ក្នុងរចនាប័ទ្មបាយ័នក្នុងចន្លោះឆ្នាំ ១១៨១-១២២០ នៃគ្រិស្ដសករាជ។ ដោយរងឥទ្ធិពលនៃអាកាសធាតុ និងសម្ពាធនៃទម្ងន់អស់រយៈពេលជាច្រើនសតវត្សរ៍ដែលបង្កឡើងពីកត្តាមនុស្ស និងធម្មជាតិបច្ចុប្បន្នស្ពានបុរាណនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដោយផ្នែកជាច្រើននៃតួស្ពានសងខាងបានប្រេះញែកចេញពីគ្នា។ លោកបញ្ជាក់ថា៖ «ភាពអច្ឆរិយនៃសំណង់ស្ពានបុរាណនេះ…
ព្រះវិហារៈ បុរសម្នាក់ក្នុងចំណោមគ្នា ៤ នាក់បានស្លាប់ ក្រោយពីបរិភោគសត្វដង្កូវដួង ដែលពួកគេបានចាប់យកពីគល់ត្នោតពុកផុយមួយដើម នៅក្នុងដីស្រែមួយកន្លែង ក្នុងភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី កាលពីថ្ងៃទី ២៤ ខែមករា។ លោក ជួន មឿន អធិការស្រុកសង្គមថ្មី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ជនរងគ្រោះឈ្មោះ ម៉ៅ លាន អាយុ ២៨ ឆ្នាំ មានទីលំនៅក្នុងភូមិសែនគង់ ព្រមទាំងអ្នកជិតខាងរបស់គាត់ ៣ នាក់ផ្សេងទៀត រួមមានឈ្មោះ ប៉ុយ វីន អាយុ ២៨ ឆ្នាំ ឌឹម សុភា អាយុ ១៥ ឆ្នាំ និង ប្រាជ្ញ ពិសី…
ភ្នំពេញៈ ក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងគំរូលើការងារគ្រប់គ្រងសំរាមដោយបានកែច្នៃសំរាមទៅជាជីកំប៉ុស្តិ៍ និងកែច្នៃសំណល់ប្លាស្ទិកទៅជាសម្ភារប្រើប្រាស់ផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ២១ មករា។ ក្នុងរបាយការណ៍នោះ UNDP គូសបញ្ជាក់ថា ដំបូងឡើយក្រុងបាត់ដំបង ក៏មានបញ្ហាប្រឈមចំពោះការងារគ្រប់គ្រងកាកសំណល់ដូចជាបណ្ដាក្រុងផ្សេងទៀតនៅទូទាំងប្រទេសដែរ។ ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក និងដោយមានកិច្ចសហការគាំទ្រពីអង្គការជាតិ និងអន្តរជាតិជាដៃគូ ព្រមទាំងវិស័យឯកជន និងផ្នែកពាក់ព័ន្ធនានា ក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ថា ជាទីក្រុងគំរូដែលមានខ្យល់អាកាសបរិសុទ្ធ ដោយកាកសំណល់ស្ទើរតែទាំងអស់ត្រូវបានកែច្នៃទៅជាជីកំប៉ុស្តិ៍ និងវត្ថុប្រើប្រាស់ផ្សេងៗ។ តាមរយៈការប្រឹងប្រែងប្រកបដោយផ្លែផ្កានេះ UNDP បានសហការជាមួយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និង ដោយមានការគាំទ្រពីស្ថានទូតស៊ុយអែត បានបង្កើតកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធនៅទីតាំងកែច្នៃកាកសំណល់សំរាម និងកាកសំណល់ ប្លាស្ទិកនៅទីក្រុងបាត់ដំបង។ កាលពីថ្ងៃទី ២១ ខែមករា មានមន្ត្រីជាច្រើនរូបនៃរដ្ឋបាលខេត្តកែប ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងគម្រោងចុះទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ និងទទួលបាននូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ បទប្បញ្ញត្តិ និងដំណោះស្រាយនានានៃការកែច្នៃសំណល់ទីក្រុងដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចវិលជុំនៅកម្ពុជា។ លោក សេ មុត នាយករងរដ្ឋបាលខេត្តកែបដែលបានចូលរួមនៅក្នុងកម្មវិធីនោះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈដំណើរទស្សនកិច្ចសិក្សានោះលោកចាប់អារម្មណ៍លើការងារគ្រប់គ្រង និងកែច្នៃកាកសំណល់ប្លាស្ទិកទៅជាវត្ថុប្រើប្រាស់ផ្សេងៗច្រើនជាងការកែច្នៃសំរាមទៅជាជីកំប៉ុស្តិ៍។ លោកថ្លែងថា៖ «ខេត្តកែបរបស់យើងស្ថិតក្នុងតំបន់ឆ្នេរដែលចាំបាច់ត្រូវមានសិប្បកម្មកែច្នៃសំណល់ប្លាស្ទិកទៅជាវត្ថុផ្សេង…
ភ្នំពេញៈ សកម្មភាពពិនិត្យ និងព្យាបាលអ្នកជំងឺ ពិសេសស្ត្រីមានផ្ទៃពោះ និងកុមាររបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានៅតែមមាញឹក បើទោះបីស្ថានភាពហិរញ្ញវត្ថុបានពីវិភាគទានមានការធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ក្តី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» ពីថ្ងៃទី ១៩ ខែមករា ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីថ្ងៃពុធ។ របាយការណ៍ព័ត៌មានរបស់ក្រុមប្រឹក្សានេះបានបង្ហាញថាពេញ ១ ឆ្នាំ ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលវិភាគទានសរុបចំនួន ៦១ ៩៨១ លានរៀល និង ៦ លានដុល្លារអាមេរិក ដែលបានពីប្រភពនានា រួមមានពីរាជរដ្ឋាភិបាល ពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ពីកាកបាទក្រហមកម្ពុជា និងពីសប្បុរសជនទូទៅ។ ចំនួននេះបើធៀបនឹងវិភាគទានដែលទទួលបានកាលពីឆ្នាំ ២០១៩ គឺមានការថយចុះប្រមាណ ២០ ភាគរយ តែមិនរាប់បញ្ចូលថវិកាគម្រោង H.EQUIP និងការបរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យទេ។ យ៉ាងណាក្ដី លោក DenisLaurent អគ្គនាយកមូលនិធិគន្ធបុប្ផាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ថ្វីបើក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ ខាងមន្ទីរពេទ្យទទួលបានកញ្ចប់ថវិកាវិភាគទានតិចតួចពីប្រទេសស្វ៊ីស និងកម្ពុជាក៏ដោយ ក៏ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដំណើរការយ៉ាងសកម្មដោយឈរលើស្មារតីមនុស្សធម៌។ លោកបញ្ជាក់ថា៖ «យើងបាននិងកំពុងធ្វើការធម្មតាសម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះ បើទោះជាក្នុងស្ថានភាពកូវីដ១៩នេះ យើងទទួលបានថវិកាពីការបរិច្ចាគតិចតួចពីស្វ៊ីស និងកម្ពុជាក្ដី»។…
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា អាកាសធាតុក្នុងរដូវប្រាំងឆ្នាំ ២០២១ នេះមានលក្ខណៈអំណោយផលល្អជាងឆ្នាំមុន ប៉ុន្តែបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់អាចនឹងកើតមានច្រើនជាងឆ្នាំមុនៗ ពិសេសនៅក្នុងបណ្ដាខេត្តដែលស្ថិតតាមតំបន់វាលទំនាប និងមាត់សមុទ្រ។ បើតាមការព្យាកររបស់ក្រសួងចេញផ្សាយកាលពីថ្ងៃទី ១៩ ខែមករា តំបន់មាត់សមុទ្រនឹងមានបាតុភូតរន្ទះបាញ់កើតឡើងជាបន្តបន្ទាប់ជាមួយភ្លៀងកក់ខែធ្លាក់ច្រើនជាងមធ្យមភាគប្រចាំឆ្នាំក្នុងកម្រិតពីខ្សោយទៅខ្លាំងចាប់តាំងពីចុងខែមករាទៅ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីការព្យាករអាកាសធាតុនោះថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរងនូវឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ និងវិសម្ពាធទាបខ្សោយ ដែលជាផ្នែកមួយនៃបាតុភូត ENSO ។ លោកបញ្ជាក់ថា៖ «ផ្អែកតាមការវាយតម្លៃជាអន្តរជាតិក៏ដូចជាតំបន់ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័របានបង្ហាញថា ក្នុងរដូវប្រាំង និងដើមរដូវវស្សាឆ្នាំនេះ សីតុណ្ហភាពក្នុងប្រទេសកម្ពុជានឹងមានលក្ខណៈអំណោយផលល្អ ព្រោះកម្ពុជារងឥទ្ធិពលនៃបាតុភូត La Nina ៥០ ភាគរយ និងបាតុភូត Neutral ៥០ ភាគរយ»។ បើតាមលោក គានហោ នៅក្នុងរដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពអាចទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគឆ្នាំមុនៗ ពោលគឺនៅខែកុម្ភៈសីតុណ្ហភាពអប្បបរមាអាចស្ថិតនៅក្នុងរង្វង់ពី ១៦-១៩ អង្សាសេ សម្រាប់បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងក្នុងរង្វង់ពី ១៣-១៦…
ក្រចេះ: មន្ត្រីពន្ធនាគារខេត្តក្រចេះបានឱ្យដឹងថា អ្នកជាប់ឃុំចំនួន ៨៧ នាក់ ក្នុងចំណោមជិត ៨០០ នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តក្រចេះទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ដើម្បីដោះស្រាយភាពចង្អៀតនៅក្នុងពន្ធនាគារ។ លោក ខ្វា សារ៉ន (KvaSaran) ប្រធានពន្ធនាគារខេត្តក្រចេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៨ មករា ថា អ្នកជាប់ឃុំទាំងនោះ ភាគច្រើនជាប់ចោទក្នុងបទល្មើស «រក្សាទុក និងប្រើប្រាស់គ្រឿងញៀន និងបទចោរកម្ម»។ ការផ្ទេរអ្នកទោសទាំងនោះទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែងធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារខេត្ត ក្រចេះ បន្ទាប់ពីមានការឯកភាពពីអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ លោកថ្លែងថា៖ «ពន្ធនាគារយើងមានសភាពតូចចង្អៀត ដែលអាចដាក់អ្នកទោស ឬអ្នកជាប់ឃុំត្រឹមតែ ៤០០ នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នយើងមានអ្នកទោសរហូតដល់ជិត ៨០០ នាក់ ធ្វើឱ្យបរិស្ថានខ្យល់ក្នុងបន្ទប់ពន្ធនាគារ មានសភាពស្អុះស្អាប់»។ បើតាមលោក សារ៉ន ពេលនេះចំនួនអ្នកទោសក្នុងពន្ធនាគារខេត្តក្រចេះមានសរុប ៧០៩ នាក់…
ក្រចេះ: ពុទ្ធបរិស័ទ និងគណៈកម្មការអាចារ្យវត្តវិហារធំសសរ ១០០ មួយចំនួនសម្ដែងការភ្ញាក់ផ្អើល និងបញ្ចេញប្រតិកម្មជំទាស់ចំពោះវត្តមានព្រះតេជគុណ អេង ផល្លា ដែលបាននិមន្តមកគង់នៅ និងគ្រប់គ្រងក្នុង ឋានៈជាព្រះចៅអធិការវត្តវិហារធំសសរ១០០ សាជាថ្មី ក្រោយពីលោកត្រូវបានសម្តេចសង្ឃនាយកបញ្ចប់មុខតំណែងពីព្រះចៅអធិការវត្តនោះ។ កាលពីខែសីហា ឆ្នាំ ២០២០ ព្រះតេជគុណ អេង ផល្លា ត្រូវបានសម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នន្ទ ង៉ែត បញ្ចប់ មុខតំណែងជាព្រះចៅអធិការវត្តវិហារធំសសរ ១០០ និងព្យួរតួនាទី ជាព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីផ្ទុះអធិករណ៍ជាមួយ ពុទ្ធបរិស័ទ និងគណៈកម្មការអាចារ្យ វត្តមួយ ចំនួនពាក់ព័ន្ធការប្រើប្រាស់ថវិកាជាបច្ច័យវត្តគ្មានតម្លាភាព។ ទោះ ជាបែបណានាព្រឹកថ្ងៃទី ១៨ ខែមករា ព្រះតេជគុណ អេង ផល្លា បាននិមន្តមកបរិវេណវត្តនេះជាថ្មីម្ដងទៀតជាមួយសង្ឃប្រកាសរបស់សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ចុះថ្ងៃទី ៨ មករា ឆ្នាំ ២០២១ តែងតាំងព្រះអង្គ…

