ក្រុងម៉ាល: ទេសភាពដែនកោះម៉ាល់ឌីវ គឺជាឋានសួគ៌លោកិយដែលមនុស្សគ្រប់រូបនៅជុំវិញពិភពលោករមែងប្រាថ្នាចង់ទៅឃើញជាក់នឹងភ្នែក ជាពិសេស សម្រស់ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់បន្តុបទៅដោយកោះតូចធំជាច្រើន។ រមណីយដ្ឋាន Club Med Maldives Kani ស្ថិតក្នុងចំណោមប្រជុំកោះរាប់រយដែលត្រូវបានអភិវឌ្ឍជារមណីយដ្ឋានកម្សាន្ដ រំលេចទៅដោយរូបភាពស្រស់ត្រកាលហាក់បីដូចជាផ្ទាំងគំនូរបន្ថែមពណ៌ធម្មជាតិដ៏ខៀវស្រងាត់ចាំងឆ្លុះផ្ទៃទឹក ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសសម្រាប់គូស្នេហ៍ទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងទៅក្រេបទឹកឃ្មុំលើបង្គងផ្ទៃសមុទ្រល្វឹងល្វើយដ៏រ៉ូមែនទិក។ ចំពោះដំណើរកម្សាន្តទៅកាន់កោះម៉ាល់ឌីវ ភ្ញៀវទេសចរចំណាយរយៈពេល ៤ ម៉ោងដោយការហោះហើរត្រង់ពីបាងកកតាមរយៈ Bangkok airways និងបន្តដំណើរតាមកាណូតលឿននៅលើផ្ទៃសមុទ្រប្រមាណជា ៣០ នាទីទើបទៅដល់រមណីយដ្ឋាន Club Med Maldives Kani នៃដែនកោះម៉ាល់ឌីវ។ សម្រាប់ដំណើរកម្សាន្ដថ្ងៃទីមួយនៅរមណីយដ្ឋាន Club Med Maldives Kani ភ្ញៀវត្រូវសម្រាកកាយនៅក្នុង Manta lounge ជាកន្លែងឯកជនដែលរចនាឡើងយ៉ាងពិសេសទៅតាមតម្រូវការរបស់ភ្ញៀវ ដោយពួកគេនឹងទទួលបានការស្វាគមន៍ និងមានកម្មវិធីជាច្រើន ដូចជា ការហែលទឹកពណ៌ខៀវចាស់នៅលើ Lagoon Suite ឬក៏អានសៀវភៅ ហាលថ្ងៃនៅលើឆ្នេរខ្សាច់ដ៏សក្បុស ឬលើសំណាញ់ដែលធ្វើឡើងយ៉ាងពិសេសនៅលើផ្ទៃទឹកជាមួយនឹងការក្រេបស្រាសាំប៉ាញ ឬភេសជ្ជៈត្រជាក់ៗ ឬក៏ស្រាបៀរមកពីគ្រប់ទិសទីទៅតាមចំណង់ចំណូលចិត្តដែលភ្ញៀវចង់បាន។ សម្រាប់ឱកាសដ៏រ៉ូមែនទិកលក្ខណៈឯកជនដែលមិនចង់មានអ្វីមករំខានសេចក្ដីសុខអ្នកទាំងពីរ គូស្នេហ៍អាចជ្រើសរើសយកឱកាសចុះមុជទឹកក្នុងអាងនៃបន្ទប់…
Author: ឈឹម ស្រីនាង
ភ្នំពេញ: បើទោះជាមមាញឹកនឹងកម្មវិធីប្រគំតន្ត្រីនៅតាមបណ្ដាខេត្តក្រុងជាប់គ្នារដឹកសឹងតែលែងស្គាល់ផ្ទះសម្បែងក្ដី ក៏កំពូលតារាចម្រៀង មាស សុខសោភា បានដាក់គម្រោងការចុងសប្ដាហ៍នេះ ដោយនាំយកអំណោយ និងថវិកាទៅជួយជនរងគ្រោះដោយសារការឆ្លងមេរោគអេដស៍ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ តារាស្រីមានទឹកដមសំនៀងពីរោះ និងល្បីឈ្មោះតាមរយៈសកម្មភាពមនុស្សធម៌ ព្រមទាំងក្លាហានចេញមុខការពារព្រៃឈើធម្មជាតិរហូតដល់មានអ្នកគាំទ្រក្នុងបណ្ដាញសង្គមច្រើនលើសលប់ដល់ជាង ១ លាននាក់នោះ បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ផ្ទាល់ក្នុងជំនួបកម្មវិធីប្រគំតន្ត្រីចុងសប្ដាហ៍ ថា នៅថ្ងៃសៅរ៍អាទិត្យនេះ កញ្ញានឹងនាំយកអំណោយថវិកាជូនប្រជាជនប្រមាណ ៣០០ នាក់ដែលកំពុងរងទុក្ខវេទនាពីការឆ្លងមេរោគអេដស៍ដោយសារកំហុសគ្រូពេទ្យដែលមិនមានវិជ្ជាជីវៈ នៅឃុំរកា។ កញ្ញា មាស សុខសោភា បាននិយាយថា៖ «នៅចុងសប្ដាហ៍នេះ ពេលខ្ញុំទៅច្រៀងខនសឺតនៅខេត្តប៉ៃលិន ខ្ញុំនឹងឆៀងចូលទៅខេត្តបាត់ដំបងដើម្បីជួបបងប្អូននៅឃុំរកា។ ខ្ញុំទៅទីនោះគឺខ្ញុំចង់លើកទឹកចិត្តដល់ពួកគាត់ដែលឆ្លងមេរោគអេដស៍នោះ កុំឲ្យពួកគាត់បាក់ទឹកចិត្ត គឺត្រូវមានសង្ឃឹមរស់នៅឲ្យដូចគេឯងធម្មតាអ៊ីចឹង»។ ស្ថាបនិកមូលនិធិ «បេះដូង មាស សុខសោភា» ដែលបង្កើតឡើងក្នុងគោលបំណងឧបត្ថម្ភជនរងគ្រោះមហន្តរាយ ជួយប្រជាជនជួបទុក្ខលំបាក រួមចំណែកលើកកម្ពស់ការអប់រំ និងថែរក្សាបរិស្ថានព្រៃឈើធម្មជាតិនោះ បានឲ្យដឹងថា អំណោយ និងថវិកាផ្ដល់ជូនប្រជាជនឆ្លងមេរោគអេដស៍លើកនេះគឺរំលេចចេញពីទឹកចិត្តរបស់សប្បុរសជន រួមទាំងញើសឈាមរបស់រូបនាងផ្ទាល់។ កញ្ញាបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្ដិ៍…
ភ្នំពេញ: Huawei G Play Mini និង Huawei Honor X4 ស៊េរីថ្មីទាំងពីរនេះ មានរាង ស្ដើង ស្រាល ស័ក្តិសមបំផុតសម្រាប់យុវវ័យ និងអ្នកធ្វើការតាមក្រុមហ៊ុន។ នេះជាការលើកឡើងរបស់ លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ។ Huawei G Play Mini គឺជាម៉ូដែលថ្មីមួយដែលបំពាក់ដោយ CPU ប្រភេទ Octa-Core ល្បឿន 64-bit ទំហំ 1,2 GHz អង្គប្រតិបត្តិការប្រភេទ Kirin 620 និងដំណើរការដោយប្រព័ន្ធ KitKat 4.4 OS ។ ស្មាតហ្វូនដ៏ទំនើបនេះ ភ្ជាប់មកជាមួយនូវអេក្រង់ទំហំ ៥ អ៊ីញ HD IPS ថាមពលថ្ម 2550mAh មាន…
ភ្នំពេញ: ជំងឺហឺតដែលកើតឡើងលើមនុស្សប្រមាណ ៣ រយលាននាក់ក្នុងពិភពលោក និងជាពិសេសកុមារនោះ ត្រូវបានលើកឡើងជាប្រធានបទ «ការយកឈ្នះដើម្បីប្រឆាំងនឹងជំងឺហឺតរបស់អ្នក» ដែលបង្ហាញដោយក្រុមគ្រូពេទ្យជាតិ និងអន្តរជាតិនៅសណ្ឋាគារ Intercontinental រាជធានីភ្នំពេញ ដើម្បីផ្ដល់ការយល់ដឹងឲ្យកាន់តែច្បាស់ដល់សាធារណជន។ ហឺតគឺជាជំងឺដែលមិនមានការព្យាបាលឲ្យជាសះស្បើយទាំងស្រុងនោះទេ។ ជំងឺនេះជាជំងឺដែលលេចធ្លោមួយក្នុងចំណោមជំងឺរ៉ាំរ៉ៃទាំងអស់មិនថាប្រទេសកំពុងអភិវឌ្ឍន៍ទេ សូម្បីតែនៅប្រទេសរីកចម្រើន ក៏អត្រាជំងឺនេះអាចកើតមានពី ១០ ទៅ ២០ ភាគរយ។ នេះបើតាមបទបង្ហាញក្នុងកម្មវិធីរៀបចំដោយក្រុមហ៊ុនថែទាំសុខភាពអន្តរជាតិ Glaxo Smthkline (GSK)។ ក្នុងបទបង្ហាញនេះ លោកសាស្ត្រាចារ្យ នី ចន្ទី ប្រធានផ្នែកជំងឺសួតនៅមន្ទីរពទ្យព្រះកុសុមៈ បានឲ្យដឹងថា៖ «ជំងឺហឺតគឺជាជំងឺជាជំងឺមួយដែលទាក់ទងលើផ្លូវដង្ហើម ប៉ុន្តែមិនមែនជាជំងឺឆ្លងនោះទេ ហើយបើអ្នកនៅក្បែរអ្នកកើតហឺតនោះគឺកុំបារម្ភថាឆ្លងតាមការដងដង្ហើមឲ្យសោះ»។ លោកបញ្ជាក់ពីអត្រាកើតជំងឺហឺតនេះថា៖ «ហឺតគឺជាជំងឺតពូជនៅលើក្មេង ប្រសិនជាឪពុកម្តាយកើតហឹតទាំងពីរគឺអាចឆ្លងហឺតពី ៤០ ទៅ ៤៥ ភាគរយ»។ រោគសញ្ញានៃជំងឺហឹតគឺក្អក ពិបាកដកដង្ហើម និងខ្យល់ដង្ហើមឮសូរដូចគេហួច។ អ្នកដែលមានជំងឺនេះអាចមានបញ្ហាក្នុងការដកដង្ហើម ជួនកាលធ្វើទុក្ខ ជួនកាលអត់។ អ្នកជំងឺហឹតក្អកស្ងួត អាចភ្ញាក់ពីគេងនៅពេលពេលយប់ទៀបភ្លឺ ដកដង្ហើមយឺតៗ ណែនទ្រូង…
ភ្នំពេញ: នំខ្ញីគឺជាចំណីសម្រន់ដ៏ពេញនិយមរបស់ប្រជាជនខ្មែរជាយូរលង់ណាស់មកហើយ។ ប៉ុន្តែសព្វថ្ងៃ នៅតាមទីក្រុងនានា ចំណីនេះកម្រនឹងឃើញលក់ណាស់។ គេច្រើនប្រទះឃើញនំខ្ញីលក់នៅតាមស្រុកភូមិ ទីជនបទក្បែរតូបលក់គ្រឿងទេសតូចៗ។ ទោះជាសព្វថ្ងៃអ្នកទីក្រុងកម្របានភ្លក្សនំខ្ញីក្ដី ក៏យើងអាចរៀនចម្អិនវាជាមួយគ្រឿងផ្សំងាយៗដូចជា ម្សៅដំណើបខ្មែរ ម្សៅមី ស្ករស អំបិល ពងមាន់ និងប្រេងបន្លែ។ ម្សៅដំណើប ពងមាន់ (យកតែផ្នែកពណ៌លឿង) ស្ករស និងអំបិលបន្តិចចូលរួចវាយចូលគ្នាដោយបន្ថែមទឹកបន្តិចដើម្បីឲ្យសាច់ម្សៅ និងគ្រឿងផ្សំចូលគ្នាល្អ។ យកម្សៅដំណើបដែលផ្សំគ្រឿងរួចមកលញ់ធ្វើជារាងមើមខ្ញី។ ដើម្បីកុំឲ្យម្សៅជាប់ដៃ ត្រូវលាបបាតដៃជាមួយប្រេងឆាបន្តិច។ ក្រោយពីលញ់ តម្រៀបដាក់ថាសរួចប្រឡាក់ជាមួយនឹងម្សៅមី សឹមយកទៅបំពងជាមួយប្រេងឆាក្ដៅ។ ពេលដែលម្សៅនំឡើងឆ្អិនស្រួយ ត្រូវស្រង់វាហើយដាក់ឲ្យស្រក់ខ្លាញ់នោះជាការស្រេច៕
ភ្នំពេញ: ក្រោយពីមានការទទួលស្គាល់យ៉ាងខ្លាំងពីយុវវ័យ អំពីហាងលក់គ្រឿងអាំងហឹរហោះ ដែលធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ទីនោះលេបទឹកមាត់នោះ បច្ចុប្បន្ននេះ ហាងលក់តៅហ៊ូអាំងរសជាតិដើមពីប៉ោយប៉ែត បានបង្ហាញមុខអាំងមួយមុខទៀតគឺស្បែកមាន់ជាប់សាច់ប្រឡាក់អំបិលម្ទេសអាំង។ ជាមួយប្រជាប្រិយភាពមានការកុម្ម៉ង់ច្រើន នូវស្បែកមាន់ជាប់សាច់ប្រឡាក់អំបិលម្ទេសអាំងត្រូវបានគេប្រើសាច់ត្រង់ស្លាបមកចៀរយកឆ្អឹងចេញ រួចប្រឡាក់ជាមួយអំបិល ស្ករស ម្សៅស៊ុប និងប្រេងខ្យងផ្អាប់ទុក។ ក្រោយពីយកទៅអាំងលើភ្លើងកម្តៅមធ្យមរហូតដល់ស្បែកជាប់សាច់មាន់នោះឆ្អិនល្អ ទើបចាប់ផ្ដើមរោយម្ទេសម៉ដ្ឋ និងលាបប្រេងបន្ថែមពីលើសាច់ខណៈចង្កាក់ដោតសាច់ស្ថិតនៅលើចង្អើរ។ នៅហាងតៅហ៊ូអាំងម្ដុំខាងក្រោយសណ្ឋាគារប្រេស៊ីដង់ ស្បែកមាន់ជាប់សាច់អាំងអំបិលម្ទេសដោតចង្កាក់នេះ អាចញ៉ាំវាជាមួយទឹកស៊ុបឆ្អឹងមាន់ស្ពៃកំប៉ុងគឺរឹតតែឆ្ងាញ់៕
ភ្នំពេញ: ព្រុយត្រីឆ្លាមត្រូវបានប្រជាជនចិនមួយចំនួនជឿជាក់ថាជាអាហារដែលប៉ូវសុខភាព និងសម្រស់ បើទោះជាអាហារនេះមានការជជែកវែកញែកច្រើនពីគុណប្រយោជន៍របស់វា។ ប្រជាជនចិនភាគច្រើនចម្អិនព្រុយត្រីឆ្លាមជាទឹកស៊ុបអប់ដោយថ្នាំប៉ូវ និងបន្លែផ្សេងៗ។ ទន្ទឹមនឹងនោះគេក៏អាចរម្ងាស់ព្រុយត្រីឆ្លាមធ្វើជាទឹកស៊ុបឆ្នាំងភ្លើងសម្រាប់ទទួលទានជាមួយជម្រើសបន្លែ និងសាច់ដ៏ច្រើនស្រដៀងនឹងស៊ូគីស៊ុបដែរ។ នៅហាងស៊ុប Creative តាមបណ្ដោយមហាវិថីសុធារស ជិតអគារហុងកុងសិនធើរ ស៊ុបឆ្នាំងភ្លើងព្រុយត្រីឆ្លាម គឺជាអាហារដែលមេចុងភៅអះអាងថា មិនត្រឹមតែឆ្ងាញ់នោះទេ ថែមទាំងប៉ូវសុខភាពស្បូន និងសម្រស់ស្បែកទៀតផង។ បើទោះជាភោជនីយដ្ឋានបែបសិង្ហបុរីមួយនេះបម្រើនូវស៊ុបដ៏ល្បីល្បាញរបស់ចិនក៏ពិតមែន ប៉ុន្តែបរិយាកាសក្នុងហាងមានលក្ខណៈបែបបស្ចិមប្រទេស។ នៅក្នុងហាងមានរចនានូវគ្រឿងសង្ហារឹមទំនើប សាឡុង និងតុពណ៌ប្រផេះ មានរន្ធសម្រាប់ដាក់កូនឆ្នាំងស៊ុបឆ្នាំងភ្លើងដាច់ដោយឡែកសម្រាប់ភ្ញៀវម្នាក់ៗ។ ដើម្បីទទួលទានជាមួយទឹកស៊ុបព្រុយត្រីឆ្លាមដែលចុងភៅរម្ងាស់ទុកតាំងពីព្រឹកព្រលឹមសម្រាប់បម្រើភ្ញៀវពេលល្ងាចនោះ គេអាចកុម្ម៉ង់គ្រឿងផ្សំដូចជា សាច់ត្រីតុកកែស្រស់ បង្គា ស្បែកត្រីបំពង គាវ ផ្សិត ស្ពៃ តាំងឱ ស្ពៃតឿ ត្រួយសណ្ដែក ទំពាំង ខាត់ណា និងសារាយសមុទ្រ។ ជាមួយនឹងឆ្នាំងទឹកស៊ុបខុសៗគ្នា ភ្ញៀវនីមួយៗក៏អាចជ្រើសរើសរសជាតិទឹកស៊ុបផ្សេងទៀតដូចជា ស៊ុបឆ្អឹងជំនីរជ្រូក ស៊ុបថ្នាំចិនសែ និងរសជាតិតុមយ៉ាំ បន្ថែមរសជាតិដោយទឹកជ្រលក់ជាច្រើនប្រភេទ៕
ព្រះសីហនុ: ជីវិតតស៊ូសម្ដែងគ្រវីភ្លើងស្នាមរលាកពេញប្រាណនាំឲ្យបុរសម្នាក់សម្រេចក្ដីសុបិនធ្វើជាម្ចាស់បារ៍នៅឆ្នេរអូរឈើទាល។ ក្នុងវ័យ ២៧ឆ្នាំ លោក ផល សុភ័ណ្ឌ បុរសដែលមានដងខ្លួនសម្បូរស្នាមសាក់មានខ្សែជីវិតផ្លាស់ប្ដូរ អាស្រ័យការងារពីមួយកន្លែងទៅមួយកន្លែងឥតឈប់ឈរទម្រាំសម្រេចក្ដីប្រាថ្នាធ្វើជាម្ចាស់បារ៍ JJ”s Playground នៅជាប់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ។ ផ្ដើមចេញពីជីវិតសិស្សក្រៅសាលា យុវជន សុភ័ណ្ឌ ហៅ ចននី ដែលមិនសូវទទួលបានភាពកក់ក្ដៅពីគ្រួសារ បានសម្រេចចិត្តផ្សងព្រេងវាសនាលើវិថីការងារដើម្បីចិញ្ចឹមក្រពះ។ ថៅកែបារ៍វ័យក្មេងសម្បុរស្រអែមរាងខ្ពស់ស្រឡះ បានរៀបរាប់ដំណើរជីវិតទាំងអឹមអៀមថា៖ «ពេលនោះខ្ញុំក៏បានរៀនខ្លះពី Graphic Design អ៊ីចឹងក៏សម្រេចចូលធ្វើការនៅផលិតកម្ម KH ប្រហែលជា ១ ឆ្នាំកន្លះ ខ្ញុំក៏សម្រេចប្តូរទៅនៅ កំពង់សោម ដោយដំបូងគ្រាន់តែគិតថា ទៅលេងមិត្តភក្តិនៅទីនោះតែប៉ុណ្ណោះ»។ នៅខេត្តជាប់ឆ្នេរសមុទ្រសម្បូរសក្ដានុពលទេសចរណ៍មួយនេះ ចននី បានធ្វើការជាអ្នកបម្រើក្នុងហាងម្ហូប អ្នកក្រឡុកស្រា និងអ្នកសម្ដែងគ្រវីភ្លើងតាមបារ៍នានា។ តាមរយៈការហ្វឹកហាត់ដោយមើលវីដេអូដោយខ្លួនឯង ចននី ដែលជាអ្នកចេះសម្ដែងគ្រវីភ្លើងដំបូងនៅឆ្នេរសមុទ្រកម្ពុជា រងការរលាកខ្លួនប្រាណជាច្រើនអន្លើមុននឹងសម្ដែងបានថ្នឹក។ ក្រោយមកបន្តិចម្ដងៗស្នាមរលាកទាំងនេះត្រូវបានបិទបាំងដោយស្នាមសាក់ជំនួសវិញ។ តាមរយៈការងារទាំងនោះហើយដែលលោកបានអភិវឌ្ឍភាសាអង់គ្លេសដោយឆ្លៀតនិយាយលេងជាមួយភ្ញៀវ។ ជាមួយជំនាញការងារ និងភាសារីកចម្រើនមួយកម្រិត លោកក៏បានប្រែមុខមាត់ថ្មីក្នុងតំណែងអ្នករៀបចំកម្មវិធីជប់លៀងលើឆ្នេរពេលយប់ដ៏កាក់កប។ យុវជនចេះគ្រវីភ្លើងដោយគ្មានគ្រូរូបនេះបានរៀបរាប់ទៀតថា៖ «បន្ទាប់មកខ្ញុំក៏មានគំនិតថ្មីមួយទៀតគឺធ្វើជប់លៀងនៅលើទូកដំបូងគេនៅកំពង់សោមដោយមានលក់ភេសជ្ជៈ…
ភ្នំពេញ: ស្ថិតនៅដីឡូត៍មានផ្ទះខ្មែរបុរាណសម្បូរដោយរុក្ខជាតិតូចធំពណ៌បៃតង ភោជនីយដ្ឋាន «ម្ហូប» នៅខេត្តសៀមរាបគ្រាន់តែឮឈ្មោះបែបខ្មែរដូច្នេះធ្វើឲ្យយើងនឹកដល់អាហារឆ្ងាញ់ៗដែលគេទទួលទានក្រោមម្លប់ឈើជួបជុំគ្រួសារមិត្តភក្ដិ។ នៅហាងនេះក៏មានម្ហូបឆ្ងាញ់មួយបែបដែលអ្នកមិនគួររំលងដែរនោះគឺ ភ្លាសាច់គោក្រសាំងទាប។ គ្រឿងផ្សំម្ហូបនេះរួមមាន សាច់គោចំឡកយកមកប្រឡាក់គ្រឿងបុក ទឹកប្រេងខ្យង ស្ករត្នោត និងម្រេច រួចយកវាមកអាំងឲ្យឆ្អិនផ្នែកខាងក្រៅត្រឹមតែ ២០ ភាគរយ។ បន្ទាប់មកយកវាទៅដាក់ក្លាស្សេឲ្យកក ហើយប្រើកាំបិតមកហាន់វាឲ្យស្ដើងៗ។ ដោយឡែកសណ្ដែកបណ្ដុះ សណ្ដែកកួរ គល់ស្លឹកគ្រៃហាន់ ម្ទេសប្លោកហាន់ និងម្រេចខ្ចី មកញាំជាមួយទឹកត្រីភ្លាជូរអែម។ ចាប់ផ្ដើមតម្រៀបបន្លែញាំលើចាន រួចដាក់ចំណិចសាច់គោ និងក្រសាំងទាបពីលើជាការស្រេច។ ភោជនីយដ្ឋាន ម្ហូប ស្ថិតនៅផ្ទះលេខ ១៣៧ ភូមិត្រាំង ខេត្តសៀមរាប៕
សៀមរាប: ស្ថិតនៅម្ដុំវត្តបូរ ខេត្តសៀមរាប ភោជនីយដ្ឋាន ប៉រ ឃ្វីហ្ស៊ីន (Por Cuisine) មានឈ្មោះល្បីខាងកែច្នៃមុខម្ហូបខ្មែរទាំងឡាយឲ្យមានរសជាតិថ្មីប្លែកដោយផ្អែកលើគ្រឿងផ្សំរូបមន្តប្រចាំគ្រួសារតាំងពីឆ្នាំ ១៩៨១ ។ អ្នកស្រី ចែប លីអ៊ីង ម្ចាស់ភោជនីយដ្ឋានប៉រ ឃ្វីហ្ស៊ីន (Por Cuisine) បានបង្ហាញនូវមុខម្ហូប «ញាំសាលាដមឹកអាំង» ដែលមានការរចនាលើចានគួរឲ្យទាក់ទាញតែម្ដង។ មឹកត្រូវយកទៅប្រឡាក់អំបិលម្រេច ប្រេងអូលីវ ស្រាចិន ទឹកស៊ីអ៊ីវ រួចសឹមអាំងកុំឲ្យឆ្អិនពេកចៀសវាងសាច់វាស្វិត។ មឹកនោះត្រូវយកមកកាត់កង់ៗកុំឲ្យដាច់ពីគ្នា រួចតម្រៀបដាក់ចានជុំវិញគល់ខ្ទឹម និងសាលាដ រួចស្រូបទឹកត្រីជូរអែមពីលើជាការស្រេច។ ញាំសាលាដមឹកអាំងនេះមានតម្លៃ ១០ ដុល្លារ និងអាចទទួលទានជាអាហារសម្រន់ពេលរសៀល មានបម្រើនៅភោជនីយដ្ឋាន ប៉រ ឃ្វីហ្ស៊ីន ម្ដុំភូមិវត្តបូរ ក្រុងសៀមរាប៕

