អ្នកជាប់ឃុំនៅពន្ធនាគារព្រៃស និងកូនៗរបស់ពួកគេ នៅក្នុងពិធីមួយកាលពីពេលកន្លងមក ដោយអង្គុយនៅលើបង់ក្រោមម្លប់ឈើជើងគងអន្ទាក់ខ្លាជាមួយនឹងដៃកាន់បារីលោក សំ (មិនមែនឈ្មោះពិត) មើលទៅហាក់បីដូចជាស្ងៀមស្ងាត់។ លោក សំ បានដកដង្ហើមវែងៗជាមួយនឹងផ្សែងបារីរបស់លោក។ លោកសំនិយាយថា៖ «កន្លែងនេះមិនអាក្រក់ទេ»។ វាជាពេលសម្រាកហើយនៅទីធ្លាមានឮសំឡេងមនុស្សប្រុសខណៈអ្នកខ្លះកំពុងលេងវាយសីហើយអ្នកខ្លះទៀតឈរជាជួរហាត់កីឡា។ បន្ទាប់មកពួកគេតម្រង់ជួរនៅកែងកន្លែងមួយដែលមានផ្តល់អាហារ សម្រន់ និងភេសជ្ជៈ។ វាមើលទៅហាក់បីដូចជាពេលសម្រាកនៅសាលារៀនអ៊ីចឹងប៉ុន្តែទីកន្លែងនេះគឺជាពន្ធនាគារ PJ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលជាមណ្ឌលកែប្រែមួយស្ថិតនៅខណ្ឌឫស្សីកែវ។ អ្នកដែលជាប់ឃុំនៅមណ្ឌលកែប្រែដែលមានអគារពីរខ្នងនេះគឺជាពួកជួញដូរគ្រឿងញៀនអតីតអ្នកជំនួញ និងអ្នកផ្សេងទៀតហើយដែលគេដឹងថាជាអ្នកទោសដែលមានខ្សែនិងមានទ្រព្យសម្បត្តិដែលបានប្រព្រឹត្តល្មើសច្បាប់។អ្នកជាប់ឃុំទាំងនេះក៏រួមមានទាំងលោក ឌួង ឆាយ និង ឌួង គឹមឡុង កូនប្រុសរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍គឺលោក ឧកញ៉ា ឌួង ងៀប ដែលបច្ចុប្បន្នកំពុងជាប់ឃុំ រង់ចាំសវនាការកាត់ទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងការវាយប្រហារដោយអំពើហិង្សាផងដែរ។ ដោយត្រូវបានគ្រប់គ្រងរួមគ្នាដោយនគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃពន្ធនាគារ PJ គឺជាកន្លែងមួយដែលត្រូវបានរិះគន់ ដោយមជ្ឈដ្ឋានផ្សេងៗក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមពន្ធនាគារ១៨ដែលអង្គការសិទ្ធិមនុស្សលីកាដូតាមដានPJ គឺជាកន្លែងតែមួយគត់ដែលនៅសល់កន្លែងទូលាយហើយនៅចុងខែមេសាមានអ្នកជាប់ឃុំចំនួន១៥៤ នាក់នៅពន្ធនាគារនេះ។ នេះបើតាមស្ថិតិអង្គការលីកាដូ។ ពន្ធនាគារនេះមានសមត្ថភាព អាចដាក់អ្នកជាប់ឃុំបានប្រហែល១៩០ នាក់។ ផ្ទុយទៅវិញពន្ធនាគារក្នុងប្រទេសកម្ពុជាចំនួន២៧ មានលក្ខណៈចង្អៀតណែនគឺមានប្រហែល៧០ភាគរយដាក់អ្នកទោសច្រើនហួសសមត្ថភាព។ នេះបើតាមរបាយការណ៍មួយចេញកាលពីខែមុនដោយរដ្ឋាភិបាល។ អគ្គនាយកដ្ឋានពន្ធនាគារបានដាក់អ្នកទោសចំនួនប្រមាណ១៥៣៩៧ នាក់នៅក្នុងពន្ធនាគារដែលមានទំហំអាចដាក់អ្នកទោសបានប្រហែលតែ…
Author: ភ្នំពេញ ប៉ុសិ៍្ត
លោក Andrey Sheen អគ្គនាយកក្រុមហ៊ុន Digi ការអភិវឌ្ឍខ្លួនដោយបច្ចេកវិទ្យាឈានមុខរបស់ Digi និងតម្លៃសេវាកម្មប្រចាំខែត្រឹម ១២ដុល្លារ ហើយអាចប្រើប្រាស់បណ្តាញអ៊ីនធឺណិត ដោយឥតគិតពីទំហំកំណត់នោះ បានធ្វើឲ្យអតិថិជននៃគ្រួសារជាច្រើនជ្រើសរើសតភ្ជាប់បណ្តាញអ៊ីនធឺណិត Digi នៅតាមគេហដ្ឋានរបស់ខ្លួននៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ លោក Andrey Sheen អគ្គនាយកក្រុមហ៊ុន DTV STAR Co., Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញអ៊ីនធឺណិត Digi តាមខ្សែកាបហ្វៃប៊ឺរអុបទិកមានកេរ្តិ៍ឈ្មោះល្បីមួយនៅកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកបានបញ្ចប់គម្រោងការ វិនិយោគធំទៅលើការរាយបណ្តាញខ្សែកាបហ្វៃប៊ើរអុបទិកនៅគ្រប់ទីកន្លែងនៅក្នុងទីក្រុងភ្នំពេញ សម្រាប់បម្រើដល់ការតភ្ជាប់បណ្តាញអ៊ីនធឺណេតតាមផ្ទះអតិថិជន។ «វាជាប្រភេទខ្សែកាបហ្វៃប៊ឺរអុបទិក (Fiber Optical Cable) ដែលផ្តល់វិសាលភាពងាយស្រួលក្នុងការបញ្ជូនទិន្នន័យនៅក្នុងប្រព័ន្ធអ៊ីនធឺណិតពីមជ្ឈមណ្ឌលដើមទៅតាមផ្ទះប្រជាជនដោយល្បឿនខ្ពស់» នេះបើតាមប្រសាសន៍របស់លោក Andrey។ «ខែ្សកាបហ្វៃប៊ឺរអុបទិចរបស់យើងផ្តល់ផលប្រយោជន៍ជាច្រើនដល់អតិថិជនលើសពីអ៊ីនធឺណិតធម្មតា គឺអ្នកគ្រប់គ្នាអាចទទួលបានល្បឿន១មេហ្គាបៃត៍ក្នុងមួយវិនាទីថេរ នៅពេលថ្ងៃ និងពេលយប់ចាប់ពីក្រោយ ម៉ោង១២រំលងអាធ្រាត្រ អតិថិជនទទួលបានល្បឿនរហូតដល់ ១០មេហ្គាបៃត៍ក្នុងមួយវិនាទី»។ កញ្ចប់សេវាកម្មប្រព័ន្ធអ៊ីនធឺណិត Digi គឺផ្តល់ងាយស្រួលបំផុតដល់អតិថិជនទាំងអស់ ទាំងអ្នកសិក្សាស្រាវជ្រាវ អ្នកនិយមទស្សនាកម្សាន្តតាមគេហទំព័រយូធូប(youtube) ឬទស្សនាខ្សែភាពយន្តបរទេស «នោះគេអាចទាញវាយកមកប្រើការ…
លោកស្រី ដាម៉ៃទីម៉ា និងសហការី iOne កាណាឌីយ៉ា ប្រជាប្រិយភាពនៅលើទីផ្សារកម្ពុជារបស់ Apple ក៏បានផ្តល់ឱកាសរីកចម្រើនដល់ក្រុមហ៊ុន iOne ពង្រីកខ្លួនពីកូនហាងតូចតែមួយគត់នៅលើដងវិថីព្រះមុនីវង្ស កាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ នោះ ឲ្យក្លាយមកជាក្រុមហ៊ុនធំមួយដែលមានសាខាជាច្រើនកន្លែងនៅក្នុងក្រុងភ្នំពេញ ដូចជានៅអគារកាណាឌីយ៉ា ផ្សារសុវណ្ណា និងនៅផ្សារទំនើបឡាក់គីផ្លូវព្រះសីហនុ ជាដើម ហើយទទួលស្គាល់ជាអន្តរជាតិផងដែរ។ទន្ទឹមនឹងនោះចំនួនបុគ្គលិកបំពេញការងារបានកើនឡើងរហូតជាង១២០នាក់។ លោកស្រី កៅ ដាម៉ៃទីម៉ា ប្រធាន ផ្នែកទំនាក់ទំនងទីផ្សារ iOne បាន រំឭកឲ្យដឹងកាលពីព្រឹកម្សិលមិញថា iOne បានចាប់ផ្តើមពីកូនហាងតូចមួយនៅលើផ្លូវព្រះមុនីវង្សកាលពី ឆ្នាំ២០០៦។ នៅឆ្នាំ២០០៩ ស្ថាបនិកក្រុមហ៊ុនបានចរចារហូតទទួលបានសិទ្ធិជាអ្នកចែកចាយ និងផ្តល់សេវាកម្មលើផលិតផលម៉ាក Apple ពីក្រុមហ៊ុនដើមនៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដើម្បីផ្តល់ឱកាសឲ្យក្រុមហ៊ុន iOne ចាប់ផ្តើមធ្វើអាជីវកម្មលើផលិតផលដ៏ ល្បីរបស់ពិភពលោកមួយនេះ។ «កំណើន នៃការលក់ដូរចែកចាយផលិតផល Apple ជាពិសេសគឺប្រភេទកុំព្យូទ័រយួរដៃម៉ូដែល Mac Book, MacBookPro, MacBookAir, iPad និង iPod…
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ភ្នំពេញៈ ការកាត់ផ្ដាច់ចរន្តអគ្គិសនីនិងកង្វះអគ្គិសនីម្ដងហើយម្ដងទៀតនេះធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនមានការត្អូញត្អែរ ដែលករណីនេះបានកើតឡើងជាយូរមកហើយហើយមកដល់ពេលនេះកម្ពុជានៅមិនទាន់ដោះស្រាយបញ្ហានេះបាននៅឡើយទេ។ អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានជួបជាមួយលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) ដើម្បីសាកសួរពីបញ្ហានេះ។ តើ EDC ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការផ្តាច់ចរន្តអគ្គិសនីនៅទីនេះបាន? បញ្ហា កង្វះថាមពលអគ្គិសនីមិនមែនជាបញ្ហាគួរឲ្យភ្ញាក់ផ្អើលចំពោះរដ្ឋាភិបាលកម្ពុជានិងEDC នោះទេ។ យើងបានព្យាករជាច្រើនឆ្នាំមកហើយថាកម្ពុជាច្បាស់ណាស់នឹងមានស្ថានការដូចសព្វថ្ងៃនេះ។ នោះគឺជាមូលហេតុដែល EDC និងរដ្ឋាភិបាលកំពុងធ្វើការយ៉ាងខ្លាំងក្លាដើម្បីទាក់ទាញការវិនិយោគសម្រាប់គម្រោងបង្កើតថាមពលវារីអគ្គិសនី ដូចរោងចក្រថាមពលធ្យូងថ្ម រោងចក្រថាមពលជីវម៉ាស់និងការនាំចូលថាមពលពីប្រទេសថៃ វៀតណាម និងឡាវ។ ជាមួយគ្នានេះយើងបានព្យាយាមធ្វើការទាក់ទាញការវិនិយោគឆ្ពោះទៅតំបន់ទទួលការចែកចាយបន្តនិងព្យាយាមទាក់ទាញការផ្ដល់ហិរញ្ញវត្ថុក្នុងលក្ខខណ្ឌសម្បទាន ពីដៃគូអភិវឌ្ឍន៍។ អ៊ីចឹង តើអ្វីជាហេតុផលធ្វើឲ្យមានកង្វះថាមពលអគ្គិសនី? ការវិនិយោគត្រូវការពេលវេលាហើយការបង្កើតគម្រោងសាងសង់ជាច្រើនត្រូវការពេលវេលា។ ការសាងសង់នីមួយៗជាធម្មតាត្រូវការរយៈពេលបួនទៅប្រាំឆ្នាំនេះមិនរាប់បញ្ចូលពេលវេលាចរចាដើម្បីបញ្ចប់ការផ្ដល់ហិរញ្ញវត្ថុផង។ ផ្នែកមួយនៃបញ្ហានេះគឺស្ថិតក្រោមកិច្ចព្រមព្រៀងដែលយើងបានធ្វើជាមួយវៀតណាមក្នុងការទទួលបានថាមពលយ៉ាងហោចណាស់ ២០០មេហ្គាវ៉ាត់ ប៉ុន្តែពួកគេផ្ដល់ឲ្យយើងបានតែ១៧០មេហ្គាវ៉ាត់ប៉ុណ្ណោះដោយសារ តែវៀតណាមខ្លួនឯងក៏ប្រឈមនឹងកង្វះថាមពលអគ្គិសនីនេះផងដែរ។ បញ្ហាថាមពលពីថៃមានភាពខុសគ្នាបន្តិចបន្តួចពីវៀតណាម។ វាប្រហែលមកពីបញ្ហាកម្រិតបច្ចេកទេស។ ខ្សែភ្លើងដែលតចូលមកព្រំប្រទល់របស់យើងគឺមានសមត្ថភាពនាំភ្លើងបានទាបដូច្នេះដើម្បីផ្ដល់ភ្លើងច្រើនជាង១០០មេហ្គាវ៉ាត់ចូលមកកម្ពុជាគឺពិបាក។ប៉ុន្តែយើងអាចទទួលបានការបង្កើនថាមពលអគ្គិសនីពីភាគីថៃខណៈយើងកំពុងបង្កើនកម្រិតថាមពលក្នុងប្រទេសយើងផងដែរ។ អ៊ីចឹងហើយបានជាអ្នកឃើញថា មានការដាច់ចរន្តអគ្គិសនីនៅតែកើតមានឡើងនៅពេលនេះប៉ុន្តែមិនច្រើនដងទេ។ពេលនេះយើងបានកាត់បន្ថយថាមពលអគ្គិសនីយ៉ាងហោច១០មេហ្គាវ៉ាត់ និងមានពេលកាន់តែតិចក្នុងមួយថ្ងៃ។ វាធ្លាប់ដាច់រយៈពេលបួនឬប្រាំម៉ោងដែលជាការកាត់បន្ថយថាមពលក្នុងចំនួន៧០មេហ្គាវ៉ាត់។ តើEDCអាចធ្វើអ្វីបានទៀត? យើងកំពុងបង្កើនចំនួនម៉ោងពីទំនប់វារីអគ្គិសនីកំចាយហើយជាមួយគ្នានេះដែរតាមរយៈការផ្ដល់ជម្រើសចុងក្រោយដោយសូមឲ្យបណ្ដាសណ្ឋាគារ និងផ្ទះសំណាក់ងាកមកប្រើម៉ាស៊ីនភ្លើងខ្លួនឯងក្នុងអំឡុងពេលអន្តរកាលនេះ។ បញ្ហានេះគឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះសម្រាប់រយៈពេលពីរបីខែចុងក្រោយនេះដែលយើងបានឃើញត្រឹមពាក់កណ្ដាលខែមិថុនា…
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាលក្ខណៈ Charter Flight ក្នុងស្រុក ទន្លេសាបអ៊ែរឡាញ បានផ្អាកផ្ដល់សេវាហោះហើររបស់ខ្លួនរហូតខែមិថុនា។ យោងតាម កាសែតតៃប៉ិថែមស៍ បានឲ្យដឹងកាលពីខែមុនថា ក្រុមហ៊ុនដែលផ្ដល់សេវាហោះហើរជាលក្ខណៈជួលពីសៀមរាបទៅចិន តៃប៉ិ និងហុងកុងត្រូវបានផ្អាកសេវារបស់ខ្លួនចាប់តាំងពីថ្ងៃទី២៩ ខែមេសា ហើយគ្រោងដំណើរការឡើងវិញនៅថ្ងៃទី៣ ខែមិថុនា។ គេមិនបានដឹងទេថា មានអ្នកទេសចរប៉ុន្មាននាក់ដែលបានត្រូវទទួលរងផលប៉ះពាល់ដោយសារតែការផ្អាកការហោះហើរនេះទេ។ បុគ្គលិកក្រុមហ៊ុនម្នាក់គ្រាន់តែនិយាយថា កិច្ចសន្យាជួលនេះព្រោះតែយន្តហោះរបស់ខ្លួនបានផុតកំណត់ដូច្នេះដំណើរការហោះហើរត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ បុគ្គលិករូបនេះបានបន្តថា៖ «យើងនឹងដំណើរការជើងហោះហើរជាថ្មីក្នុងរយៈពេលពីរបីខែក្រោយនេះ ប៉ុន្តែមិនទាន់បានលើកទិសដៅហោះហើរនៅឡើយទេ»។ ក្រុមហ៊ុនអាកាសចរណ៍ទន្លេសាបអ៊ែរឡាញបានជួលយន្តហោះចំនួនបួនគ្រឿងពីក្រុមហ៊ុនផ្សេងៗគ្នា។ ទិន្នន័យអាកាសចរណ៍លើគេហទំព័រ Planespotters ឲ្យដឹងថា ក្រុមហ៊ុននេះនៅតែកាន់កាប់យន្តហោះប៊ូអ៊ីង ៧៥៧ ខណៈប៊ូអ៊ីង៧៥៧ របស់ខ្លួនផ្សេងទៀតត្រូវបានជួលជាថ្មីចាប់តាំងពីឆ្នាំមុនទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ BB Airways របស់នេប៉ាល់។ លោក Martin Stulajter អគ្គនាយកក្រុមហ៊ុន Air Explore ឲ្យដឹងថា យន្តហោះពីរគ្រឿងដទៃទៀតរបស់ក្រុមហ៊ុន ត្រូវបានប្រគល់ឲ្យក្រុមហ៊ុន Air Explore វិញនៅដើមឆ្នាំនេះ។ ព្រោះតែរដូវនេះមិនមែនជារដូវទេសចរណ៍កើនឡើងខ្ពស់នៅកម្ពុជាលោក Stulajter បានគិតថាក្រុមហ៊ុនទន្លេសាបអ៊ែរឡាញ បានជ្រើសរើសការផ្អាកជើងហោះហើរជំនួសឲ្យការទុកយន្តហោះរបស់ខ្លួនចោលនៅទីនេះដោយមិនធ្វើអ្វីសោះ។ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុហាក់ដូចជាជំរុញឲ្យក្រុមហ៊ុននេះសម្រេចចិត្តធ្វើដូចនេះផងដែរ៕
ក្រុងអាត្លង់តាៈ ក្រុមហ៊ុន Coca-Cola Co នឹងពង្រីកស្លាកសញ្ញាប្រាប់ពីកាឡូរីនៅមុខប្រអប់ទាំងអស់ហើយបានសន្យាដដែលៗថានឹងមិនផ្សព្វផ្សាយពាណិជ្ជកម្មចំពោះក្មេងក្រោមអាយុ១២ឆ្នាំនៅគ្រប់កន្លែងទាំងអស់ខណៈក្រុមហ៊ុនផលិតភេសជ្ជៈធំបំផុតក្នុងពិភពលោកមួយនេះប្រឆាំងនឹងការរិះគន់ថា ខ្លួនកំពុងរួមចំណែកបង្កើតជំងឺធាត់ខ្លាំង។ ក្រុមហ៊ុន Coca Cola បានឲ្យដឹងពីថ្ងៃម្សិលមិញថា ផែនការដែលរួមបញ្ចូលការពង្រីកកម្មវិធីសកម្មភាពរាងកាយនេះនឹងអនុវត្តនៅក្នុងប្រទេសជាង២០០ជាទីដែលក្រុមហ៊ុននេះកំពុងប្រតិបត្តិការ។ ក្រុមហ៊ុននេះក៏នឹងផ្តោតការយកចិត្តទុកដាក់លើភេសជ្ជៈមានជាតិកាឡូរីទាប និងគ្មានជាតិកាឡូរីសោះនៅក្នុងទីផ្សារកំពុងស្ទុះងើបខ្លាំង។ ក្រុមហ៊ុន Coca Cola មិនបានកំណត់កាលផុតកំណត់ឬក៏ទិសដៅសម្រាប់ការផ្ដួចផ្ដើមគំនិតនេះទេ។ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Coca Cola លោក Muhtar Kent បាននិងកំពុងធ្វើការប្រឆាំងនឹងការយល់ថា ក្រុមហ៊ុនផលិតភេសជ្ជៈរបស់លោកបានរួមចំណែកបង្កឲ្យកើតមានជំងឺធ្វើឲ្យរាងកាយធាត់ខ្លាំងដែលកំពុងរីករាលដាលនៅអាមេរិក។ កាលពីដើមឆ្នាំនេះក្រុមហ៊ុន Coca Cola បានផ្សាយពាណិជ្ជកម្មដោយបង្ហាញពីផលិតផលមានជាតិកាឡូរីទាប និងគ្មានសោះហើយបានស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថា តើពួកគាត់ប្រើជាតិកាឡូរីច្រើនប៉ុនណាដើម្បីគ្រប់គ្រងទម្ងន់ខ្លួននោះ។ លោក Jack Russo អ្នកវិភាគប្រចាំក្រុមហ៊ុន Edward Jones Co បានថ្លែងពីថ្ងៃម្សិលមិញថា៖ « ប្រជាពលរដ្ឋក្នុងប្រទេសនេះនឹងត្រូវយល់ដឹងពីបញ្ហាសុខភាពដើម្បីឲ្យមានការរៀបចំផលិតទឹកក្រូចតម្រូវទៅតាមបញ្ហាទាំងនោះ។ ក្រុមនិយតករនិងរដ្ឋាភិបាលនឹងចូលរួមកាន់តែខ្លាំងក្នុងបញ្ហានេះ»៕ PN
ផ្ទាំងកញ្ចក់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើអគារក្រុមហ៊ុន Hongkong Electric ក្រុង ប្រ៊ុចសែលៈ មន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងមានផែនការដកពន្ធចំនួន ៦៧,៩ភាគរយលើផលិតផលប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដែលនាំចូលពីប្រទេសចិនដើម្បីប្រឆាំងតបនឹងការកំណត់តម្លៃដ៏អយុត្តិធម៌នៅក្នុងជម្លោះពាណិជ្ជកម្មធំបំផុតនៅអឺរ៉ុប។ មន្ត្រីដដែលនេះបាននិយាយក្នុងលក្ខខណ្ឌអនាមិកកាលពីថ្ងៃម្សិលមិញថា គណៈកម្មការអឺរ៉ុបរំពឹងថានឹងចាត់វិធានការដកពន្ធនេះនៅថ្ងៃទី៦ ខែមិថុនា ដើម្បីដាក់ទោសក្រុមហ៊ុនផលិតប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសចិនដែលកំពុងដាក់លក់ផលិតផលនេះនៅសហភាពអឺរ៉ុបនៅក្រោមតម្លៃផលិត។ គណៈកម្មការអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែលគឺជាអាជ្ញាធរពាណិជ្ជកម្មរបស់អឺរ៉ុប។ មន្ត្រីដដែលបានបន្ថែមថា ការដកពន្ធដែលនឹងប៉ះពាល់លើក្រុមហ៊ុនចិនជាង ១០០ក្រុមហ៊ុននិងដែលមានអត្រាជាមធ្យម ៤៧,៦ភាគរយនោះនឹងក្លាយជាលទ្ធផលដំបូងនៃការស៊ើបអង្កេតលើការលក់បង្ខូចតម្លៃដែលគណៈកម្មការអឺរ៉ុបបានចាប់ផ្តើមស៊ើបអង្កតកាលពីខែកញ្ញាឆ្នាំមុន។ ការស៊ើបអង្កេតនេះគ្រោងនឹងបញ្ចប់នៅដើមខែធ្នូឆ្នាំនេះពោលគឺជាពេលវេលាមួយដែលរដ្ឋាភិបាលនានានៅសហភាពអឺរ៉ុបត្រូវសម្រេចថាតើត្រូវសម្រេចដាក់ពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃរយៈពេល៥ឆ្នាំឬយ៉ាងណា។ ករណីលក់បង្ខូចតម្លៃនេះមានទឹកប្រាក់ចំនួន២១ពាន់លានអឺរ៉ូ (២៧,៦ពាន់លានដុល្លារ) នៃការនាំចូលរបស់សហភាពអឺរ៉ុបកាលពីឆ្នាំ២០១១នូវផលិតផលដែលប្រើប្រាស់ក្នុងប្រព័ន្ធពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុនអឺរ៉ុបមួយចំនួនរួមទាំងក្រុមហ៊ុន Solarworld AG ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធបច្ចេកវិទ្យាថាមពលកកើតឡើងវិញធំបំផុតនៅអាល្លឺម៉ង់ជាដើមកំពុងទាមទារឲ្យមានការដកពន្ធទណ្ឌកម្មដើម្បីទប់ស្កាត់ការប្រកួតប្រជែងដែលកើនឡើងជាបន្តបន្ទាប់ពីប្រទេសចិនក្រោយពីមានការការពារពាណិជ្ជកម្មអាមេរិកស្រដៀងគ្នានេះដែរ។ អឺរ៉ុបមានទីផ្សារប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះជិតជាងពាក់កណ្ដាលនៃទីផ្សារពិភពលោក៕ PN
អតិថិជនដើរចូលហាងកាហ្វេ Starbucks នាក្រុងញូវយ៉ក ក្រុងសៀថលៈ ក្រុមហ៊ុន Starbucks Corp ដែលជាប្រតិបត្តិករហាងកាហ្វេធំបំផុតក្នុងពិភពលោកបានប្រកាសថាខ្លួននឹងបន្ថែមឈ្មោះផលិតផលកាហ្វេមួយចំនួនទៀតរួមទាំងផលិតផលឈ្មោះថា Best Coffee នៅទីក្រុង Seattle បន្ថែមពីលើផលិតផលដែលមានលក់នៅហាងកាហ្វេ K-Cup របស់ខ្លួន។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំជាមួយក្រុមហ៊ុន Green Mountain Coffee Roasters Inc។ កិច្ចព្រមព្រៀងនេះបង្ហាញថាបើទោះជាកាលពីឆ្នាំមុនក្រុមហ៊ុន Starbucks បានបង្កើតម៉ាស៊ីនឆុងកាហ្វេហៅថាម៉ាស៊ីន Verismo ក្តី ក៏ក្រុមហ៊ុននេះនឹងនៅបន្តគាំទ្រម៉ាស៊ីនឆុងកាហ្វេKeurig របស់ក្រុមហ៊ុន Green Mountain។ ក្រុមហ៊ុន Starbucks ដែលមានមូលដ្ឋាននៅក្រុង Seattle មួយនេះបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយពីថ្ងៃម្សិលមិញថា ខ្លួនក៏នឹងចាប់ផ្ដើមលក់កាកាវ និងតែ Teavan នៅហាង K-Cups ផងដែរ។ ក្រៅពីការលក់នៅហាងកាហ្វេប្រធាននាយកប្រតិបត្តិលោក Howard Schultz កំពុងមានបំណងបង្កើនការលក់អាជីវកម្មគ្រឿងទេស និងការលក់របស់ក្រុមហ៊ុន Teavana Holdings Inc និងក្រុមហ៊ុន…
ព្រោះតែក្រ ស្ត្រីខ្មែរតែងប្រថុយរៀបការនឹងបុរសនៅបរទេស «តើខ្មែរនៅអាមេរិក មានតម្លៃប៉ុនណាទៅ?» នេះជាពាក្យសម្ដីកូនស្រីម្នាក់ ឈ្មោះបុប្ផា ឈ្មោះហៅក្រៅ អាយុ២២ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយនាទីក្រុងតាខ្មៅ នៃខេត្តកណ្តាល។ នាងនិយាយពាក្យនេះ ជំទាស់ទៅនឹងទឹកចិត្តឪពុកម្តាយ ដែលប្រាថ្នាឲ្យនាងរៀបការជាមួយបុរសខ្មែរកញ្ចាស់ម្នាក់រស់នៅសហរដ្ឋអាមេរិក។ ខ្ញុំក៏ជាមនុស្សចាស់ម្នាក់ រស់នៅ ស.រ.អា.ជិត៣៨ឆ្នាំមកហើយនោះ សូមគាំទ្រថា ជាតិជាកូនខ្មែរ គឺគេទាំងអស់គ្នា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសសុភមង្គលផ្ទាល់ខ្លួន។ មកដល់សម័យទំនើបនេះហើយ គ្មានកូនខ្មែរណាម្នាក់ គួរធ្លាក់ក្នុងសម្ពាធចិត្តពីឪពុកម្តាយ ដែលបណ្តាលឲ្យកូន មានទុក្ខទោម្នេញ ពិបាកចិត្តសោះឡើយ។ ព្រោះអំពើនេះជាអំពើរំលោភសិទ្ធិមនុស្ស នៃកូនប្រុសកូនស្រីរបស់ខ្លួន។ ឪពុកម្តាយ គួរយល់ចិត្តកូន និងសុខទុក្ខរបស់កូន។ ខ្ញុំសូមផ្តាំថា គ្មានប្រទេសណា ផ្តល់ការសប្បាយរីករាយ ច្រើនជាងប្រទេសកំណើតយើងនោះទេ។ ការសប្បាយនៅស្រុកខ្មែរ និងស្រុកអាមេរិកគឺមានលក្ខណៈខុសគ្នាត្រង់ថា ស្រុកអាមេរិក គេមានរបៀបរបបរស់នៅល្អ មានកម្មវិធីច្រើនក្នុងការជួយជ្រោមជ្រែងឲ្យពលរដ្ឋរស់នៅក្នុងភាពសមរម្យ មិនក្រីក្រតោកយ៉ាក ពិបាកមើលដូចក្នុងសង្គមខ្មែរ។ មានដូចជាផ្ទះសម្បែង ហាងទំនិញ មន្ទីរពេទ្យ ឬកិច្ចការប្រចាំថ្ងៃ មានច្រើនប្រភេទ ដែលគេអាចរកបាន។ល។ ហើយគេមានប្រាក់ចំណូលសមរម្យ មិនមានការភ័យព្រួយ ក្នុងការអត់ការងារធ្វើ…
ស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Petronas នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុង គូឡាឡាំពួៈ ក្រុមហ៊ុន Petroliam Nasional Bhd (Petronas) នឹងចំណាយថវិកាចំនួន៨៥០លានដុល្លារដើម្បីទិញភាគហ៊ុននៅក្នុងអណ្ដូងប្រេងគ្រប់គ្រងដោយក្រុមហ៊ុន OGX Petroleo e Gas Participacoes SA ដែលជាក្រុមហ៊ុនផលិតប្រេងរបស់ប្រទេសប្រេស៊ីលដែលទិន្នផលក្រុមហ៊ុននេះបានធ្លាក់ចុះ ៨៦ភាគរយក្នុងរយៈពេលបីខែមកនេះ។ យោងតាមសេចក្ដីថ្លែងការណ៍តាមអ៊ីមែលពីក្រុមហ៊ុនប្រេងរដ្ឋម៉ាឡេស៊ីមួយនេះ បានឲ្យដឹងថា ក្រុមហ៊ុនខ្លួនបានព្រមព្រៀងទិញភាគហ៊ុន៤០ភាគរយនៅក្នុងប្លុកចំនួនពីរនៅអណ្ដូងប្រេង Tubarao Martelo ក្នុងឈូងសមុទ្រ Campos Basin ។ មហាសេដ្ឋីលោក Eike Batista ដែលជាស្ថាបនិករបស់ក្រុមហ៊ុន OGX និងជាម្ចាស់ភាគហ៊ុនដែលមានសិទ្ធិគ្រប់គ្រងក្នុងក្រុមហ៊ុននេះកំពុងលក់ទ្រព្យសកម្មនិងកំពុងរុះរើការគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរុករករ៉ែនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួនរបស់លោកដើម្បីបង្កើនទំនុកចិត្តវិនិយោគិនក្នុងគ្រាដែលមានក្តីកង្វល់ជុំវិញលទ្ធផលហិរញ្ញវត្ថុនិងផលិតកម្មដែលខុសទិសដៅ។ ក្រុមហ៊ុន Petronas បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ក្រុមហ៊ុន Petronas បានចាត់ទុកការទិញនេះថាជាឱកាសទាក់ទាញបំផុតមួយពាក់ព័ន្ធនឹងគុណភាពទ្រព្យសកម្មនិងសម្រាប់កំណើនផលិតកម្មបែបយុទ្ធសាស្រ្តនាពេលអនាគតនៅក្នុងប្រទេសប្រេស៊ីល»។ ការទិញភាគហ៊ុននេះបានបង្ហាញពីការចូលទៅក្នុងវិស័យរុករកប្រេងនិងផលិតកម្មប្រេងជាលើកដំបូងរបស់ក្រុមហ៊ុន Petronas នៅប្រទេសប្រេស៊ីលហើយកិច្ចព្រមព្រៀងនេះបានកើតមានបន្ទាប់ពីមាន កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Progress Energy Resources Corp របស់ប្រទេសកាណាដាក្នុងតម្លៃ៥,២ពាន់លានដុល្លារកាណាដាកាលពីឆ្នាំមុនផងដែរ។…

