Author: ភ្នំពេញ ប៉ុសិ៍្ត

យន្តហោះ Airbus A320 ហោះឡើងចេញពីព្រលាន Vaclav Havel ក្រុង ទូលូៈ ក្រុមហ៊ុន Airbus SAS ជិត​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​លក់​យន្ត​ហោះ​មួយ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Kuwait Airway ចំនួន ២៥​គ្រឿង​ក្នុង​តម្លៃ​ចំនួន ៤,៤​ពាន់​លាន​ដុល្លារ​ដោយ​ផ្អែក​តាម​តម្លៃ​ដែល​ចុះ​បញ្ជី​។​នេះ​យោង​តាម​មន្ត្រី​ពីរ​នាក់​ដែល​ស្និទ្ធ​នឹង​បញ្ហា​នេះ​។ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​តែ​ការ​កិច្ច​ព្រម​ព្រៀង​ទិញ​យន្ត​ហោះ​នេះ មិន​ទាន់​សម្រេច​នៅ​ឡើយ​នោះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​គុយវែត​មួយ​នេះ​អាច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​នេះ​ឆាប់​បំផុត​នៅ​ដើម​ខែ​នេះ​ដើម្បី​ទិញ​យន្តហោះ​ម៉ាក់ Airbus A350-900s ចំនួន​១០​គ្រឿង និង​យន្ត​ហោះ​មាន​ច្រក​ដើរ​តែ​មួយ​ម៉ាក A320neos ចំនួន ១៥​គ្រឿង​ដោយ​ការ​ចែក​ចាយ​យន្តហោះ​ទាំង​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៩​។ ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បាន​ទទួល​ការ​បញ្ជា​ទិញ​ចំនួន ៦១៦​គ្រឿង​កាល​ពី​ចុង​ខែ​មេសា​នូវ​យន្ត​ហោះ​ស៊េរី Airbus A350 ជាច្រើន​គ្រឿង​ដែល​ចាប់​ផ្ដើម​ចែក​ចាយ​នៅ​មុន​ចុង​ឆ្នាំ​២០១៤​ហើយ​យន្តហោះ​ម៉ូដែល​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រកួត​ប្រជែង​នឹង​យន្តហោះ​ម៉ាក​ទំហំ​ខ្លួន​ធំ Dreamliner 787 និង 777 របស់​ក្រុមហ៊ុន Boeing Co។ ក្រុមហ៊ុន Boeing បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ធ្វើ​ទីផ្សារ​សម្រាប់​យន្ត​ហោះ​ម៉ូដែល​ថ្មី​ដែល​ធ្វើ​បច្ចុប្បន្ន​កាល​ពី​ម៉ូដែល​777 និង 777X របស់​ខ្លួន ទោះ​ជា​ក្រុមហ៊ុន​នេះ​មិន​ទាន់​ស្វែង​រក​ការ​អនុម័ត​ពី​ក្រុម​ប្រឹក្សា​ក្នុង​ការ​បង្កើត​យន្តហោះ​នេះ​ក្ដី​។ ក្រុមហ៊ុន Airbus…

Read More

ក្រុង អេឡេសព្រីៈ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​៧ (G-7) បាន​ព្រម​ព្រៀង​គ្នា​លើ​ភាព​ចាំបាច់​ក្នុង​ការ​រឹត​បន្តឹង​វិធានការ​អន្តរជាតិ ដើម្បី​ទប់​ស្កាត់​បុគ្គល​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​និង​សាជីវកម្ម​មួយ​ចំនួន​ទៀត​ដែល​គេច​វេះ​ពី​ការ​បង់​ពន្ធ​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ សមាជិក ក្រុម​ប្រទេស G-7 ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​គឺ​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី នៅ​សប្ដាហ៍​នេះ​នឹង​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​ក្នុង​គោល​នយោបាយ Savings Directive ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ចែក​រំលែក​ព័ត៌មាន​ដើម្បី​បង្ក្រាប​លើ​ការ​គេច​ពន្ធ​។ ក្រុម​ប្រទេស G-7 ក៏​នឹង​ព្យាយាម​ស្វែង​រក​ការ​ចូល​រួម​ពី​សំណាក់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លេច​ធ្លោ​ក្នុង​ការ​ទប់​ស្កាត់​ការ​គេច​ពន្ធ​នេះ​ផង​ដែរ​។ បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​រយៈ​ពេល​ពីរ​ថ្ងៃ​ជាមួយ​ក្រុម​ប្រទេស​ជា​ដៃ​គូ G-7 នៅ​ទីក្រុង​អេឡេសព្រី ប្រទេស​អង់គ្លេស លោក​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស George Osborne បាន​ថ្លែង​កាល​ពីចុង​សប្តាហ៍​មុន​ថា៖ «​ប្រការ​ដ៏​សំខាន់​នោះ​គឺ​ថា ក្រុមហ៊ុន​និង​បុគ្គល​គ្រប់​រូប​បង់​ពន្ធ​តាម​កាល​កំណត់​ហើយ​សារៈ​សំខាន់​បែប​នេះ​មិន​មែន​សម្រាប់​តែ​អ្នក​បង់​ពន្ធ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​សំខាន់​សម្រាប់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​។ យើង​ទាំង​អស់​គ្នា​បាន​ព្រម​ព្រៀង​គ្នា​លើ​ការ​ចាត់​សកម្មភាព​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​គេច​ពន្ធ​និង​ការ​មិន​បង់​ពន្ធ»។ ការ​ពិភាក្សា​មិន​ផ្លូវ​ការ​របស់​ក្រុម​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រទេស G-7 នេះ​មាន​បំណង​បើក​ផ្លូវ​ឲ្យ​មាន​វិធានការ​រួម​គ្នា​ដ៏​រឹង​មាំ​ថែម​ទៀត​នៅ​ឯ​កិច្ច​ប្រជុំ​អន្តរជាតិ​ផ្សេង​ទៀត​ដូច​ជា​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G-20 ជា​ដើម ខណៈ​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​អ្នក​មាន​ទាំង​នេះ​ខិត​ខំ​បង្ហាញ​ក្រុម​អ្នក​បោះ​ឆ្នោត​ថា ពួក​ខ្លួន​កំពុង​ចាត់​វិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រំលោភ​ច្បាប់​។​ក្រុមហ៊ុន Google Inc គ្រោង​នឹង​បំភ្លឺ​ប្រាប់​ក្រុម​សមាជិក​សភា​អង់គ្លេស​នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា​នេះ​ដោយ​សារ​ក្រុមហ៊ុន​នេះ​មាន​បំណង​គាំទ្រ​ដល់​កិច្ចការ​បង់​ពន្ធ​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក៕ PN

Read More

លោក ឈូក បណ្ឌិត ដើរចេញពីឧទ្ធរណ៍ កាលពីខែមីនា អត្ថបទ ទី១ និង ទី២ របស់​ខ្ញុំ​បាទ ទទួល​ការ​អបអរ​សាទរ និង​ការ​ណែ​នាំ​ជា​ច្រើន​ពី​ប្រិយមិត្ត​អ្នក​អាន ដែល​ពិត​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​បាទ​បន្ត​ការងារ​មួយ​នេះ​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់។ ខ្ញុំ​បាទ​សូម​អរគុណ​ជា​អនេកប្បការ​ចំពោះ​ការ​គាំទ្រ​នេះ​ជា​ពិសេស គឺ​រៀម​ច្បង ដែល​បាន​ផ្តល់​ការ​ណែនាំ​តាម​រយៈ​អត្ថបទ​ទាំង​ពីរ​របស់​ខ្ញុំ​បាទ​កន្លង​មក​។ សូម​អរគុណ និង សូម​ទទួល​នូវ​ការ​គោរព​ពី​ខ្ញុំ​បាទ ពី​ចម្ងាយ។ ដោយ​បន្ត​ពី​អត្ថបទ​ទី២​ក្នុង​អត្ថបទ​ទី៣ នេះ ខ្ញុំ​បាទ​សូម​លើក​យក​តែ​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រឆាំង​(ឯកឧត្តម សម រង្ស៊ី)​សម្រាប់​ពេល​បោះឆ្នោត​ខាង​មុខ​នេះ​(វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​)​ក្នុង​ការ​វាយ​លុក​ទៅ​លើ​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​(សម្តេច ហ៊ុន សែន​)​ដែល​បាន​ដើរ​កាល់​ជើង​ខ្លួន​ឯង ក្នុង​ពេល​កន្លង​មក​។ តាម​ទ្រឹស្តី​អ្នក​លេង​អុក បើ​ត្រី​ណា​ឡើង​បក​មិន​បាន គឺ​នឹង​ត្រូវ​យក​ធ្វើ​ជា​របង​ការពារ បើ​ការពារ​មិន​បាន គឺ​ត្រូវ​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​បើក​ផ្លូវ​។ ថ្មីៗ​នេះ​ត្រី​មួយ​ចំនួន​ត្រូវ​បាន​សម្តេច ហ៊ុន សែន ដាក់​ឲ្យ​គេ​ស៊ី​ទទេ ដោយ​មិន​បាន​អី​សោះ។ តែ​បើ​មិន​ស៊ី គឺ​ផ្លូវ​ត្រូវ​បិទ​រួម​ទៅៗ ហើយ​ត្រី​បក​របស់​ឯកឧត្តម សម រង្ស៊ី កាន់​តែ​ចូល​មក​ជិត​។ តែ​បើ​វិភាគ​ឲ្យ​ល្អិត​ល្អន់​ទៅ មិន​ដឹង​ថា បើក​ផ្លូវ​ដើម្បី​គេច​ខ្លួន ឬ​ដើម្បី​សម្រុក​ចូល ឬ…

Read More

ក្រុងប៉ារីស: ក្នុង​នាម​ជា​ក្រុម​ដែល​មាន​ប្រៀប​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​យុទ្ធនាការ​នេះ ទី​បំផុត Paris Saint-Germain អាច​អបអរ​ការ​ឈ្នះ​ពាន​រង្វាន់​ក្របខ័ណ្ឌ Ligue 1 ខណៈ​នៅ​សល់​ការ​ប្រកួត​ចំនួន​២​លើក​ទៀត ប៉ុន្តែ​ភាព​ស្រពេចស្រពិល​ជុំវិញ​អនាគត​របស់​ពួកគេ បាន​ជះ​ឥទ្ធិពល​អាក្រក់​មួយ​ចំនួន​ទៅ​លើ​ការ​ទទួល​ជ័យជម្នះ​របស់​ក្លិប​មួយ​នេះ​។ មិន​មាន​ក្រុម​ណា​មួយ​ផ្សេង​ទៀត​ក្នុង​ប្រទេស​បារាំង អាច​រាំងស្ទះ​ការ​កសាង​របស់​ក្រុម PSG បាន​ឡើយ ក្រោយ​ពី​ពួកគេ​បាន​ទទួល​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ច្រើន​លើសលប់​ពី​ម្ចាស់​កម្មសិទ្ធិ​សញ្ជាតិ​កាតា​របស់​ពួកគេ បើ​ទោះ​បី​ក្រុម Marseille និង Lyon បាន​បង្ហាញ​ពី​ការ​ប្រជែង​ដ៏​ខ្លាំងក្លា​ជាង​ការ​រំពឹង​ទុក​ក៏​ដោយ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វា​មាន​ដំណាក់​កាល​ជាច្រើន​ដែល​វា​ហាក់​ដូចជា​បង្ហាញ​ថា ក្រុម​របស់​លោក Carlo Ancelotti អាច​ធ្លាក់​ចូល​ក្រោម​សម្ពាធ ជា​ពិសេស​អំឡុង​ពេល​ជួប​ភាព​ត្រដាបត្រដួស​ចំនួន​៥​ប្រកួត​ជាប់​ៗ​គ្នា​នៅ​ក្នុង​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ដែល​នៅ​ពេល​នោះ​ពួកគេ​ទទួល​បាន​ត្រឹម​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រោយ​មក​ទៀត ការ​ទទួល​បរាជ័យ​នៅ​លើ​ទឹក​ដី​ក្រុម Sochaux និង Reims ក្រោយ​ពី​ការ​សម្រាក​នា​រដូវ​រងា បាន​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​ផ្សេង​ៗ​របស់​គូ​ប្រជែង​ពួកគេ​រស់​ឡើង​វិញ និង​បាន​នាំ​ឲ្យ​មាន​នូវ​ការ​ចាប់​អារម្មណ៍​ថា ការ​ប្រមូល​កីឡាករ​ឆ្នើម​ៗ​របស់ PSG ត្រូវ​បាន​ផ្តោត​ត្រឹម​តែ​ទៅ​លើ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League ប៉ុណ្ណោះ​។ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​នោះ​មក ការ​មាន​ទម្រង់​លេង​យ៉ាង​ល្អ​របស់ PSG បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ពិន្ទុ​នាំ​មុខ​ដាច់​យ៉ាង​ឆ្ងាយ​ម្តង​ទៀត…

Read More

ក្រដាសប្រាក់ ១០០យន់ របស់ប្រទេសចិន ក្រុងប៉េកាំងៈ កម្ចី​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​របស់​ចិន​បាន​កើន​លើស​ការ​រំពឹង​ទុក​កាល​ពី​ខែ​មុន ខណៈ​ពេល​ដែល​ការ​ផ្គត់ផ្គង់​សាច់​ប្រាក់​បាន​កើន​ឡើង​ក្នុង​កម្រិត​លឿន​ជាង​មុន​ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​កំពុង​រក្សា​ការ​គាំទ្រ​ឥណទាន​សម្រាប់​សេដ្ឋកិច្ច​បន្ទាប់ពី​កំណើន​សេដ្ឋកិច្ច​នៅ​ត្រីមាស​ដំបូង​បាន​ធ្លាក់​ចុះ​ដោយ​មិន​នឹក​ស្មាន​ដល់​។ ធនាគារ​កណ្តាល​ចិន​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា​ការ​ផ្ដល់​ប្រាក់​កម្ចី​មាន​ចំនួន​៧៩២,៩​ពាន់​លាន​យន់​(១២៩​ពាន់​លាន​ដុល្លារ​) កាល​ពី​ខែ​មេសា​ខណៈ​ពេល​ដែល​ការ​ព្យាករ​ជា​មធ្យម​ថា​មាន​ចំនួន​ត្រឹម​តែ​៧៥៥​ពាន់​លាន​យន់។ ការ​ផ្គត់ផ្គង់​ថវិកា​ប្រភេទ M2 បាន​កើន​ឡើង​១៦,១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​បន្ទាប់​ពី​កើន​ឡើង​ក្នុង​អត្រា​១៥,៧​ភាគរយ​កាល​ពី​ខែ​មីនា​។ អតិផរណា​ដែល​មាន​អត្រា​ក្រោម​គោលដៅ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​រាល់​ខែ​នៅ​ឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​ធនាគារ​កណ្ដាល​អាច​រក្សា​លំហូរ​ឥណទាន​បាន​ខណៈ​ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​មួយ​នេះ​អាច​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​គ្មាន​ស្ថិរភាព​។ ទន្ទឹម​នេះ​ដែរ​កំណើន​ផ្ដល់​ប្រាក់​កម្ចី​ក៏​អាច​បង្កើន​ហានិភ័យ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ក្រុម​មេ​ដឹកនាំ​ចិន​ថ្មី​ៗ​រួម​ទាំង​ប្រធានាធិបតី​លោក ស៊ី ជីនភីង​ផង​ដែរ​កំពុង​ព្យាយាម​គ្រប់គ្រង​ប្រព័ន្ធ​នេះ។ លោក Ding Shuang សេដ្ឋវិទូ​ជាន់​ខ្ពស់​ចិន​ប្រចាំ​ធនាគារ​Citigroup Inc នៅ​ទីក្រុង​ហុងកុង​បាន​ថ្លែង​ថា​៖​«​ការ​ផ្គត់ផ្គង់​ឥណទាន​និង​កម្ចី​ធនាគារ​ខ្លាំង​នៅ​ក្នុង​រយៈពេល​បួន​ខែ​នៅ​ឆ្នាំ​នេះ​នឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​គាំទ្រ​ដល់​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​រហូត​ដល់​ត្រីមាស​ទី​បី។ ហានិភ័យ​ហិរញ្ញវត្ថុ​ក៏​អាច​កើន​ឡើង​ដែរ»៕ PN

Read More

អតិថិជននៅហាងកាហ្វេ Starbucks នាក្រុងស៊ាងហៃ ប្រទេសចិន ក្រុងប៉េកាំងៈ និយតករ​ប្ដូរ​រូបិយប័ណ្ណ​ប្រទេស​ចិន​នឹង​លុប​បំបាត់​បទប្បញ្ញាតិ​ចំនួន​២៤​ស្ដី​ពី​រដ្ឋបាល​មូលនិធិ​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ស្រប​តាម​បទបញ្ជា​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ក្នុង​ការ​កាត់​បន្ថយ​ការិយាធិបតេយ្យ​និង​បង្កើន​តម្លាភាព​។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​សារាចរ​មួយ​នៅ​លើ​គេហទំព័រ​របស់​រដ្ឋបាល​ប្តូរ​ប្រាក់​បរទេស​ចិន (SAFE) កាល​ពី​ថ្ងៃ​ម្សិលមិញ​វិធានការ​ទាំង​នេះ​គ្រប​ដណ្ដប់​លើ​បញ្ហា​មួយ​ចំនួន​រួម​ទាំង​ការ​បណ្ដាក់​ទុន​ប្រាក់​ជា​ថ្មី​ជា​ប្រាក់​យន់​របស់​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​និង​ការ​ទិញ​អចលន​ទ្រព្យ​ដោយ​បុគ្គល​បរទេស​។ និយតករ​បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់ប្ដូរ​ដែល​នឹង​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​ទី​១៣​ខែ​ឧសភា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​កែទម្រង់​ក្របខណ្ឌ​គោល​នយោបាយ​ស្ដី​ពី​ការ​បណ្តាក់​ទុន​ផ្ទាល់​ពី​បរទេស​ការ​វិនិយោគ​ក្រៅ​ប្រទេស​និង​ការ​ត្រួត​ពិនិត្យ​មើល​មូលធន​។ និយតករ​នេះ​បាន​ឲ្យ​ដឹង​ថា​៖​«​ការ​លុប​ចោល​ទាំង​នេះ​នឹង​បង្កើត​ច្បាប់​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ភាព​ងាយ​ស្រួល​ជាង​មុន មាន​ស្តង់ដារ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ»។ សារាចរ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កំណែ​ទម្រង់​ដែល​បាន​ប្រកាស​ដោយ​និយតករ​នេះ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន​ស្ដី​ពី​ការ​គ្រប់គ្រង​រូបិយប័ណ្ណ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ពី​បរទេស​។ រដ្ឋបាល SAFE បាន​ឲ្យ​ដឹង​ថា​ការ​ផ្លាស់ប្ដូរ​ថ្មី​បំផុត​នេះ​ធ្វើ​ឲ្យ​មាន​ភាព​សាមញ្ញ​និង​ពង្រឹង​ការ​ចុះ​បញ្ជី​រូបិយប័ណ្ណ​បរទេស ការ​បើក​និង​ប្រើប្រាស់​គណនី​ការ​ទទួល​និង​ការ​ចំណាយ​មូលធន និង​ការ​ទូទាត់​។ កាល​ពី​ខែ​ធ្នូ​ចិន​បាន​លុប​ចោល​ការ​ដាក់​កម្រិត​លើ​ការ​វិនិយោគ​វិនិយោគរដ្ឋ និង​ធនាគារ​កណ្ដាល​បរទេស​នៅ​ក្នុង​ទីផ្សារ​មូលធន​របស់​ខ្លួន​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​ជា​កម្មសិទ្ធិ​របស់​បរទេស​រយៈពេល​វែង​និង​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​ភាគហ៊ុន​៕ PN​

Read More

ភ្នំពេញៈ ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​អ៊ែរឡាញ​គ្រោង​នឹង​ចំណាយ​ប្រាក់​១,៥​ពាន់​លាន​ដើម្បី​ទិញ​យន្ត​ហោះ​២២​គ្រឿង​ដែល​ជា​ការ​ឆ្ពោះ​ទៅ​វ៉ា​ដាច់​ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែរ។ លោក Ramon Ang ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរ​ឡាញ​បាន​និយាយ​ក្នុង​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​តាម​បណ្ដាញ​សារ​ព័ត៌មាន Rappler នៅ​ក្រុង​ម៉ានីល​ថា៖ «យើង​នឹង​ចាប់​ផ្ដើម​បញ្ចេញ​យន្ត​ហោះ​ចំនួន​ពី​១៦​ទៅ​២២​គ្រឿង​ភ្លាមៗ​ដើម្បី​ធ្វើ​ការ​ហោះ​ហើរ​»។​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរ​ឡាញ​កាន់​កាប់​ភាគ​ហ៊ុន​៤៩​ភាគរយ ក្នុង​ក្រុមហ៊ុន​កម្ពុជា​អ៊ែរ​ឡាញ ខណៈ​រ៉ូយ៉ាល់​គ្រុប របស់​លោក គិត ម៉េង​កាន់​កាប់​ភាគហ៊ុន​នៅ​សល់​។ កិច្ច​ព្រម​ព្រៀង​ដំណើរ​ការ​យន្ត​ហោះ​ថ្មី​នេះ​ត្រូ​វបាន​ចុះ​ហត្ថលេខា​រួច​ហើយ​កាល​ពី​ខែ​មុន​។ របាយ​ការណ៍​ដដែល​បន្ថែម​ថា យន្ត​ហោះ​ដែល​នឹង​ត្រូវ​ទិញ​នេះ​នឹង​ដំណើរ​ការ​ជើង​ហោះ​ហើរ​រួម​គ្នា​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរ​ឡាញ​និង​ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​អ៊ែរ​ឡាញ។ ចំនួន​យន្ត​ហោះ​ដែល​ត្រូវ​បាន​គ្រោង​របស់​ក្រុមហ៊ុន​កម្ពុជា​អ៊ែរ​ឡាញ​ទំនង​ជា​មាន​ចំនួន​ច្រើន​ជាង​យន្ត​ហោះ​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​ដែល​មាន​បំណង​ទិញ​យន្តហោះ​ប្រភេទ Airbus A321 ៦​គ្រឿង និង​យន្ត​ហោះ​ប្រភេទ ATR-72 ៦​គ្រឿង​ត្រឹម​ឆ្នាំ​២០១៥។ កាល​ពី​ខែ​មុន​លោក Mark Hanna ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​កម្ពុជា​អ៊ែរ​ឡាញ​សង្ឃឹម​ថា​នឹង​នាំ​ចូល​មក​នូវ​យន្តហោះ​ប្រភេទ Dash-8 ចំនួន​ពីរ​គ្រឿង​និង​Airbus A321s ចំនួន​ពីរ​គ្រឿង​។ ទាំង​ក្រុមហ៊ុន​ហ្វីលីពីន​អ៊ែរ​ឡាញ​និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​មិន​អាច​ទាក់​ទង​បាន​ទេ​៕ PB

Read More

ឡូហ្គោរបស់ធនាគារ Citibank នៅសាខាក្រុងញូវយ៉ក ក្រុងអេឡេសព្រីៈ ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​មន្ត្រី​ធនាគារ​កណ្ដាល​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​(G7)​បាន​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​ការងារ​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​វិធាន​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​និង​ការ​ធានា​ថា ធនាគារ​ណា​ដែល​ជិត​ក្ស័យធន​អាច​ត្រូវ​បាន​បិទ​ទ្វារ​ដោយ​មិន​គំរាមកំហែង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​។ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G-7 នៅ​ក្នុង​ទីក្រុង​អេឡេសព្រី​ដែល​ស្ថិត​នៅ​ជិត​ទីក្រុង​ឡុងដ៍​លោក​Mario Draghi ទេសាភិបាល​ធនាគារ​កណ្ដាល​អឺរ៉ុប​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ពី​ថ្ងៃ​ម្សិលមិញ​ថា «ការ​ពិភាក្សា​ដ៏​ទូលំទូលាយ​អំពី​និយតកម្ម​ធនាគារ​»​មួយ​បាន​រួម​បញ្ចូល​ទាំង​កិច្ច​ពិភាក្សា​អំពី​ថា​តើ​ត្រូវ​បិទទ្វារ​ធនាគារ​យ៉ាង​ណា? លោក​ទេសាភិបាល​បាន​បន្ថែម​ថា ក្រុម​មន្ត្រី​«បាន​ដឹង​យ៉ាង​ច្បាស់​ថា ច្បាប់​ផ្សេង​ៗ​គួរ​តែ​ដាក់​បញ្ចូល​គ្នា​តាម​តែ​យើង​អាច​ធ្វើ​បាន​»។​ក្រុម ​មេ​ដឹក​នាំ​សហ​ភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​ស្ដី​ពី​សហភាព​ធនាគារ​កាល​ពី​ឆ្នាំ​មុន​ដើម្បី​បំបែក​វដ្ត​នៃ​ការ​រីក​រាល​ដាល​រវាង​ប្រទេស​និង​ក្រុម​មេ​ដឹកនាំ​ខ្លួន​ដែល​បាន​ញាំញី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ។ ផែនការ​រក​ដំណោះស្រាយ​ធនាគារ​អឺរ៉ុប​គ្រោង​នឹង​លើក​ស្នើសុំ​នៅ​ខែ​មិថុនា​ឆ្នាំ​នេះ។ បន្ទាប់​ពី​ដឹកនាំ​កិច្ច​ប្រជុំ​ហើយ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ចក្រភព​អង់គ្លេស​លោក George Osborne បាន​ថ្លែង​ថា​៖​«​ប្រការ​សំខាន់​គឺ​ត្រូវ​បញ្ចប់​ការងារ​យើង​ឲ្យ​បាន​រហ័ស​ដើម្បី​ធានា​ថា គ្មាន​ធនាគារ​ធំ​ណា​មួយ​ដែល​មិន​ក្ស័យធន​នោះ​ទេ។ យើង​ត្រូវ​ដាក់​របប​ទាំង​នេះ​ស្ថិត​នៅ​ក្រោម​ច្បាប់​នី​មួយ​ៗ​របស់​យើង​ដើម្បី​ដោះស្រាយ​នឹង​ធនាគារ​ដែល​ក្ស័យធន និង​ដើម្បី​ការពារ​ក្រុម​អ្នក​បង់​ពន្ធ​ហើយ​ត្រូវ​ធ្វើ​ដូច្នេះ​ជាប់​ជានិច្ច​នៅ​ទូទាំង​ពិភពលោក​»។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ទាំង​នេះ​បាន​ឲ្យ​ដឹង​ថា​ពួកខ្លួន​ក៏​នឹង​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការ​បង្កើត​សហភាព​ធនាគារ​របស់​អឺរ៉ុប​និង​សម្អាត​តារាង​តុល្យភាព​របស់​ធនាគារ​មួយ​ចំនួន​ផង​ដែរ។ ដោយ​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្នុង​លក្ខខណ្ឌ​មិន​ប្រាប់​ឈ្មោះ​មន្ត្រី​រតនាគារ​អាមេរិក​មួយ​រូប​ថ្លែង​ថា​ក្រុម​ប្រទេស​ដែល​ចូលរួម​បាន​ពិភាក្សា​គ្នា​ពី​របៀប​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​សហភាព​ធនាគារ​មួយ​ឲ្យ​បាន​ឆាប់​រហ័ស​៕ PN

Read More

ទូរស័ព្ទ Nokia Asha 501 ដែលប្រតិបត្តិការដោយកម្មវិធី Asha ថ្មី ក្រុងអេសពូៈ ក្រុមហ៊ុន Nokia Oyi ដែល​កំពុង​ព្យាយាម​បង្កើន​ការ​លក់​ទូរស័ព្ទ​ចល័ត​តម្លៃ​ថោក​ឡើងវិញ​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​ស្ទុះ​ងើប​ដូចជា​ប្រទេស​ឥណ្ឌា​នោះ​បាន​ដាក់​បង្ហាញ​កម្មវិធី​ថ្មី​ដើម្បី​ដំណើរការ​ជាមួយ​ទូរស័ព្ទ​Asha របស់​ខ្លួន​និង​បង្ហាញ​កិច្ច​ព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​Facebook ដោយ​មិន​គិត​ថ្លៃ​នៅ​តាម​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​។ កម្មវិធី​ថ្មី​ដែល​មាន​ឈ្មោះ​ថា​កម្មវិធី Asha នេះ​គឺជា​ការ​ធ្វើ​បច្ចុប្បន្នភាព​ពី​កម្មវិធី​ចាស់​S40 ដែល​ប្រតិបត្តិការ​ក្នុង​ទូរស័ព្ទ​ចំនួន​ជាង​៣០០​លាន​គ្រឿង​ដែល​បាន​ដាក់​លក់​កាល​ពី​ឆ្នាំ​មុន​។ កម្មវិធី​ថ្មី​នេះ​នឹង​ដាក់​ដំណើរការ​ជា​លើក​ដំបូង​នៅ​ក្នុង​ទូរស័ព្ទ Asha 501 ហើយ​កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ផ្លាស់ប្ដូរ​ពី​អេក្រង់​មួយ​ទៅ​អេក្រង់​មួយ​ទៀត​បាន​ខណៈ​ពេល​កំពុង​បើក​វីនដូ​ច្រើន​និង​នាំ​មក​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​មុខងារ​ផ្សេង​ៗ​នៅ​ក្នុង​ទូរស័ព្ទ​តម្លៃ​ថោក​ដែល​ប្រហាក់ប្រហែល​នឹង​ទូរស័ព្ទ​ទំនើប​ដូចជា​ម៉ាក Lumia ផង​ដែរ​។ ក្រុមហ៊ុន​Nokia បាន​លក់​ទូរស័ព្ទ​ចល័ត​តិច​ជាង​ការ​ប៉ាន់​ប្រមាណ​របស់​ក្រុម​អ្នក​វិភាគ​ចំនួន​ប្រហែល​១១​លាន​គ្រឿង​នៅ​ត្រី​មាស​ដំបូង​ដោយ​ការ​លក់​ទូរស័ព្ទ​បាន​ធ្លាក់​ចុះ​២១​ភាគរយ​នៅ​ត្រឹម​៥៥,៨​លាន​គ្រឿង​។ ប្រធាន​នាយកប្រតិបត្តិ​លោក Stephen Elop បាន​ទម្លាក់​កំហុស​លើ​ការ​ប្រកួត​ប្រជែង​ខ្លាំង​ថា​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​ការ​លក់​ធ្លាក់​ចុះ​នេះ ហើយ​លោក​បាន​ថ្លែង​ថា​ការ​បន្ថែម​ម៉ូដែល​កម្មវិធី​Asha ថ្មី និង​ការ​កំណត់​តម្លៃ​ទាប​នេះ​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​Nokia ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Espoo ប្រទេស​ហ្វាំងឡង់​មួយ​នេះ​ទទួល​បាន​អតិថិជន​ត្រឡប់​មក​វិញ​។ លោក Timo Toikkanen ប្រធាន​អង្គភាព​អាជីវកម្ម​ទូរស័ព្ទ​ក្រុមហ៊ុន Nokia បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖​«​ទូរស័ព្ទ Nokia Asha 501 ថ្មី​នេះ​បង្កើត​ស្តង់ដារ​ទូរស័ព្ទ​ដៃ​ទំនើប​តម្លៃ​ថោក​»។ ភាគហ៊ុន​ក្រុមហ៊ុន​Nokia បាន​ធ្លាក់​ចុះ​៧,១​ភាគរយ​នៅ​ឆ្នាំ​នេះ​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង Helsinki ដោយ​ឆ្ពោះ​ទៅ​រក​ការ​ធ្លាក់​ចុះ​រយៈពេល​៦​ឆ្នាំ​ជាប់​គ្នា​៕…

Read More

លោក Mario Draghi ទេសាភិបាលធនាគារកណ្តាលអឺរ៉ុប ក្រុងអេឡេសព្រីៈ ទេសាភិបាល​កណ្ដាល​អឺរ៉ុប​លោក Mario Draghi បាន​ថ្លែង​ថា ធនាគារ​កណ្ដាល​អឺរ៉ុប (ECB)​កំពុង​ពិចារណា​លើ​ការ​ទិញ​មូលបត្រ​ទ្រព្យ​សកម្ម​(asset-backed securities)​ក្នុង​ចំណោម​លទ្ធភាព​ជម្រើស​មួយ​ចំនួន​ដើម្បី​គាំទ្រ​ដល់​ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​ខ្នាត​តូច និង​មធ្យម​មួយ​ចំនួន​។ លោក Draghi បាន​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ (G7)នៅ​ក្នុង​ទីក្រុង​អេឡេសព្រី​ប្រទេស​អង់គ្លេស​ថា​៖​«​យើង​បាន​សម្លឹង​មើល​រឿងរ៉ាវ​ជា​ច្រើន​យ៉ាង​ក្នុង​នោះ​មាន​រឿង​មួយ​គឺជា​រឿង​មូលបត្រ​ទ្រព្យ​សកម្ម​នេះ​ឯង។ យើង​នៅ​តែ​កំពុង​សម្លឹង​មើល​បញ្ហា​នេះ​នៅ​ឡើយ​។​វា​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ជាច្រើន​»។ ធនាគារ​កណ្តាល​អឺរ៉ុប​អន្ទះសា​ចង់​កៀរគរ​ការ​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​មក​ធ្វើ​ឡើង​នៅ​ធនាគារ​ដែល​មាន​ចំនួន​៨០​ភាគរយ​នៃ​ការ​ផ្ដល់​ហិរញ្ញប្បទាន​សាជីវកម្ម​សរុប​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ធៀប​នឹង​តិច​ជាង​២០​ភាគរយ​នៅ​អាមេរិក។ ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​គ្រួសារ​និង​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​នេះ​បាន​ធ្លាក់​ចុះ​រយៈពេល​១១​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​មីនា​ហើយ​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម​ដែល​ផ្តល់​ចំនួន​ការងារ​ច្រើន​នៅ​អ៊ីតាលី​និង​អេស្ប៉ាញ​នោះ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​រងគ្រោះ​យ៉ាង​ពិត​ប្រាកដ។ លោក​Draghi បាន​ថ្លែង​ថា​៖​«​ចំពោះ​ភាគី​ខាង​ផ្ដល់​ប្រាក់​កម្ចី​យើង​ឃើញ​ថា ស្ថានភាព​នៅ​តែ​មាន​ភាព​តានតឹង​ជា​ពិសេស​នៅ​ក្រៅ​តំបន់ ប៉ុន្តែ​មិន​មែន​ទាំង​ស្រុង​ទេ​»។ លោក​បាន​លើក​ឡើង​ថា​៖​«ទោះ​ជា​យ៉ាង​ណា​ស្ថានភាព​កាន់​តែ​មាន​សភាព​ល្អ​ប្រសើរ​ឡើង​ៗ​ឬ​ក៏​អាច​និយាយ​បាន​ថា ស្ថានភាព​នៅ​តែ​តានតឹង​តែ​វា​តានតឹង​តិច​ជាង​ពេល​ដែល​ធ្លាប់​កើត​មាន​»។ សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ធនាគារ​កណ្តាល​អឺរ៉ុប លោក Joerg Asmussen បាន​ថ្លែង​ថា ធនាគារ​កណ្ដាល​បាន​ពិភាក្សា​ពី​ការ​ទិញ​មូលបត្រ​ទ្រព្យ​សកម្ម​នេះ ខណៈ​សមាជិក​ក្រុម​ប្រឹក្សា​ផ្សេង​ទៀត​គឺ​លោក Yves Mersch បាន​ថ្លែង​នៅ​ថ្ងៃ​ដដែល​នោះ​ថា ធនាគារ​កណ្តាល​អឺរ៉ុប​«កំពុង​សម្លឹង​មើល​វិធី​មួយ​ចំនួន​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ទីផ្សារ​មូលបត្រ​ទ្រព្យ​សកម្ម»៕ PN

Read More