កីឡាករវាយកូនបាល់ តូ យីប៉ូ និង យួស សាមឿន អតីតក្រុមកីឡាករ-កីឡាការិនីនៃកីឡាវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជា កីឡាករហែលទឹក ហែម ថុន ឡាយ កែវ លឹម គឹមឈាង និងអ៊ាត គឹមហេង សម្តេចឪក្នុងនាមព្រះប្រមុខរដ្ឋអបអរដល់អ្នកដែលទទួលជ័យលាភី (រូបទីមួយ និងទីពីរខាងឆ្វេង) និងព្រះអង្គ ទ្រង់បានបំពាក់មេដាយ «ខេមរកីឡាឫទ្ធី» ដល់ជើងឯកកីឡាម្នាក់ ទស្សនីយភាពនាបើកការប្រកួតកីឡាហ្គាណេហ្វូអាស៊ីលើកទីមួយនៅពហុកីឡដ្ឋានជាតិ ដោយមានអត្តពលិកប្រមាណ២០០០នាក់មកពី១៧ប្រទេសបានចូលរួម…

ក្រុម​ការងារ ព័ត៌មាន​កីឡា​ភ្នំពេញ ប៉ុស្តិ៍ បាន​ធ្វើ​បទ​សម្ភាស​ខ្លី​ជាមួយ​អតីត​អត្តពលិក​មួយ​ចំនួន​ដែល​ទទួល​បាន​ ស្នាដៃ និង​មាន​អនុស្សាវរីយ៍​ដ៏​ល្អ​ជាមួយ​សម្តេចឪ នរោត្តម សីហនុ នា​សម័យ​សង្គម​រាស្ត្រនិយម។ ពួក​គាត់​បាន​រៀប​រាប់​ទៅ​តាម​ការ​ចងចាំ​របស់​ខ្លួន​។​ អត្ថបទៈ យឺន ពន្លក និង ឈន ណន រូបថតៈ យឺន​ ពន្លក និង​ ស្រេង ម៉េង​ស្រ៊ុន 121031_24a លោក ហែម…

អ្នកស្រីទេព កុលាប និងស្វាមីលោក ហេង ឈាងនៅសាលាឧទ្ធរណ៍កាលពីកន្លងទៅ ភ្នំពេញៈ លោក​ឧត្តម​សេនីយ៍ ចៅ តុល មេ​បញ្ជា​ការ​រង​កង​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្រ្តី បាន​អះ-អាង​ថា លោក​ជំទាវ ប៊ុន​រ៉ានី​ហ៊ុន​សែន បាន​ស្នើ​ឲ្យ​មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​លោក​ឧកញ៉ា កុក អាន និង​លោក​ស្រី ទេព កុលាប និង​ស្វាមី​លោក ហេង ឈាង​ដើម្បី​បញ្ចប់​រឿងក្តី​នៅ​តុលាការ ដោយ​មាន​គម្រោង​រៀបចំ​ធ្វើ​នៅ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​រាជធានី នាពេល​ឆាប់ៗ​នេះ។…

ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ពេលយាងនិវត្តន៍មកពីទីក្រុងប៉េកាំងកាលពីឆ្នាំ២០១១ ព្រះអង្គសោយទិវង្គតថ្ងៃទី១៥ តុលា២០១២ ព្រះ​បាទ នរោត្តម​ សីហនុ បាន​សោយ​ទិវង្គត កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា​ នៅ​ទីក្រុង​ប៉េកាំង។ ​ជាញឹកញាប់​ មាន​ការ​យល់​ខុស ​អំពី​ព្រះ​អង្គ ជា​ពិសេស​នៅ​លោក​ខាង​លិច នៅ​ពេល​ដែល​ពួក​គេ​ ធ្វើ​ការ​វិភាគ​ខុស អំពី​ឥរិយាបថ​របស់​ព្រះ​អង្គ ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​អស្ថិរភាព​និង​នាំ​មក​នូវ​សន្តិភាព។ ប្រវត្តិសាស្រ្ត​នឹង ប្រាប់​ថា ព្រះ​អង្គ​គឺជា​ក្សត្រ​មួយ​ព្រះ​អង្គ ក្នុង​ចំណោម​ក្សត្រ​ដ៏​អស្ចារ្យ​។…

លោកម៉ម សូណង់ដូ ពេលដឹកចេញពីតុលាការក្រុង កាលពីថ្ងៃទី ១ ខែតុលា ភ្នំពេញៈ កម្មវិធី​សំខាន់ៗ​មួយ​ចំនួន ​របស់​វិទ្យុ​សំបុក​ឃ្មុំ​ ដែល​ផលិត​ឡើង​ដោយ​ផ្ទាល់ របស់​លោក​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​នេះ ដែល​កំពុង​ត្រូវ​ជាប់​ឃុំ នៅ​ពន្ធនាគារ​ព្រៃស រហូត​ដល់​ទៅ ២០ ឆ្នាំ ទៅ​តាម​អំណាច​សាលក្រម​របស់​សាលា​ដំបូង​រាជធានី ពាក់ព័ន្ធ​ទៅ​នឹង​បទ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​នោះ ត្រូវ​បាន​កែ​ប្រែ​ទាំង​ស្រុង ដោយ​សារ​តែ​គ្មាន​អ្នក​ជំនួស។ លោក​ស្រី ឌិន…

តួកុនអាមេរិកល្បីឈ្មោះ Angelina Jolie និង Brad Pitt បញ្ជិះកុមារស្មុំពីកម្ពុជា ពីឆ្នាំ ២០០៦ ភ្នំពេញៈ ក្រសួង​ការ​បរទេស កាលពី​ថ្ងៃ​ចន្ទ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ការ​ហាម​ប្រាម​រយៈពេល​ជា​យូរ​មក​ហើយ​លើ​ការ​ស្មុំ​កូន កម្ពុជា ចំពោះ​ពលរដ្ឋ​អាមេរិក នឹង​ត្រូវ​បាន​លើក​លែង ចាប់ពី​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១៣ តទៅ។ កាលពី​ឆ្នាំ ២០០១…

អ្នកភូមិក្នុងស្រុកពារាំងខេត្តព្រៃវែងជិះទូកកាត់វាលស្រែ ដែលត្រូវទឹកជន់លិចកាលពីឆ្នាំមុន ភ្នំពេញៈ សម្រាប់​ទឹក​ជំនន់​ឆ្នាំ​នេះ រដ្ឋាភិបាល បាន​ចំណាយ​តិច​ជាង​ឆ្នាំ​មុន ដោយ​សារ​តែ​ការ​ត្រៀម​លក្ខណៈ​បាន​ល្អ​ប្រសើរ និង​កម្រិត​ទឹក​ទាប​ជាង​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី ១​ នៃ​គណៈកម្មាធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ប្រកាស​កាល​ពី​ម្សិលមិញ។ ក្នុង​សន្និសីទ​ ស្តីពី​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែល​ចូល​រួម​ដោយ​កម្ពុជា មន្រ្តី​សហគមន៍​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ប្រហែល ១៥០ នាក់ លោក ញឹម វណ្ណដា…

កម្មករនៅរោងចក្រ Top Form ក្នុងខណ្ឌឫស្សីកែវតវ៉ាខែមុន ភ្នំពេញៈ ការ​អំពាវនាវ​មាន​កាន់​តែង​ខ្លាំង​ឡើង​ៗ នៅ​ក្នុង​ប្រទេស​ស៊ុយអែត​ឲ្យ​ក្រុមហ៊ុន​សម្លៀក​បំពាក់​ពហុជាតិ​សាសន៍ ​ H&M ធ្វើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់​ដេរ​កម្ពុជា ហើយ​ការ​អំពាវនាវ ឥឡូវ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​មាន​ការ​យក​ព្រះទ័យ ទុក​ដាក់​។ ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រ​រិន របស់​កម្ពុជា​ ដែល​មាន​ព្រះជន្ម ៣៨​ ព្រះ​វស្សា គង់​នៅ​ប្រទេស​ស៊ុយអែត អស់​រយៈ​ពេល​ជាង​ ៣០​ឆ្នាំ​មក​ហើយ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា…

កំពង់ធំៈ មេចោរ​ប្លន់ ចាប់​ជំរិត​ដ៏​ល្បី​ឈ្មោះ​ម្នាក់ និង​គូកន​ពីរ​នាក់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​តិច​៦ខេត្ត ក្រុង នៅ​ក្នុង​ប្រទេស​អស់​ជាង​១០​ឆ្នាំ​មក​នេះ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ធំ ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃ​ចន្ទ​ទើប​កន្លង​ទៅ។ ឧត្ដមសេនីយ៍ត្រី ផាន់ សុផេង ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្រុម​នេះ បាន​ធ្វើ​ឡើង​ដោយ«ហ្មត់ចត់» «ប្រុងប្រយ័ត្ន» និង ក្រោម«ការ​អង្កេត​តាមដាន​យ៉ាង​លម្អិត»ជិត​បី​ឆ្នាំ​ហើយ ទើប​អាច​ចាប់​ខ្លួន​កំពូល​មេចោរ​និង​គូកន​ទាំង​ពីរ​នាក់​នេះ​បាន ប៉ុន្តែ បក្ខ​ពួក​គេ​បីនាក់​ទៀត​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។…

បន្ទាយមានជ័យៈ ប្រជា​ពលរដ្ឋ​ខ្មែរ​៦នាក់ មាន​ទាំង​អតីត​នគរបាល​ក្រុង​ប៉ោយប៉ែត​ម្នាក់​ផង​ត្រូវ​បាន​ទាហាន​ថៃ​ ចាប់​ខ្លួ​ន កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ពេល​កំពុង​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​ចំនួន​២០​បន្ទះ​ តាម​រថយន្ត​ពីរ​គ្រឿង​ ចេញ​ពី​ខេត្ត​ស្រះកែវ ឆ្ពោះ​មក​កាន់​កម្ពុជា ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។ លោក​សៅ វាសនា ប្រធាន​ក្រុម​ការងារ​ប្រចាំ​ច្រក​ប៉ោយប៉ែត​នៃ​ការិយាល័យ​ទំនាក់​ទំនង​ ព្រំ​ដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​ ទាហាន​ថៃ​បាន​ចាប់​ខ្លួន​បុរស​ជា​ជន​ជាតិ​ខ្មែរ​៦​នាក់​ បន្ទាប់​ពី​រក​ឃើញ​ឈើ​ប្រណីត ២០​បន្ទះ​នៅ​ក្នុង​រថយន្ត​វីហ្គោ​ពីរ​គ្រឿង​ នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ នៅ​ចម្ងាយ​ជាង​១៥​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ថៃ​។ លោក​ថា៖​ «ម្នាក់​ក្នុង​ចំណោម​នោះ ឈ្មោះ​ ជីវន្ត…