ទីកុ្រងហាណូយៈ ការផ្អាកដំណើរការផលិតកម្មតាមសិប្បកម្មកែច្នៃឈើនានាក្នុងមូលដ្ឋាន ដោយសារទប់ស្កាត់ការរីករាលដាលកូវីដ ១៩ កំពុងជះឥទ្ធិពលដល់ការនាំចញ។ នេះបើយោងតាមសមាគឈើនិងផលិតផលព្រៃឈើ របស់ប្រទេសវៀតណាម (VIFOREST)។
នៅតំបន់ភាគខាងត្បូងវៀតណាម មានក្រុមហ៊ុនសិប្បកម្មកែច្នៃឈើ ២៦៥ មូលដ្ឋាន ដែលមានបុគ្គលិកកម្មករ ១១៩ ៣០០ នាក់ មុនការដាក់ឲ្យអនុវត្តវិធានគម្លាតសង្គម។ ទោះជាបែបនេះក្តី មានតែក្រុមហ៊ុនសិប្បកម្មចំនួន ១៤១ ប៉ុណ្ណោះបន្តដំណើរការ និងមានបុគ្គលិកកម្មករតែ ៣០ ៧០០ នាក់នៅបន្តធ្វើការងារ។
លោក Nguyen Chanh Phuong អនុប្រធានសមាគមនេះបាននិយាយថា សហគ្រាសជាច្រើនដែលកែច្នៃនិងនាំចេញគ្រឿងសង្ហារឹមនិងផលិតផលសិប្បកម្មនៃសមាគមសិប្បកម្មឈើ និងវិចិត្រសិល្បៈក្នុងទីក្រុងហូជីមិញ (HAWA) ទទួលបានការបញ្ជាទិញពីអ្នកនាំចូលបរទេសរហូតដល់ចុងឆ្នាំ ២០២១។
លោក Nguyen Van Sang ប្រធានក្រុមហ៊ុន Viet Products បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនមានអតិថិជនខ្លះនៅសហរដ្ឋអាមេរិក បានបង្កើនការបញ្ជាទិញក្នុងឆ្នាំ២០២១លើសកម្រិតប្រចាំឆ្នាំ ៣០ ភាគរយធៀបនឹងឆ្នាំមុន។
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Duc Thanh Wood ដែលជាក្រុមហ៊ុនផលិតដ៏ធំនៃផលិតផលឈើប្រើប្រាស់ក្នុងផ្ទះ និងសម្ភារកុមារ បានកំណត់ទិសដៅនាំចេញ១៧លានដុល្លារអាមេរិក ដែលមានកំណើន ១៥ ភាគរយធៀបនឹងឆ្នាំមុន។ ទោះបីជាបែបណា ត្រមដំណាច់ខែកុម្ភៈ ខ្លួនបានសម្រេចការនាំចេញ ៥០ ភាគរយនៃគោលដៅរបស់ខ្លួនទៅ។ នេះបើយោងតាមការអះអាងរបស់លោកស្រី Nguyen Thi Ngoc Diep អគ្គនាយករងក្រុមហ៊ុននេះ។
លោកបន្ថែមថា ការរីករាលដាលកូវីដ ១៩ រលកថ្មី បានធ្វើឲ្យមនុស្សម្នាក្នុងប្រទេសស្នាក់នៅតែផ្ទះ ដែលធ្វើឲ្យពួកគេមានតម្រូវការខ្លាំងចំពោះផលិតផលប្រើប្រាស់នៅផ្ទះ ហើយសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិនបានដាច់ ដូចនេះអតិថិជននាំចូលបានងាកទៅកាន់ប្រទេសវៀតណាមវិញ។
លោកស្រីបានបន្ថែមថា ក្រៅពីនេះ ក្រុមហ៊ុនទិញខ្នាតធំៗ បានបង្កើនការបញ្ជាទិញពីក្រុមហ៊ុនវៀតណាម ដោយសារផលិតផលមានគុណភាពល្អ។
ទោះបីយ៉ាងណា ការរីករាលដាលចុងក្រោយនេះ បានបណ្តាលឲ្យសហគ្រាសកែច្នៃនិងនាំចេញប្រឈមការជាប់គាំងផលិតកម្មនិងការប្រគល់ទំនិញ ពីព្រោះ ៦៥ ភាគរយនៃកម្មករក្នុងឧស្សាហកម្មនេះ ត្រូវបានផ្អាកដោយសារការរីករាលជំងឺនេះ។ នេះបើយោងតាម VIFOREST។
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាមនាំចេញផលិតផលឈើហ៊ុប ឈើកែច្នៃ និងព្រៃឈើមានតម្លៃ ១០,៣ ពាន់លានដុល្លារក្នុងរយៈពេល ៧ ខែឆ្នាំនេះ ដែលមានកំណើន ៥៥ ភាគរយធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងទិន្នន័យនេះ ផលិតផលពីឈើហ៊ុប និងឈើទូទៅមានតម្លៃសរុប ៩,៦ ពាន់លានដុល្លារ៕ VNS-ANN/RR


