រដ្ឋាភិបាល ក៏ដូចជាសាកលវិទ្យាល័យនៅក្នុងប្រទេសនូវែលសេឡង់ បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០១៤ កន្លងទៅ សាកលវិទ្យាល័យ Victoria University of Willington ក៏បានផ្តល់នូវអាហារូបករណ៍ ថ្នាក់បរិញ្ញាដល់និស្សិតគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ តាមរយៈអាហារូបករណ៍នេះ កញ្ញា ហេង រិទ្ធម៉ូនិច អាយុ ២០ ឆ្នាំ អតីតនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៏ទទួលបានឱកាសទៅសិក្សាផ្នែកវិទ្យាសាស្ត្រជីឱសថ (Biomedical Science) ដោយកញ្ញាទទួលបានថ្លៃសិក្សាក្នុងឆ្នាំដំបូង ហើយកញ្ញានឹងអាចបន្តទទួលបានអាហារូបករណ៍នេះនៅឆ្នាំក្រោយៗទៀតបើកញ្ញាទទួលបានលទ្ធផលល្អក្នុងការសិក្សា។ អាហារូបករណ៍ដែល ម៉ូនិច ទទួលបាននេះ មានឈ្មោះថា អាហារូបករណ៍ថ្លៃសិក្សាថ្នាក់បរិញ្ញាអាស៊ាន (The ASEAN Undergraduate Tuition Fee Scholarship)។ ម៉ូនិច ដែលទើបនឹងចាប់ផ្តើមការសិក្សារបស់នាងក្នុងខែមីនា ២០១៥ នេះ បានពិពណ៌នាថា ប្រទេស នូវែលសេឡង់ គឺជាប្រទេសដែលនាងពេញចិត្តព្រោះ អ្វីដែលនាងរំពឹងចង់បានគឺ នាងទទួលបានទាំងអស់។ កញ្ញាបានរៀបរាប់ពីអ្វីដែលធ្វើឲ្យកញ្ញាពេញចិត្តប្រទេសនោះដូចតទៅ៖ ១. បរិស្ថាន…
Author: ថៃ សុខចេង
«មិនថា អាយុក្មេង ឬចាស់ក៏ដោយ បើអ្នកឃើញឱកាសអ្នកត្រូវចាប់យកវា និងធ្វើវាឲ្យចេញជារូបរាងជាមួយនឹងភាពច្នៃប្រឌិត ថ្ងៃណាមួយអ្នកនឹងទទួលបានភាពជោគជ័យលើវា»។ ជាអតីតនិស្សិតនៃវិទ្យាស្ថានភាសាបរទេស ដែលបានបញ្ចប់ការសិក្សានៅក្នុង ឆ្នាំ២០១២ និងជានិស្សិតកំពុងបន្តការសិក្សានៅ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ថ្នាក់អនុបណ្ឌិត (Pre-MBA) កញ្ញា គីម ឆដា បានជ្រើសរើសយកមុខរបរមួយជាស្រេចសម្រាប់គម្រោងអនាគតរបស់នាង។ ឆដា ក្នុងវ័យ ២៥ឆ្នាំ សព្វថ្ងៃកញ្ញាគឺម្ចាស់ហាង Kane Mochi សាខាសន្ធរម៉ុក។ កញ្ញា ឆដា បានពោលថា៖ «ខ្ញុំជ្រើសរើសយកមុខជំនួញការ៉េមនេះ ព្រោះខ្ញុំគិតថា មុខរបរនេះនឹងអាចធ្វើឲ្យមានកំណើនអតិថិជនក្នុងទីក្រុង ដែលជាទីប្រជុំនៃអតិថិជនវ័យក្មេង ក៏ដូចជាជនវ័យកណ្តាល ដែលពួកគាត់មានការចាប់អារម្មណ៍ខ្ពស់ទៅលើផលិតផលបរទេស»។ កញ្ញាបន្តថា៖ «ខ្ញុំជឿជាក់ថា ជំនួញនេះនឹងលូតទៅមុខ។ ទីផ្សារធំនៃហាងKane Mochi ភាគច្រើនជាយុវវ័យ និងសិស្សបឋមសិក្សា ហើយដើម្បីទាក់ទាញភ្ញៀវច្រើនមកកាន់ហាង ខ្ញុំបានធ្វើសេចក្តីប្រកាសផលិតផលលក់តម្លៃពិសេសនៅលើគេហទំព័រ Facebook ចែកចាយក្រដាសផ្សព្វផ្សាយ រៀបចំហាងទាំងមូលឲ្យមានសោភណភាពនិងធ្វើការងារបន្ទាប់បន្សំជាច្រើនទៀត»។ បើតាម ឆដា នាង និងប្អូនស្រីនាង…

