សៀមរាប : ដោយធ្វើដំណើរទៅតាមផ្លូវជាតិលេខ៦ ហើយបត់ចូលទៅផ្លូវបារាយ៍ប្រមាណជា ១ គីឡូម៉ែតទៅដល់សាលាបឋមសិក្សាបន្ទាយឈើជ្រៃ រួចបត់ស្តាំ ច្រមុះអ្នកនឹងបានស្រង់ក្លិនឈ្ងុយភាយចេញពីហាងគុម្ពឫស្សីដែលល្បីថាមានមាន់ស្រែដុត និងអាំងទឹកឃ្មុំអំបិលម្ទេសឆ្ងាញ់ប្រចាំខេត្តសៀមរាប។ គ្រឿងផ្សំសម្រាប់ដុតមាន់ឆ្នាំងដែករួមមាន មាន់ស្រែ ម្រេច ស្ករស អំបិល ម្សៅស៊ុប ខ្ទឹមសបំពង អង្ក្រងឆៅ ប្រហុក គល់ស្លឹកគ្រៃ ក្រូចឆ្មារ ម្ទេស និងស្លឹកក្រូចសើច។ នៅពេលដែលសួរនាំពីអាថ៌កំបាំងធ្វើម៉េចចម្អិនមាន់ដុតបានឆ្ងាញ់យ៉ាងនេះ របៀបធ្វើបញ្ជាក់ពីម្ចាស់ហាងមានលក្ខណៈសាមញ្ញៗ គឺដំបូងត្រូវយកមាន់ស្រែលាងទឹកឲ្យស្អាតបោចរោមចេញឲ្យអស់ បន្ទាប់មកយកវាទៅប្រឡាក់ជាមួយគ្រឿងផ្សំដូចជា អំបិល ស្ករស ម្រេច ម្សៅស៊ុប ប៊ីចេងបន្តិច និងខ្ទឹម សចិញ្ច្រាំ ហើយផ្អាប់ទុកប្រមាណជាកន្លះម៉ោង សឹមយកវាទៅដុតក្នុងធុងដែកប្រមាណជា ២០នាទីឲ្យវាឆ្អិនល្អ និងមានក្លិនឈ្ងុយ។ មាន់ប្រឡាក់គ្រឿងដុតក្នុងធុងដែក។ គន្លឹះសំខាន់គួរចងចាំគឺទឹកមាន់ដែលហូរចេញពីមាន់ដុតត្រូវលៃលកត្រងទុកធ្វើជាទឹកជ្រលក់មាន់។ ចំពោះវិធីធ្វើប្រហុកអង្ក្រង គឺត្រូវយកប្រហុកចិញ្ច្រាំជាមួយគល់ស្លឹកគ្រៃ និងបន្ថែមម្ទេសហឹរបន្តិច។ ពេលដែលប្រហុកចិញ្ច្រាំម៉ដ្ឋ ត្រូវលាយវាជាមួយពងអង្ក្រងឆៅ ហើយច្របាច់ក្រូចឆ្មារចូលបន្តិច សឹមច្របល់ឲ្យចូលជាតិ។ មាន់ដុតនេះអាចញ៉ាំជាមួយប្រហុកអង្ក្រង ផ្ទាប់បន្លែអន្លក់ត្រសក់ ការ៉ុត សណ្តែកកួរ…
Author: ឈឹម ស្រីនាង
ភ្នំពេញ : ហាង «ខ្ចៅកូនភ្លោះ» ខាងកើតផ្សារទួលទំពូង ក្រៅពីល្បីដោយសារអាហារសម្រន់ ខ្ចៅចំហុយទឹកជ្រលក់អំបិលមីនោះ ហាងដែលផ្ដើមចេញពីតូបចិញ្ចើមថ្នល់ពង្រីកដល់ជួលផ្ទះពីរល្វែងមួយនេះក៏ទទួលបានការនិយមពីបណ្ដាភ្ញៀវដោយសារទីនោះមានបម្រើម្ហូបអាហារផ្សេងទៀតដូចជា លៀសប្រឡាក់គ្រឿងឆាអម្ពិលទុំ និងក្ដាមស្រែចំហុយជាដើម។ បើទោះជាក្ដាមស្រែមិនសូវមានសាច់ ហើយទំហំរបស់វាទៀតសោតក៏តូចៗពិតមែន ប៉ុន្តែរសជាតិរបស់វាពិតជាឆ្ងាញ់ប្លែកមាត់សម្រាប់អ្នករស់នៅទីក្រុងមួយចំនួន។ អាហារដែលភាគច្រើនមានលក់នៅតាមបណ្ដារមណីយដ្ឋាននៅទីជនបទស្រុកស្រែនេះមិនសូវប្រទះភ្នែកឃើញលក់នៅរាជធានីភ្នំពេញទេ ប៉ុន្តែនៅហាងខ្ចៅកូនភ្លោះមានក្ដាមស្រែចំហុយលក់ស្ទើរតែគ្រប់រដូវកាល។ ក្ដាមស្រែទាំងនេះ ត្រូវបានគេចម្អិនជាមួយស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃ តែដើម្បីបង្កើនក្លិនឈ្ងុយ។ ក្ដាមស្រែឆ្ងាញ់ពីធម្មជាតិមិនត្រូវបានគេប្រឡាក់គ្រឿងគ្រៅអ្វីនោះទេ។ បន្ថែមពីលើក្លិនឈ្ងុយនៃក្ដាមស្រែអប់ស្លឹកក្រូចសើច គឺរសជាតិទឹកជ្រលក់អំបិលមី និងម្ទេសហឹរ ដែលគេជ្រលក់ជាមួយក្ដាមញ៉ាំទាំងសម្បកស្រួយៗ។ សម្រាប់អ្នកដែលមានក្រពះមិនសូវពូកែ គេគ្រាន់តែទំពាជញ្ជក់យកជាតិហើយខ្ជាក់សម្បកមកវិញ ក៏បានដែរ៕
ភ្នំពេញ: ក្រោយមន្ទីរពេទ្យព្រះកុសុមៈ ហាង The ឆ្ងាញ់ មានបម្រើម្ហូបប្លែកៗដោយក្នុងនោះមីឆាត្រប់សាច់ជ្រូកចិញ្ច្រាំសាច់ឆាស៊ីវក៏ជាអាហារមួយមានការពេញនិយមទទួលទានមិនថាពេលថ្ងៃត្រង់ រសៀល ឬល្ងាចនោះទេ។ សម្រាប់មុខម្ហូបនេះគឺច្នៃរូបមន្តឡើងផ្ទាល់ពីចុងភៅក្នុងហាង The ឆ្ងាញ់ ដោយផ្តោតលើគ្រឿងផ្សំបែបម្ហូបខ្មែរ។ ចំពោះវិធីចម្អិនវិញគឺងាយស្រួលមិនចំណាយពេលយូរ ដោយយើងត្រូវការ មីដុំ ត្រប់វែង សាច់ជ្រូកសុទ្ធ សាច់បីជាន់ គល់ខ្ទឹម គ្រឿងប្រឡាក់សាច់ឆាស៊ីវ ទឹកត្រី ស្ករស ប្រេងឆា និងម្សៅស៊ុប។ សាច់ជ្រូកបីជាន់ត្រូវប្រឡាក់គ្រឿងផ្សំដូចជាស្ករស អំបិល ម្សៅស៊ុប និងគ្រឿងប្រឡាក់សាច់សុទ្ធផ្អាប់ទុកប្រហែលជាមួយម៉ោងទើបយកទៅអាំងធ្វើជាសាច់ឆាស៊ីវ។ បន្ទាប់មកយកត្រប់វែងដាក់អាំងឲ្យឆ្អិនហើយបេះឆាជាមួយ និងសាច់ជ្រូកចិញ្ច្រាំដោយថែមស្ករស អំបិល និងម្សៅស៊ុប។ ចំណែកឯមីដុំវិញគឺស្រុះឲ្យឆ្អិនហើយយកមកប្រឡាក់ជាមួយម្សៅស៊ុប អំបិល និងស្ករបន្តិចរួចរៀបដាក់ចានដោយស្រូបឆាត្រប់ពីលើជាមួយសាច់ជ្រូកឆាស៊ីវ និងគល់ខ្ទឹមនោះជាការស្រេច។ មីឆាត្រប់សាច់ជ្រូកចិញ្ច្រាំ សាច់ឆាស៊ីវក្នុងមួយចានតម្លៃ ១២០០០រៀល៕
ភ្នំពេញ: គ្រាន់តែឮឈ្មោះ «យីហ៊ឺបីរសជាតិ» យើងច្បាស់ជាឆ្ងល់ចង់ដឹងថា ក្នុងចានគ្រឿងក្លែមនេះមានអ្វីខ្លះទៅ? ហើយថាតើរសជាតិវាឆ្ងាញ់ប្លែកមាត់យ៉ាងណា? គ្រឿងក្លែមនេះមិនពិបាកធ្វើទេ ប៉ុន្តែវាទាមទារឲ្យចុងភៅចេះលៃលកបរិមាណគ្រឿងផ្សំរសជាតិតាមការគួរ ទើបវាមានរសជាតិឆ្ងាញ់។ គ្រឿងផ្សំដែលយើងត្រូវការមាន យីហ៊ឺ បង្គាក្រៀម ខ្ទឹមស ខ្ទឹមក្រហម ជ្រក់គល់ខ្ទឹម ម្ទេសដៃនាង ជីររណារ ជីរនាងវង សាលាដ ការ៉ុត ក្រូចឆ្មារ គល់ស្លឹកគ្រៃ ម្សៅស៊ុប និងស្ករស។ វិធីធ្វើគឺដំបូងត្រូវដុតយីហ៊ឺឲ្យក្រៀមល្មម រួចហែកបេះជាសរសៃៗ។ បង្គាក្រៀមត្រូវត្រាំទឹកឲ្យរីក រួចពូតឲ្យស្ងួត។ គល់ស្លឹកគ្រៃ ខ្ទឹមស និងខ្ទឹមក្រហមត្រូវហាន់ស្ដើងៗ។ បន្ទាប់ពីរៀបរយគ្រឿងផ្សំរួច ត្រូវចាប់ផ្ដើមយកសរសៃយីហ៊ឺ បង្គាក្រៀម គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ជីររណារ ជីរនាងវង និងជ្រក់គល់ខ្ទឹមមកច្របល់ចូលគ្នាដោយបន្ថែមស្ករស ម្សៅស៊ុប ហើយច្របាច់ក្រូចឆ្មារចូលបន្តិច។ ចុងក្រោយ គ្រាន់តែរៀបសាលាដ និងចំណិតការ៉ុតដាក់ចាន រួចដួសញាំដាក់ពីលើជាការស្រេច។ យីហ៊ឺបីរសជាតិនេះជាប្រភេទគ្រឿងក្លែមមានរសជាតិជូរអែមហឹរតិចៗ និងមានតម្លៃប្រមាណជាង ៤ ដុល្លារ…
ភ្នំពេញ: ភោជនីយដ្ឋាន ផាកកាហ្វេ ដែលជាហាងអាហារប្ដេជ្ញាមិនប្រើប៊ីចេងនោះ បានណែនាំនូវមុខម្ហូបថ្មីឆ្ងាញ់ប្លែកមាត់ដែលអាចទទួលទានបានគ្រប់ពេល។ មីគោកក្ដាមសក ជាអាហារដែលមានសាច់រសជាតិបំពងស្រួយ និងសម្រួលបំពង់កពេលទទួលទានដោយទឹកស៊ុបឆ្អឹងជំនីរជ្រូក។ អាហារនេះមានរសជាតិឆ្ងាញ់ប្លែក ខណៈវិធីចម្អិនក៏មិនស្មុគស្មាញ។ គ្រឿងផ្សំដែលយើងត្រូវការមាន មីដុំ ក្ដាមសក ដើមគូឆាយ ស្លឹកខ្ទឹម ម្សៅបំពង ពងមាន់ ប្រេងឆា ស្ករស អំបិល ឆ្អឹងជំនីរជ្រូក ឆៃថាវ ឆៃប៉ូវ ការ៉ុដ បង្គាក្រៀម និងយីហ៊ឺ។ ចំពោះវិធីចម្អិនវិញគឺដំបូងត្រូវដាំទឹកស៊ុបឲ្យពុះ រួចសឹមដាក់បង្គាក្រៀម និងយីហ៊ឺចូល។ ក្រោយពីវាពុះបានមួយសន្ទុះ ចាប់ផ្ដើមដាក់ឆ្អឹងជំនីរជ្រូកចូល មុននឹងបន្ថែមឆៃប៉ូវ ឆៃថាវ និងការ៉ុដ។ ទឹកស៊ុបនេះត្រូវបន្តរម្ងាស់ប្រមាណពីរបីម៉ោងឲ្យចូលជាតិ។ ទិដ្ឋភាពនៅខាងក្នុងភោជនីយដ្ឋានផាកកាហ្វេ។ រូបថត ParkCafe ក្ដាមសកមួយក្បាលត្រូវយកមកកាត់ជាបួនដុំ រួចប្រឡាក់ជាមួយម្សៅបំពង និងពងមាន់ក្រហម មុននឹងយកទៅបំពងជាមួយប្រេងឆាឲ្យឆ្អិនល្អ។ មីដុំត្រូវយកទៅស្រុសឲ្យទន់រួចប្រឡាក់ប្រេងកុំឲ្យសរសៃមីជាប់គ្នា ហើយសឹមច្របល់វាជាមួយស្លឹកខ្ទឹមចិញ្ច្រាំ។ ចាប់ផ្ដើមដួសមីដាក់ចាន រួចរៀបក្ដាមសកបំពងពីលើ និងដាក់ដើមគូឆាយ។ មីគោកក្ដាមសកនេះត្រូវបានបម្រើជាមួយទឹកស៊ុបឆ្អឹងជំនីរជ្រូកដែលចម្អិនដូចខាងលើ។ អាហារនេះមានតម្លៃប្រមាណជាង ៥…
ភ្នំពេញ: បើទោះជាលៀសជាពពួកសត្វមានសម្បកដែលគេនិយមបរិភោគនារដូវរាំងភ្លៀង សព្វថ្ងៃមិនថាខែណាទេ គេតែងឮសំឡេងពពាយនាយលក់លៀសហាល ហើយនៅតាមហាងក៏មានបម្រើម្ហូបធ្វើពីលៀសពេញមួយឆ្នាំតែម្ដង។ ហាង «ខ្ចៅកូនភ្លោះ» ខាងកើតផ្សារទួលទំពូង ក្រៅពីល្បីដោយសារអាហារសម្រន់ ខ្ចៅចំហុយទឹកជ្រលក់អំបិលមីនោះ ហាងដែលផ្ដើមចេញពីតូបចិញ្ចើមថ្នល់ពង្រីកដល់ជួលផ្ទះពីរល្វែងមួយនេះក៏ទទួលបានការគាំទ្រដោយសារមុខម្ហូបលៀសប្រឡាក់គ្រឿងឆាអម្ពិលទុំផងដែរ។ គេធ្លាប់តែឮងាវឆាអម្ពិលទុំ ឯលៀសប្រឡាក់គ្រឿងឆាអម្ពិលទុំហាក់មិនសូវស៊ាំត្រចៀកប៉ុន្មានទេ។ ប៉ុន្តែរូបមន្តចម្អិនវាគឺមិនខុសគ្នាទេ។ គ្រឿងផ្សំមាន លៀស ម្សៅស៊ុប អម្ពិលទុំ ម្ទេសដៃនាង អំបិល ខ្ទឹមស ប្រេងឆា និងស្ករស។ លៀសត្រូវយកទៅត្រាំលាងទឹកឲ្យស្អាត រួចយកវាមកប្រឡាក់គ្រឿងផ្សំរសជាតិមានអំបិល ស្ករស និងម្សៅស៊ុប ដោយផ្អាប់វាទុកប្រមាណជា ១៥ នាទី។ បន្ទាប់មកចាប់ផ្ដើមចាក់ប្រេងឆាចូលខ្ទះក្ដៅ រួចបង់ខ្ទឹមសចិញ្ច្រាំឲ្យប្រែពណ៌ឈ្ងុយសឹមចាក់ទឹកអំពិលទុំចូល។ ចុងក្រោយត្រូវចាក់លៀសចូល រួចឆា ២-៣ ត្រឡប់ ហើយចាក់ម្ទេសចូលនោះជាការស្រេច៕
ភ្នំពេញ: ម៉ាំគឺជាម្ហូបខ្មែរដែលប្រជាជនស្រុកស្រែចម្ការនិយមធ្វើផ្អាប់ទុកសម្រាប់ទទួលទានបានយូរថ្ងៃ។ ដោយសារតែម្ហូបនេះញ៉ាំមិនងាយរងាន់ និងធ្វើឲ្យអ្នកបរិភោគញ៉ាំហើយរឭកដល់ស្រុកកំណើតនោះ ទើបម្ហូបនេះត្រូវបានហាងមួយចំនួនកែច្នៃយកមកលក់បម្រើភ្ញៀវ។ នៅភោជនីយដ្ឋានកញ្ញាឧត្តម ដែលស្ថិតនៅខាងកើតរង្វង់មូលទួលគោក ម៉ាំត្រីរ៉ស់ត្រូវបានគេចំហុយទទួលទានជាមួយបន្លែអន្លក់ និងត្រប់ដុត។ មុខម្ហូបនេះមានគ្រឿងផ្សំដូចជា ម៉ាំត្រីរ៉ស់ (ឬម៉ាំត្រីពោ) ត្រប់វែងសាច់ជ្រូកបីជាន់ ខ្ទឹមក្រហម ខ្ទឹមស ម្សៅស៊ុប ស្ករស និងម្ទេស។ សម្រាប់បន្លែអន្លក់រួមមានត្រប់ស្រួយ សណ្ដែកកួរ ពពាយ ត្រសក់ និងការ៉ុត។ របៀបចម្អិនគឺដំបូងត្រូវយកម៉ាំមកចិញ្ច្រាំជាមួយសាច់ជ្រូកបីជាន់ឲ្យម៉ដ្ឋ។ ខ្ទឹមស និងខ្ទឹមក្រហមត្រូវចិញ្ច្រាំឲ្យម៉ដ្ឋដូចគ្នាមុននឹងយកទៅចិញ្ច្រាំលាយជាមួយម៉ាំ និងសាច់ជ្រូកបីជាន់។ ដួសម៉ាំដាក់ចានរួចលាយគ្រឿងផ្សំរសជាតិមាន ម្សៅស៊ុប និងស្ករសបន្តិច។ បន្ថែមខ្ទឹមស និងម្ទេសពីលើរួចសឹមយកទៅចំហុយរយៈពេល ២០ នាទី។ ចំណែកឯ ត្រប់វែងត្រូវយកទៅអាំង ឬដុតប្រមាណ ១០ នាទី រួចបកសម្បក វះវាដាក់ចានជាមួយនឹងបន្លែអន្លក់នោះជាការស្រេច៕
សៀមរាប: ដោយកែច្នៃសំណង់ផ្ទះបែបខ្មែរធ្វើជាភោជនីយដ្ឋាន ភោជនីយដ្ឋាន «ម្ហូប» ដែលមានទីធ្លាដុះដាលដោយរុក្ខជាតិបៃតងដ៏ត្រជាក់ភ្នែកនោះ មានមុខម្ហូបឆ្ងាញ់ជាច្រើន។ ថ្ងៃនេះយើងសូមបង្ហាញនូវម្ហូប «ឆ្អឹងជំនីរជ្រូកខ្ចីឆាខ្ញី» ដ៏ឈ្ងុយឆ្ងាញ់ដែលមានគ្រឿងផ្សំងាយៗ។ ម្ហូបនេះយើងត្រូវការគ្រឿងគ្រៅដូចជា ឆ្អឹងជំនីរជ្រូក (ជាប់ឆ្អឹងខ្ចី) ខ្ញីចាស់ ស្លឹកក្រូចសើច ស្លឹកខ្ទឹម ខ្ទឹមស ម្ទេស ទឹកត្រីកោះកុង ប្រេងឆា ម្សៅស៊ុប ស្ករស និងអំបិល។ ចំពោះវិធីចម្អិនវិញគឺដំបូងខ្ញីត្រូវហាន់ជាសរសៃស្ដើងវែងៗ រួចយកទៅបំពងជាមួយប្រេងឆា រួចសឹមស្រង់វាទុកមួយអន្លើ។ ឆ្អឹងជំនីរជ្រូកត្រូវកាត់ជាកង់ៗហើយប្រឡាក់ជាមួយខ្ទឹមសចិញ្ច្រាំ ព្រមទាំងគ្រឿងផ្សំរសជាតិមានម្សៅស៊ុប ស្ករស និងអំបិល តែបន្តិចបន្តួចប៉ុណ្ណោះហើយផ្អាប់ទុកមួយសន្ទុះ។ បន្ទាប់មកដាក់ខ្ទះឲ្យក្ដៅ រួចចាក់ប្រេងឆាជាមួយខ្ទឹមសចិញ្ច្រាំ។ ឆាឆ្អឹងជំនីរជ្រូកដោយបន្ថែមទឹកបន្តិចដើម្បីកុំឲ្យវាខ្លោច។ ភោជនីយដ្ឋាន ម្ហូប មានទីតាំងជាផ្ទះបែបខ្មែរនៅសៀមរាប។ ពេលដែលឆ្អឹងជំនីរឆ្អិន ចាប់ផ្ដើមដាក់ខ្ញីបំពងចូល រួចបន្តរំលីងឲ្យស្ងួត សឹមដាក់ស្លឹកក្រូចសើច គល់ខ្ទឹម និងម្ទេស ហើយដួសដាក់ចាន។ ចំពោះវិធីលាយទឹកត្រីកោះកុងនោះគឺដំបូងត្រូវបុកខ្ទឹមសឲ្យច្រើនជាមួយនឹងម្ទេសស្រស់ ហើយច្របាច់ក្រូចឆ្មារ មុននឹងចាក់ទឹកត្រី និងស្ករសកូរឲ្យសព្វជាការស្រេច។ ឆ្អឹងជំនីរជ្រូកខ្ចីឆាខ្ញីនេះអាចទទួលទានជ្រលក់ជាមួយទឹកត្រីកោះកុង។ ភោជនីយដ្ឋាន ម្ហូប…
ភ្នំពេញ: ជាមួយនឹងស្លាកយីហោភាសាអង់គ្លេសលាយខ្មែរដែលគ្រាន់តែស្ដាប់ក៏ប្លែកត្រចៀកហើយនោះ ភោជនីយដ្ឋាន «The ឆ្ងាញ់» នៅមានមុខម្ហូបច្នៃប្រឌិតប្លែកៗគួរឲ្យទាក់ទាញ។ ថ្ងៃនេះភ្នំពេញប៉ុស្ដិ៍នឹងនាំលោកអ្នកទៅស្គាល់មុខម្ហូបថ្មីមួយឈ្មោះថា «សាច់គោបុកម្អម» ដែលមានគ្រឿងផ្សំសាមញ្ញៗប៉ុន្តែឆ្ងាញ់ប្លែក។ ដើម្បីចម្អិនម្ហូបនេះយើងត្រូវការ សាច់គោចំឡកផុយ ម្អម ខ្ទឹមក្រហម ក្រូចឆ្មារ ការ៉ុដ ប៉េងប៉ោះក្រហម (សម្រាប់លម្អចានម្ហូបប៉ុណ្ណោះ) ទឹកប្រហុក ម្ទេស ស្ករស អំបិល និងម្សៅស៊ុប។ មុនដំបូងត្រូវយកសាច់គោទៅចិញ្ច្រាំឲ្យម៉ដ្ឋរួចយកម្អមមកច្របល់ជាមួយ ដោយបន្ថែមគ្រឿងផ្សំរសជាតិដូចជា អំបិល ស្ករស និងម្សៅស៊ុប។ បន្ទាប់មកទៀតត្រូវហាន់ ម្ទេស និងខ្ទឹមក្រហម ហើយច្របល់ជាមួយសាច់គោ និងទឹកប្រហុក។ ចុងក្រោយត្រូវច្របាច់ក្រូចឆ្មារបន្ថែមដើម្បីឲ្យស្លោកសាច់គោនោះជាការស្រេច។ ម្ហូបសាច់គោបុកម្អមនេះមានតម្លៃ ១៦០០០ រៀលនៅហាង The ឆ្ងាញ់។ ភោជនីយដ្ឋានដែលស្ថិតនៅខាងក្រោយមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នេះក៏មានបម្រើអាហារប្លែកៗដូចជា បាយអប់បំពង់ឫស្សី អណ្ដាតគោឆាអង្ក្រង ចេកកាច់រាង ឆាកែងសាច់មាន់ និងមីឆាត្រប់សាច់ជ្រូកចិញ្ច្រាំ ដោយមុខម្ហូបនីមួយៗមានតម្លៃពី ៥០០០ ដល់ ៤០០០០…
ភ្នំពេញ: ស្ថិតនៅជិតវត្តនាគវ័ន ភោជនីយដ្ឋានមួយកន្លែងបានក្លាយជាចំណាប់អារម្មណ៍របស់អ្នកនិយមមុខម្ហូបខ្មែរប្លែកៗ។ ថ្ងៃនេះភ្នំពេញប៉ុស្ដិ៍សូមនាំយកមកនូវរូបមន្តចម្អិន «មាន់ដុតទឹកឃ្មុំប្រហុកពងអង្ក្រង» ពីហាងកញ្ញាឧត្តម។ គ្រឿងផ្សំមុខម្ហូបនេះរួមមាន មាន់ស្រែ ពងអង្ក្រងឆៅ ខ្ទឹមស ខ្ទឹមក្រហម ទឹកឃ្មុំព្រៃ ប្រហុក គល់ស្លឹកគ្រៃ ក្រូចឆ្មារ ម្ទេស ស្លឹកក្រូចសើច ការ៉ុត ត្រយូងចេក ពពាយ ត្រសក់ ត្រប់ស្រួយ ស្ពៃក្ដោប អំបិល ស្ករស ប្រេងឆា ម្រេច ប្រេងខ្យង ទឹកស៊ីអ៊ីវ និងម្សៅស៊ុប។ វិធីចម្អិន: ដំបូងត្រូវយកខ្ទឹមស និងខ្ទឹមក្រហមទៅចិញ្ច្រាំ រួចសឹមបំពងឲ្យឈ្ងុយ។ ខ្ទឹមដែលបំពងរួចត្រូវយកទៅប្រឡាក់ជាមួយសាច់មាន់ ដោយបន្ថែមគ្រឿងផ្សំរសជាតិមានអំបិល ស្ករស ម្សៅស៊ុប ម្រេច ទឹកស៊ីអ៊ីវ ប្រេងខ្យង និងទឹកឃ្មុំ ហើយផ្អាប់ទុកមួយសន្ទុះ។ បន្ទាប់មកទៀតត្រូវញាត់គល់ស្លឹកគ្រៃក្នុងមាន់ ហើយសឹមដុតប្រមាណជា ២០ ទៅ ៣០ នាទីអាស្រ័យទៅតាមទំហំមាន់តូច ឬធំ។…

