ព្រះ​វិហារៈ មនុស្ស​២៨​នាក់​ក្នុង​ចំណោម​៣៥​នាក់ បាន​រង​របួស នៅ​ក្នុង​គ្រោះថ្នាក់​បែក​កង់​គោយន្ត​កែច្នៃ​ក្រឡាប់​នៅ​ក្នុង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ពេល​កំពុង​ជិះ​ទៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ឲ្យ​គេ កាលពី​ព្រឹក​ថ្ងៃទី​៣១​តុលា។ លោក សេង ជាន់ណារី អធិការនគរបាល​ស្រុក​ឆែប បាន​ប្រាប់​ថា គ្រោះថ្នាក់​កាលពី​ព្រឹក​ម្សិល ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃទទឹង ឃុំ​តស៊ូ ស្រុក​ជ័យ​សែន នៅ​ជាប់​គ្នា​នឹង​ឃុំ​ជោគជ័យ ស្រុក​ឆែប នៅ​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ​គោយន្ត​កែច្នៃ ពាក់​ស្លាក​លេខ 6A-0296 បើក​ក្នុង​ល្បឿន​លឿន​បាន​បែក​កង់​មុខ​ខាង​ស្ដាំ​បណ្ដាល​ឲ្យ​ក្រឡាប់ នៅ​លើ​ផ្លូវ​ក្រួស​ក្រហម​ចាក់​មនុស្ស​ចោល​របួស​ដេក​រដូក​រណែល ពេញ​ផ្លូវ ខ្លះ​បាក់ដៃ…

កោះកុងៈ សមត្ថកិច្ច​នគរបាល​ក្រុង​ខេមរភូមិន្ទ​បាន​ប្រមូល​ចាប់​ខ្លួន​ក្រុម​ចោរ​លួច​និង​ក្រុម​សេព​គ្រឿង​ញៀន​ប្រុស​ស្រី​បាន​ចំនួន​៧នាក់​ដែល​ធ្វើ​សកម្មភាព​លួច តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ផ្ទះសំណាក់​និង​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ទេសចរណ៍​ជាប់​សមុទ្រ​មួយ​នេះ។ ក្រុម​ចោរ​លួច​ទាំង​នោះ មាន​អាយុ​ចន្លោះ​ពី២០​ឆ្នាំ ដល់​៤១​ឆ្នាំ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់​ខ្លួន កាលពី​ព្រឹក​ថ្ងៃទី ៣១​ខែ​តុលា​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​បន្ទាប់ពី​បក្ខ​ពួក​គេ​បាន​ចូល​ធ្វើ​សកម្មភាព​លួច​បាន​កុំព្យូទ័រ​ចំនួន​៣គ្រឿង និង​ទូរស័ព្ទ​ដៃ​៤​គ្រឿង នៅ​ផ្ទះ​សំណាក់​យីហោ​កោះកុង និង​នៅ​ក្នុង​សណ្ឋាគារ​អាស៊ាន។ លោក ដាត់ គយណូ អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ប្រាប់​ថា ពួក​គេ​ជា​ក្រុម​ចោរ​ដែល​ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជា​ពលរដ្ឋ អ្នក​ទេសចរ និង​ភ្ញៀវ​ដែល​ចូល​មក​ស្នាក់​តាម​ផ្ទះ​សំណាក់​និង​សណ្ឋាគារ ក្នុង​ក្រុង​នេះ​ជាច្រើន​លើក​មក​ហើយ ហើយ​ថា ការ​ចាប់​ខ្លួន​ពួក​គេ​ទាំង៧​នាក់ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​និង​ការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​ពី​ម្ចាស់​ផ្ទះសំណាក់​រងគ្រោះ។ លោក​បញ្ជាក់​ថា…

តាមស្តង់ដារ​ណា​មួយ​ក៏​ដោយ ព្រះ​មហាវីរ​ក្សត្រ ព្រះ​នរោត្តម សីហនុ ជា​ឥស្សរ​ជន​នយោបាយ​ល្បី​ល្បាញ​មួយ​អង្គ​ក្នុង​សតវត្សរ៍​ទី​២០។ ក្នុង​មួយ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ តាំង​ពី​យុវវ័យ រហូត​មក​ដល់ ព្រះ​ជន្ម ៩០ ព្រះ​វស្សា ព្រះ​អង្គ​បាន​ដើរ​តួនាទី​ជា​ព្រះ​មហា​ក្សត្រ នាយក​រដ្ឋ​មន្រ្តី ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ហើយ​បាន​ធ្វើ​សកម្ម​ភាព​នានា ដែល​មាន​ឥទិ្ធពល​យ៉ាង​ជ្រាល​ជ្រៅ​លើ​ប្រវត្តិ​សាស្រ្ត​នៃ​សម័យ​ទំនើប​សម្រាប់​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ កាលពី ទ្រង់​នៅ​វ័យ​ជំទង់ ព្រះ​អង្គ​ជា​ក្សត្រ​ហ៊ឺហា​មួយ​អង្គ។ ព្រះ​អង្គ​ផ្សារ​ភ្ជាប់​ជីវិត​ជា​តន្រ្តីករ​មាន​ទេព​កោសល្យ និង​ជា​អ្នក​ថត​ខ្សែ​ភាពយន្ត និពន្ធ​បទ​ភ្លេង និពន្ធ​បទ​ចម្រៀង និង​ដើរ​តួ​ក្នុង​ភាពយន្ត​ដែល​ជា​រាជ​និពន្ធ​របស់​ព្រះ​អង្គ​ផ្ទាល់​ផង​ដែរ។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​អង្គ​មាន​លក្ខណៈ​មធ្យម។…

ព្រះ ​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​និង​ជា​អតីត​លេខា​ ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ ព្រះ​នរោត្តម សីហនុ​ដែល​បាន​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​ផ្តល់​បទ​សម្ភាស​ដល់​លោក ម៉ៃ ទិត្យថារ៉ា អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទាក់​ទិន​ទៅ​នឹង​ស្នាព្រហស្ដ​របស់​អតីត​ព្រះ​មហាវីរក្សត្រ​និង​ទស្សនៈ​មួយ ចំនួន​ដែល​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​បន្ទាប់​ពី​ការ​យាង​សោយ ទិវង្គត​របស់​ព្រះ​មហាវីរក្សត្រ​ថា​តើ​នរណា​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ជំនួស​ព្រះ​អង្គ​ប្រសិន​បើ​មាន​បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ​? សូម​ព្រះ​អង្គមាន​បន្ទូល​រំឭក​ឡើង​វិញ​ចំពោះ​ព្រះ​រាជសកម្មភាព​របស់​ព្រះ​មហាវីរក្សត្រ​សម្រាប់​ប្រទេស​កម្ពុជា​? ស្នា ព្រះ​ហស្ដ​របស់​ព្រះ​អង្គ​ដែល​បាន​ធ្វើ​គឺ​ព្រះ​រាជ​សកម្មភាព​ទាមទារ​ឯក រាជភាព​ជូន​ប្រទេស​ជាតិ​របស់​ព្រះ​អង្គ ទ្រង់​បាន​ចាប់​ផ្តើម​ធ្វើ​ព្រះ​រាជ​សកម្មភាព​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៥ ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​ពេល​ដែល​ជប៉ុន និង​បារាំង​វាយ​គ្នា​។ ជប៉ុន​ឈ្នះ​បាន​ដេញ​បារាំង​ចេញ​ពី​កោះ​ចិន ពេល​នោះ​ព្រះ​ករុណា​បាន​ឆក់…

រោងចក្រដំឡើងត្រាក់ទ័រនៅក្រុងព្រះសីហនុ រោងចក្រចម្រាញ់ប្រេងកាតនៅសម័យសង្គមរាស្ត្រនិយម រោងចក្រផលិតកង់ឡានក្នុងសម័យសង្គមរាស្ត្រនិយមស្ថិតនៅតាខ្មៅ លោក ឡៅ ម៉ុងហៃ អតីតមន្ត្រីនៅក្រសួងសេដ្ឋកិច្ចក្នុងសម័យសង្គមរាស្រ្តនិយម ឯកសារ​ជាច្រើន​ស្តីពី​ស្នា​ព្រះហស្ត​របស់​អតីត​ព្រះ​មហាវីរក្សត្រ​ត្រូវ​ បាន​ចាក់​បញ្ចាំង​គ្រប់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់ បន្ទាប់​ពី​ព្រះ​អង្គ​យាង​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី១៥ ​តុលា ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ សកម្មភាព​សេដ្ឋកិច្ច​បាន​បង្ហាញ ពី​ការ​រីក​ចម្រើន​គ្រប់​វិស័យ​ក្រោម​គោល​នយោបាយ «​កម្ពុជា​ដើរ​ដោយ​ខ្លួន​ឯង កម្ពុជា​ជួយ​ខ្លួន​ឯង»។ លោក​បណ្ឌិត​ ឡៅ ​ម៉ុងហៃ ដែល​ជា​អតីត​មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ​ហើយ​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​ផ្តល់​បទ​សម្ភាស​ជា​ មួយ​ភ្នំពេញ ប៉ុស្តិ៍ ​ដោយ​លើក​ឡើង​អំពី​ស្ថាន​ភាព​ដឹកនាំ​សេដ្ឋកិច្ច…

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​កត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤​៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២…

ប្រជាពលរដ្ឋខ្មែរ ស្ទើរតែមកពីគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា បានមកអុជធូប គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ ក្សត្រ ដ៏​ឆ្នើម​មួយ​អង្គ នៅ​ក្នុង​ប្រទេស​ដែល​បាន​តស៊ូ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​បង្រួប បង្រួម​ជាតិ​ចេញ​ពី​ស្ថានភាព​ដ៏​លំបាក​ផ្សេងៗ គឺ​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ។ បន្ទាប់​ពី​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​អង្គ សំណួរ​មួយ​ចំនួន​ពាក់ព័ន្ធ​ថា​តើ​ដំណើរ​វិវត្តន៍​ទៅ​មុខ​របស់​ប្រទេស នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ចំណោម​បញ្ញជន ជាតិ និង​អន្តរជាតិ។ នៅ ក្នុង​ព្រះ​រាជ​ឋានៈ​ជា​ព្រះ​មហាក្សត្រ និង​ក្នុង​ព្រះ​រាជ​ឋានៈ​ផ្សេង​ទៀត ព្រះ​បាទ​នរោត្តម ​សីហនុ ទ្រង់​បាន​គ្រប់គ្រង​ប្រទេស​ដូច​ជា​ឪពុក​ម្នាក់ ហើយ​សូម្បី​តែ​នៅ​ពេល​ដែល​អំណាច​របស់​ព្រះអង្គ​មាន​ការ​ធ្លាក់​ចុះ…

រូបថតខាងក្រោម​ បង្ហាញ​ពី​សកម្មភាព​នានា​ទាក់​ទង​នឹង​ការ​ដង្ហែព្រះ​បរម​សព​ព្រះ​ករុណា​ ព្រះបាទ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​​និង​ការ​ចូលរួម​រំលែក​ព្រះ​រាជ​បរមមរណទុក្ខ​ពី​សំណាក់​ប្រជាពលរដ្ឋ​ ព្រះ​សង្ឃ​ សិស្ស-និស្សិត​ មន្ត្រី​រាជការ​ កម្មករ​ ជាដើម​។ King 2King-1

ព្រះបរមសពរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ នៅក្នុងមឈូសពណ៌មាស ក្នុងពេលដង្ហែមកដល់ភ្នំពេញពីថ្ងៃទី ១៧ តុលា មេដឹកនាំ​ពិភពលោក និង​ប្រមុខ​អង្គការ​អន្តរជាតិ​រហូត​ដល់​ទៅ​រាប់​រយ​ និង​ស្ថាប័ន​ច្រើន​រាប់​មិន​អស់​ផង​ដែរ បាន​ផ្ញើ​ជា​សារ​ចូល​រួម​រំលែក​ព្រះ​រាជ​មរណទុក្ខ​ដ៏​សែនសោកសៅ​ក្រៀមក្រំ ជូន​ចំពោះ​រាជវង្សានុវង្ស រាជ​រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ទាំង​មូល និង​ចូល​រួម​គោរព​ព្រះ​បរមសព​របស់​ព្រះករុណា ព្រះ​វរបិតាជាតិ នរោត្តម សីហនុ ដែល​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៥ តុលា ២០១២ ថ្វីបើ​ស្ថិតិ​ពិត​ប្រាកដ​នៃ​សារ​លិខិត និង​ចំនួន​ពិត​ប្រាកដ​នៃ​ឥស្សរជន​ដែល​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ ពុំ​ត្រូវ​បាន​ស្ថាប័ន​ណា​មួយ​គេ​រាប់​ក៏​ដោយ​។ ជារៀង​រាល់​ថ្ងៃ…

សម្តេចព្រះបាទនរោត្តម សីហនុ លេងព្យាណូឲ្យព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ សណ្តាប់ក្នុងភាពយន្តមួយ ភ្នំពេញៈ តាម​រយៈ​ឯក​សារ​ស្នាដៃ​ដែល​បាន​បន្សល់​ទុក និង​គេហ​ទំព័រ imdb និង casadei.fr បាន​ឲ្យ​ដឹង​ថា ព្រះ​បាទ​នរោត្តម សីហនុ ព្រះ​អង្គ​បាន​និពន្ធ​ ផលិត​ និង​ដឹក​នាំ​ភាព​យន្ត​ប្រមាណ​ជាង​៣០​រឿង ដែល​ភាព​យន្ត​របស់​ព្រះ​អង្គ​ភាគ​ច្រើន​ចូល​រួម​សម្តែង​ដោយ ព្រះ​អង្គ​ផ្ទាល់ ព្រះ​បាទ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា…